- 2018-09-26 07:15:14
- ជីវិតតារា
ផ្អែមណាស់! អ៊ីណូ និយាយពាក្យស្នេហ៍ពិត ធ្វើឲ្យគូស្នេហ៍អៀនមុខឡើងក្រហម(វីដេអូ)
- 2018-09-26 07:15:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អែមណាស់! អ៊ីណូ និយាយពាក្យស្នេហ៍ពិត ធ្វើឲ្យគូស្នេហ៍អៀនមុខឡើងក្រហម(វីដេអូ)
ចន្លោះមិនឃើញ
ខួបកំណើតរបស់តារាចម្រៀង អ៊ីណូ កាលពីយប់មិញ ពិតជាមានន័យខ្លាំងណាស់សម្រាប់លោក ដោយសារវត្តមានគូស្នេហ៍បានចូលរួម។ ក្នុងឱកាសនោះ លោក អ៊ីណូ ក៏បានប្រាប់ពីកំណើតស្នេហ៍ និងពាក្យពេចន៍ក្នុងចិត្ត ឲ្យម្ចាស់ចិត្តបានដឹង ធ្វើឲ្យកញ្ញា បញ្ញា សុជាតា អៀនខ្លាំង រហូតមុខឡើងក្រហម។
ម្ចាស់បទ "បេះដូងបងមិនមែន១០០" ប្រាប់ថា ទំនាក់ទំនងអ្នកទាំងពីរ ចាប់ផ្ដើមស្គាល់គ្នា អស់ពេលជាង៣ឆ្នាំមកហើយ។ ដំបូងឡើយ កញ្ញា ជាតា គ្រាន់ជាអ្នកគាំទ្រលោកប៉ុណ្ណោះ។ តែដោយមាននិស្ស័យ លោកបានសុំជួបសាច់ញាតិ និងកញ្ញា ជាតា នៅខេត្តបាត់ដំបង ដើម្បីស្គាល់គ្នាកាន់តែច្បាស់។ មិនយូរទេ ឆ្នាំក្រោយអ្នកទាំងពីរ នឹងដឹកដៃគ្នាចូលរោងជ័យហើយ ដោយគ្រោងរៀបការនៅខេត្តបាត់ដំបង និងកាត់ចំណងដៃនៅភ្នំពេញ។
មុនថ្ងៃខួបរបស់លោកមួយថ្ងៃ អ្នកគ្រូពេទ្យនៅបាត់ដំបងរូបនេះ បានរៀបចំធ្វើខួបជូនលោក ដោយច្រៀងចម្រៀងជូនពរយ៉ាងភ្ញាក់ផ្អើល ព្រោះលោកមិននឹកស្មានថា នារីមិនសូវចេះមាត់ ក រូបនេះ ចេះ Sweet ដាក់លោកបែបនេះ។ លើសពីនេះ ម្ចាស់ស្នេហ៍បានឆ្លៀតទៅវត្តសាងបុណ្យកុសលជាមួយគ្នា ធ្វើឲ្យខួបកំណើតឆ្នាំនេះ រឹតតែមានន័យសម្រាប់ម្ចាស់បទ "កែវភ្នែកចមែ្លក" ពេលរៀបការរួច លោក អ៊ីណូ នៅតែបន្តអាជីពចម្រៀងដដែល រីឯអនាគតភរិយាលោក អ៊ីណូ វិញ ក៏មិនបិទសិទ្ធ ឬប្រច័ណ្ឌពេលឃើញលោកថត MV កៀកកើយតារាស្រីស្អាតៗ នោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖