• 2018-09-19 09:50:00
  • ព័ត៌មាន

បែកធ្លាយវីដេអូថតបានក្រោយ Hara ឈ្លោះជាមួយអតីតសង្សារ និងការបំភ្លឺចុងក្រោយពីសាមីខ្លួន

  • 2018-09-19 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​ ១៩ ខែកញ្ញា​នេះ​ តារា​ចម្រៀង​កំពុង​មាន​រឿង​ Hara បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​​ចូល​បំភ្លឺ​រឿង​ជា​ច្រើន​ទាក់​ទង​នឹង​ជម្លោះ​រវាង​នាង​ និង​អតីត​គូស្នេហ៍ ពិសេស​ក្រោយ​វិបសាយ​ SBS SanE បង្ហាញ​ឃ្លីប​វីដេអូ​ដែល​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព ក្នុង​ជណ្ដើរយន្ត។

វីដេអូ​ដែល​ថត​បាន​នោះ​ គឺ​កើត​ឡើង​ក្រោយ​ជម្លោះ​ផ្ទុះ​ឡើង ពោល​គី​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា បន្ទាប់​ពី​ប៉ូលិស​ទាញ​ទ្វារ​ផ្ទះ​របស់ Hara។ ក្នុង​វីដេអូ​នោះ តារា​ស្រី​រូប​នេះ​បាន​ឈរ​នៅ​កៀន​ទ្វារ​ចូល​ជណ្ដើរយន្ត​ ហើយឆ្លុះ​កញ្ចក់​ជណ្ដើរ​យន្ត​ មើល​ស្នាម​នៅ​លើ​ ក។ ក្រោយ​មក​បុរស​ ២​នាក់​ក៏​បាន​ចូល​មក​ ក្នុង​នោះ​ម្នាក់​ដំបូង​ត្រូវ​គេ​សន្និដ្ឋាន​ថា​ជា​អតីតសង្សារ​របស់​នាង។ លោក​បាន​ចូល​មក​ដោយ​មាន​ជក់​បារី​ផង ហើយ​ឆ្លុះ​មើល​ស្នាមលើ​មុខ​ដូចគ្នា​ ប៉ុន្តែ​បែរ​ខ្នង​ដាក់​ Hara។

ទស្សនាវីដេអូ​ដូច​ខាង​ក្រោម៖

ដោយ​ឡែក​ងាក​មក​ការ​ចូល​ខ្លួន​មក​បំភ្លឺ​បញ្ហា​ច្របូកច្របល់​នេះ​វិញ​ ថ្ងៃ​ទី​ ១៩ ខែ​កញ្ញា​នេះ​ Hara បាន​ផ្ដល់​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ E Daily ដោយ​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​សុំ​ទោស​ខ្លាំង​បំផុត ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​មាន​ការ​បារម្ភ និង​ខ្វាយខ្វល់​ចំពោះ​រឿង​នេះ​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ»។

នាង​បន្ថែម​ថា​ ស្នេហា​រវាង​នាង និង​សង្សារ​ពិត​ជា​រលូន​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ដែល​ស្រមៃ​ថា​មាន​ជម្លោះ​ ដល់​ថ្នាក់​ផ្ទុះ​ហិង្សា​បែប​នេះ​ដែរ។

ចុង​បញ្ចប់​នៃ​បទ​សម្ភាស​ Hara បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់​លើកលែងទោស​ដល់មនុស្ស​ដែល​ខ្ញុំធ្លាប់​ស្រឡាញ់ ហើយ​ក៏​ចង់​ឲ្យ​គាត់​លើកលែង​ទោស​ឲ្យ​ខ្ញុំ​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​មនុស្ស​ម្នាក់​នេះ ក្លាយ​ជា​មនុស្ស​ពោរពេញ​ដោយ​សមត្ថភាព និង​ទទួល​បាន​ការ​គោរព ឆ្លង​ផុត​រឿង​រ៉ាវ​នេះ​ឆាប់ៗ និង​អាច​រក​បាន​អនាគត​ល្អ​ថ្ងៃ​មុខ។ ជាថ្មី​ម្ដង​ទៀត​ ខ្ញុំ​សុំ​ឱន​ក្បាល​សុំទោស​ទៅ​ដល់​អ្នក​គាំទ្រ និង​សាធារណជន​ដោយ​ការ​គោរព​បំផុត»៕

ប្រភព៖ Allkpop | kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់