• 2016-10-26 18:40:13
  • ភាពយន្ត
សព្វថ្ងៃ​ ​មាន​រោងកុន​សល់​ ពី​សង្គម​រាស្ត្រនិយម​ប៉ុន្មាន​ ក្នុង​ខេត្ត​បាត់​ដំបង? សព្វថ្ងៃ​ ​មាន​រោងកុន​សល់​ ពី​សង្គម​រាស្ត្រនិយម​ប៉ុន្មាន​ ក្នុង​ខេត្ត​...
  • 2016-10-26 18:40:13
  • ភាពយន្ត

អ្នក​ស្រី​ វ៉ាន់ អ្នក​លក់​ចាប់​ហួយ​​នៅ​ក្នុង​រោង​កុន​បាត់​ដំបង បាន​និយាយ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​រោងកុន​នៅ​ក្នុង​ខេត្ត ​គឺ​នៅ​សល់​តែ​ពីរ​ប៉ុណ្ណោះ ក្នុង​ចំណោម​រោង​កុន ៦ កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម។ ក្នុង​ចំណោម​រោងកុន​ពីរ​នោះ​មាន​រោង​កុន​ បាត់​ដំបង និង​ រោង​កុន​ប្រាសាទ​មាស ប៉ុន្តែ​ប្រាសាទ​មាស​ទ្រុឌទ្រោម​ខ្លាំង គឺ​មាន​តែ​រោង​កុន​បាត់​ដំបង​ប៉ុណ្ណោះ​ដែល​អាច​ដំណើរ​ការ​បាន។   អ្នក​ស្រី​ វ៉ាន់ អ្នក​លក់​ចាប់​ហួយ​​នៅ​ក្នុង​រោង​កុន​បាត់​ដំបង   “រោង​កុន​បាត់​ដំបង​ហ្នឹង​ផ្អាក​ជាង​១០​ឆ្នាំ​ហើយ​អូន! តែ​បើ​មាន​គេ​ជួល​អាច​ដំណើរ​ការ​បាន​ ប៉ុន្តែ​បើ​រោង​កុន​ប្រាសាទ​មាស​​ទ្រុឌទ្រោម​ខ្លាំង"។ នេះ​ជា​ការ​លើក​ឡើង​របស់​ អ្នកស្រី វ៉ាន់។   មូល​ហេតុ​ចម្បង​ពីរ​ ក្នុង​ចំណោម​មូលហេតុ​សំខាន់​​ផ្សេង​ទៀត​ គឺ​ទី ១ រឿង​មួយ​ចំនួន​ផលិត​ឡើង​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍ ទី ២ បច្ចុប្បន្ន​សម្បូរ​ទូរទស្សន៍ ឬ​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេង​ទើប​ប្រជាជន​នៅ​ទី​នេះ​ចង់​មើល​រឿង​ក្នុង​រោងកុន ល្គឹកណា​រឿង​នោះ​សំខាន់​ និង ល្បី​នៅ​ភ្នំ​ពេញ​ទើប​យក​មក​ចាក់​នៅ​រោង​កុន​បាត់​ដំបង​នេះ មាន​អ្នក​មើល។ នេះ​ជា​ការ​រៀបរាប់​របស់ ​អ្នក​ស្រី វ៉ាន់ ដែល​ជា​អ្នក​លក់ដូរ​ផង និង ថែ​រក្សា​រោង​កុន​បាត់​ដំបង​ ជាច្រើន​ឆ្នាំ​មក​ហើយ។   ចង់​ដឹង​ព័ត៌មាន​លម្អិត​​សូម​ចុច​​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ     អ្នកស្រី វ៉ាន់ ដែល​ស្វាមី​ជា​អតីត​បុគ្គលិក​ក្នុង​រោង​កុន​នៅ​បាត់​ដំបង បាន​និយាយ​ទៀត​ថា កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម​ភាពយន្ត​ខ្មែរ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ ប៉ុន្ដែ ឥឡូវ​មិន​សូវ​ដូច​មុន​នោះ​ទេ ទើប​រោង​កុន​ចំនួន ៤ ក្នុង​ចំណោម​ ២ ដែល​សេសសល់​រាល់​ថ្ងៃ វាយ​កម្ទេច​ចោល​ធ្វើ​ជា​ផ្ទះ​ល្វែង​អស់​ហើយ។   អ្នក​ថែរក្សា​រោងកុន​បាត់​ដំបង​រូប​នេះ​ បាន​និយាយ​ទៀត​ថា "ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផលិត​រឿង​ដែល​មាន​គុណភាព និង មាន​រោង​កុន​ច្រើន ព្រោះ​ថា នៅ​ពេល​មាន​មនុស្ស​មក​មើល​កុន​ច្រើន ខ្ញុំ​លក់​នំ ក៏​ដាច់ ដូច​កាល​មុន​ខ្ញុំ​លក់​ដាច់​ខ្លាំង​ណាស់ តែ​ឥឡូវ​លក់​ដូរ​តិចតួច​ គ្រាន់តែ​ចិញ្ចឹម​ក្រពះ​ប៉ុណ្ណោះ"៕       អត្ថបទ៖ ប៊ិន ប៊ុណ្ណា

  • 2016-10-26 18:40:13
  • ភាពយន្ត
សព្វថ្ងៃ​ ​មាន​រោងកុន​សល់​ ពី​សង្គម​រាស្ត្រនិយម​ប៉ុន្មាន​ ក្នុង​ខេត្ត​បាត់​ដំបង?

អត្ថបទពេញនិយម