• 2018-09-30 07:29:34
  • ព័ត៌មាន

តារា K-Pop Miso បង្ហាញវត្តមានធ្វើឱ្យកក្រើកនៅរោងភាពយន្ត Prime Cineplex

  • 2018-09-30 07:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយសំឡេងគង់រំពងពេញសាលខាងមុខរោងភាពយន្ត Prime Cineplex អបអររីករាយនឹងការបង្ហាញក្បាច់រាំ K-Pop និងចម្រៀងយ៉ាងកន្ទ្រាក់អារម្មណ៍ ពិតជាធ្វើឱ្យការប្រារព្វមហោស្រពភាពយន្តកូរ៉េ នៅប្រទេសកម្ពុជាម្តងនេះ​ទទួលភាពជោគជ័យ។

កញ្ញា Miso

តារា K-Pop Miso បង្ហាញវត្តមាននៅរោងភាពយន្ត Prime Cineplex ក្នុងកម្មវិធី មហោស្រពភាពយន្តកូរ៉េ ក្នុងផ្សារសុវណ្ណា ធ្វើឱ្យមានភាពរីករាយ កញ្ញា Miso ថែមទាំងបង្ហាញសេចក្តីស្រលាញ់ដ៏អ្នកគាំទ្រសិល្បៈ K-Pop នៅកម្ពុជា​ដោយព្យាយាមរៀននិយាយជាភាសាខ្មែរទៀតផង។

កញ្ញា Miso

កម្មវិធី Korean Film Festival នេះបានផ្សារភ្ជាប់ទំនាក់ទំនង​កូរ៉េ និងខ្មែរ ជាមួយសិល្បៈរាំ និងភាពយន្ត ដោយផ្តល់ឱកាសឱ្យកូនខ្មែរជាច្រើនចូលរួមប្រកួតក្បាច់រាំ និងសម្ដែងទេពកោសល្យ ហើយរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ២៨ ២៩ និងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨ នេះ រោងភាពយន្ត Prime Cineplex ក៏បានបង្ហាញភាពយន្តកូរ៉េល្បីជាច្រើនចំណង ដោយឱ្យអ្នកចាប់អារម្មណ៍ចូលទស្សនាដោយឥតគិតថ្លៃថែមទៀត៕

មហោស្រព​ភាពយន្ត​កូរ៉េ​នេះ រៀបចំ​ឡើង​ដោយ​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា សហការ​ជាមួយ​រោង​ភាពយន្ត Prime Cineplex Sovanna Mallនិង​សហការ​ឧបត្ថម្ភ​ធំ​ដោយ ភេសជ្ជៈ G- Park Energy Drink៕

ខាងក្រោមនេះជាបទសម្ភាសខ្លី របស់ Sabay ជាមួយកញ្ញា Miso ៖

អត្ថបទ៖ Sunny

មតិយោបល់