
- 2018-10-03 01:41:57
- ព័ត៌មាន
កាលបរិច្ឆេទចេញអាល់ប៊ុមថ្មីត្រូវបានបង្ហាញ ស្របពេល Park Bom ត្រៀមខ្លួនធ្វើជាតារា YouTube
- 2018-10-03 01:41:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាលបរិច្ឆេទចេញអាល់ប៊ុមថ្មីត្រូវបានបង្ហាញ ស្របពេល Park Bom ត្រៀមខ្លួនធ្វើជាតារា YouTube
ចន្លោះមិនឃើញ
ផលិតកម្ម D-Nation បានប្រកាសព័ត៌មានខ្លះៗទាក់ទងនឹងអាល់ប៊ុមថ្មីរបស់ Park Bom ព្រមទាំងទម្លាយពីគម្រោងបង្កើត Channel YouTube មួយទៀតផង។
ក្រោយចាកចេញពី YG អតីតសមាជិកក្រុម 2NE1 តារាចម្រៀង Park Bomបានរកទ្រនំថ្មីឃើញហើយ នៅផលិតកម្ម D-Nation ព្រមទាំងកំពុងត្រៀមអាល់ប៊ុមថ្មី ដើម្បីស្វាគមន៍អាជីពជាតារាទោល និងវិលមកសិល្បៈជាថ្មីរបស់នាង។
ទាក់ទងនឹងគម្រោងចេញអាល់ប៊ុមថ្មី D-Nation បានប្រកាសថា ពួកគេនឹងបង្ហាញជាផ្លូវការនៅខែមករា ឆ្នាំ ២០១៩។ ប៉ុន្តែមុនចេញស្នាដៃថ្មីនេះ Park Bom នឹងមកស្វាគមន៍អ្នកគាំទ្រទាំងអស់ ក្នុងនាមជាតារា YouTube ឬ YouTuber នៅខែវិច្ឆិកាខាងមុខ។
តារាស្រីរូបនេះនឹងបង្ហោះវីដេអូហូរហែ គ្រប់រូបភាពលើ Channel របស់នាង ជាពិសេសរាល់សកម្មភាពថតចម្រៀង ដើម្បីអបអរការវិលមកជាថ្មីក្នុងនាមជាតារាទោលប្រចាំ K-Pop៕