• 2018-09-18 09:23:44
  • ព័ត៌មាន

Hara ចេញ​មុខជាសាធារណៈ​លើក​ដំបូង​ជាមួយ​របួសពេញខ្លួន ក្រោយជម្លោះជាមួយអតីតសង្សារ

  • 2018-09-18 09:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ម៉ោង​ ៣​រសៀល​ ថ្ងៃ​ទី​ ១៨ ខែកញ្ញា​នេះ​ តារា​ចម្រៀង​ Goo Hara បាន​ចេញ​មុខ​ជា​សាធារណៈ​ទម្លាយ​រឿង​មួយ​ចំនួន​ពី​ជម្លោះ​របស់​នាង​ជាមួយ​អតីតមិត្ត​ប្រុស។

ទី​បំផុត​តារា​ស្រី​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រូប​នេះ​បាន​សម្រេច​ចេញ​មុខ​ជា​លើក​ដំបូង ក្រោយ​កើត​រឿង​ជាមួយ​អតីតសង្សារ​ដែល​មាន​ឈ្មោះ​ Choi Jong Bum។ បង្ហាញ​ខ្លួន​ពេល​នេះ​ មុខ​របស់​នាង​ហាក់​នៅ​ហើម​មិន​ទាន់​ស្រក​នៅ​ឡើយ​ ឯថ្ពាល់​ខាង​ស្ដាំ​មាន​បិទ​បង់​របួស ស្រប​ពេល​ដៃ​ និង​ក៏​ ពោរពេញ​ដោយ​ស្នាម​ជាំ​មិន​ទាន់​បាត់។

ឆ្លើយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ Hara បាន​និយាយ​ថា៖ "រឿង​សំខាន់​មិន​មែន សំដៅ​លើ​អ្នក​ណា​វាយ​មុន​ទេ​ ប៉ុន្តែ​រឿង​ពិត​ពីក្រោយ​យ៉ាង​ណា​នឹង​បង្ហាញ​ ក្រោយ​ប៉ូលិស​ធ្វើ​ការ​ស៊ើប​អង្កេត​ចប់”។

សូម​បញ្ជាក់​ដែរ​ថា ​កាល​ពី​ថ្ងៃ​ទី​ ១៥ នាង​បាន​ជួប​ជាមួយ​ក្រុម​ការងារ​ វិបសាយ​ Dispatch ដោយ​បង្ហាញ​ស្លាក​ស្នាម​របួស​ជាំ​ពេញ​ខ្លួន​ បណ្ដាល​មក​ពី​ការ​ប្រើ​ហិង្សា​របស់​មិត្ត​ប្រុស។ ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​កញ្ញា​ លោក​ Choi Jong Bum ដែល​ជា​អតីតសង្សារ​ក៏​បាន​បង្ហាញ​ខ្លួន​ម្ដង​ នៅ​ប៉ុស្តិ៍​ប៉ូលិស​ Gangnam ដើម្បី​បញ្ជាក់​រឿង​លម្អិត​ខាង​ខ្លួន។ រឿង​រ៉ាវ​យ៉ាង​ណា​ ក្រុម​ប៉ូលិស​មាន​សមត្ថកិច្ច​នឹង​បង្ហាញ​លម្អិត​ ក្រោយ​ការ​សាក​សួរ​សាមី​ខ្លួន​ទាំង​សង្ខាង​ បាន​បញ្ចប់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់