- 2018-09-06 02:40:04
- ព័ត៌មាន
ក្រៅពីកម្សាន្ត ល្ខោនខោលអាចសម្ដែងបានច្រើនពិធី កូនខ្មែរច្រើនមិនដឹង
- 2018-09-06 02:40:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីកម្សាន្ត ល្ខោនខោលអាចសម្ដែងបានច្រើនពិធី កូនខ្មែរច្រើនមិនដឹង
ចន្លោះមិនឃើញ
ល្ខោនខោល ជាល្ខោនមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការសម្ដែងមុនសម័យអង្គរ។ ល្ខោននេះ មិនមែនលេងដើម្បីត្រឹមទស្សនាកម្សាន្តប៉ុណ្ណោះទេ តែក៏ត្រូវគេយកទៅសម្ដែងនៅក្នុងពិធីផ្សេងៗផងដែរ។
បើតាម លោក ហង់ ភូមិរ៉ា សិល្បករល្ខោនខោល ប្រាប់ថា គេអាចសម្តែងក្នុងពិធីបុណ្យចូលឆ្នាំ ជាការថ្វាយសម្រាប់អាទិទេព បំបាត់ឧបទ្រពចង្រៃ សុំសេចក្ដីសុខ សិរីសួស្ដី ដល់ប្រជាពលរដ្ឋទាំងអស់។ លើសពីនេះ នៅពេលស្រុកទេសជួបគ្រោះរាំងស្ងួត គេក៏អាចលេងល្ខោនមួយប្រភេទនេះ ដើម្បីបួងសួងសុំទឹកភ្លៀង ឲ្យស្រុកទេស ជួបតែប្រការល្អៗ។ សូម្បីពិធីបុណ្យសព ក៏គេអាចសម្តែងបានដែរ ប៉ុន្តែសម្រាប់តែគ្រួសារអ្នកមានបុណ្យសក្ដិ ឋានៈក្នុងជួររដ្ឋាភិបាលប៉ុណ្ណោះ សម្រាប់ឧទ្ទិសដល់អ្នកស្លាប់ ដើម្បីឡើងស្ថានសួគិ៍។ ប៉ុន្តែលោកសង្កេតឃើញថា សម្រាប់កម្ពុជាបច្ចុប្បន្ន មិនសូវសំដែងនោះទេ មានតែប្រទេសជិតខាងប៉ុណ្ណោះ។ ម្យ៉ាងទៀត គេអាចសម្ដែងនៅក្នុងពិធីមានគណៈប្រតិភូចូលរួម ដើម្បីសុំសេចក្ដីសុខ និងជ័យមង្គលទៀតផង។
សិល្បករជើងចាស់ដដែល ប្រាប់ថា ចំពោះទម្រង់សម្ដែង បានតែរឿង "រាមកេរ្តិ៍" មួយគត់ ។ យោងតាម សៀវភៅ "ទស្សនីយភាពខ្មែរ" អធិប្បាយថា ពាក្យ "ខោល ឬល្ខោន "ខោល"បើតាមសង្ឃដីការបស់ព្រះសង្ឃរាជ ជួន ណាត បានកត់ទុកក្នុងវចនានុក្រមខ្មែរ បោះពុម្ភផ្សាយដោយពុទ្ធសាសនបណ្ឌិត ឆ្នាំ១៩៦៧ ត្រង់ទំព័រ១០២ ថា៖ ខោលគឺជាពួកល្ខោនប្រុស រឿង "រាមកេរ្តិ៍"៕