• 2018-10-03 02:57:50
  • ព័ត៌មាន

រឿង "គ្រាប់​ពេជ្រ" ដែល​លាក់​ខ្លួន​រាប់​ឆ្នាំ​ហើយ​នោះ គ្រោង​ចេញ​មក​បង្ហាញ​ខ្លួន​ទៀត​ហើយ!!!

  • 2018-10-03 02:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាត​ធំ​ដ៏​ល្អ​មួយ​រឿង​របស់​ខ្មែរ​កាល​ពី​ឆ្នាំ ២០១៣ គឺ​រឿង "គ្រាប់​ពេជ្រ" គ្រោង​នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​ជា​ថ្មី​ទៀត​ហើយ នៅ​ក្នុង​ខែ​តុលា​នេះ បន្ទាប់​ពី​រំលង​ផុត​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ការ​ចាក់​បញ្ចាំង​ផ្លូវ​ការ​បាន​បញ្ចប់។ នេះ​បើ​តាម លោក សុខ វិសាល ជា​ចាងហ្វាង​ផលិតកម្ម 802 នៃ​រឿង។

ចាងហ្វាង​ផលិតកម្ម​ដដែល ឲ្យ​ដឹង​ទៀត​ថា រឿង "គ្រាប់​ពេជ្រ" ឬ "Gems on The Run” នឹង​មាន​បញ្ចាំង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី២១ ខែតុលា ២០១៨​នេះ នៅ "Factory Phnom Penh” មាន​ទី​តាំង​នៅ​សង្កាត់​ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ។ ការ​ដាក់​បញ្ចាំង​នេះ គឺ​មិន​មាន​លក់​សំបុត្រ​ឡើយ ពោល​គឺ​បើក​ប្រិយមិត្ត​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​តែ​ម្ដង។

នេះ​ជា​ការ​វិល​មក​ថ្មី​ទៀត​រឿង​ប្រភេទ​ចោរកម្ម​ លាយ​កំប្លែង​សើច​សប្បាយ​​របស់​ខ្មែរ បន្ទាប់​ពី​ធ្លាប់​បង្ហាញ​មុខ​ខ្លះ​ៗ​រួច​មក​ហើយ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ពេល​កន្លង​ទៅ។ ក្រៅ​ពី​នេះ ក៏​ធ្លាប់​ទៅ​បម្រើ​ចក្ខុ​ទស្សនិកជន​នៅ​អាមេរិក ឡាវ និង​កូរ៉េ​ខាង​ជើង​ផង។ ចំពោះ​ការ​វិល​ត្រឡប់​ជា​ថ្មី​នៅ​ក្នុង​ស្រុក​ពេល​នេះ រឿង "គ្រាប់​ពេជ្រ" នឹង​មាន​វត្តមាន​ក្នុង​ពិព័រណ៍​មួយ។

លោក សុខ វិសាល ប្រាប់​ថា ការ​ដាក់​បញ្ចាំង​ជា​ថ្មី​រឿង "គ្រាប់​ពេជ្រ" គឺ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​ថ្នាក់​ដឹកនាំ​នៃ​ក្រុម​រៀប​ចំ​ពិព័រណ៍​ខាង​លើ ដើម្បី​ផ្ដល់​ជូន​ដល់​ទស្សនិកជន​ដែល​មិន​ទាន់​បាន​ទស្សនា ក៏​ដូច​ជា​អ្នក​ទស្សនា​រួច​ហើយ បាន​ទស្សនា​ជា​ថ្មី​ម្ដង​ទៀត។

ក្នុង​កម្មវិធី​ខាង​លើ តួ​សម្ដែង​សំខាន់​ក្នុង​រឿង មាន​ដូច​ជា​លោក វណ្ឌី ពិសិដ្ឋ និង​លោក Cherky ជា​ដើម នឹង​មាន​វត្តមាន​ជួប​ជា​មួយ​ប្រិយមិត្ត​អ្នក​គាំទ្រ​ផង។ ប៉ុន្តែ​លើក​លែង​អ្នក​នាង សោម ម៉ាល័ក្ខ ជា​តួឯក ដោយ​សារ​តែ​ពេល​នេះ នាង​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ឯណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី