• 2018-09-28 02:58:54
  • ព័ត៌មាន

Lee Jong Suk ត្រៀម​ថត​រឿង​ថ្មី "Romance Is A Supplement”

  • 2018-09-28 02:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Lee Jong Suk បាន​ទទួល​ខ្លួន​ថត​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​របស់​ទូរទស្សន៍ tvN ដែល​ជា​រឿង​លក្ខណៈ​មនោសញ្ចេតនា​បែប​កំប្លែង (Romance Is A Supplement) ​ក្នុង​តំណែង​ជា​តួឯក។

រឿង​ភាគ​ថ្មី​មួយ​នេះ​ដែរ ជា​រឿង​រ៉ាវ​ស្នេហា​រវាង​បុគ្គលិក​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​បោះពុម្ព​មួយ។ តួអង្គ​របស់​តារា​សម្ដែង Lee Jong Suk គឺ​ជា​តួអង្គ​អ្នក​និពន្ធ​ដ៏​ឆ្នើម​មួយ​រូប ហើយ​ក៏​ជា​ប្រធាន​ផ្នែក​កែ​សម្រួល​ដ៏​ក្មេង​ជាង​គេ​ប្រចាំ​ក្រុមហ៊ុន​ផង​ដែរ ដែល​មាន​ឈ្មោះ​ថា Cha Eun Ho។

“Romance Is A Supplement” គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ពេលវេលា​ជាក់លាក់​ណា​មួយ​ក្នុង​ដើម​ឆ្នាំ ២០១៩ ខាង​មុខ​នេះ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់