- 2018-10-22 03:25:43
- ព័ត៌មាន
មិននឹកស្មានថា បាខេមអាស៊ាន ជួយឱ្យ ពូឃ្លាំង រួចផុតពីសេចក្ដីស្លាប់
- 2018-10-22 03:25:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មានថា បាខេមអាស៊ាន ជួយឱ្យ ពូឃ្លាំង រួចផុតពីសេចក្ដីស្លាប់
ចន្លោះមិនឃើញ
តារាចម្រៀង និង YouTuber ពូឃ្លាំង បានប្រាប់ថា បាខេម អាស៊ាន ឆ្នាំ២០១៨ នៅសាលាតិចណូ ២ថ្ងៃកន្លងទៅ បានសង្គ្រោះជីវិតរបស់លោកឱ្យរួចផុតពីគ្រោះរន្ទះបាញ់ ខណៈក្រុមការងារលោក ៤នាក់បានស្លាប់ ក្នុងហេតុការណ៍មួយនេះនៅខេត្តព្រះសីហនុ។ លោកថា ជាសំណាងរបស់ខ្លួនដែលមិនបានស្ថិតក្នុងហេតុការណ៍ខាងលើ ព្រោះត្រូវធ្វើដំណើរមកភ្នំពេញ ចូលរួមបាខេម អាស៊ាន ឆ្នាំ២០១៨
លោកលើកឡើងថា លោកកាន់គម្រោងធ្វើថ្នល់ឱ្យដីឡូត៍នៅខេត្តព្រះសីហនុ ហើយជាធម្មតាលោកតែងទៅមើលការខុសត្រូវការដ្ឋានរាល់ថ្ងៃ។ ពេលលោកឡើងមកភ្នំពេញនៅថ្ងៃសុក្រ ក្រុមការងាររបស់លោក ធ្វើការបានប្រហែលពីរម៉ោង ស្រាប់តែធ្លាក់ភ្លៀងមួយមេធំ ហើយពួកគាត់បានចូលជ្រកកន្លែងដូចសព្វមួយដង។
តារា YouTube រូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ "ចៃដន្យអីនៅពេលដែលភ្លៀងមួយសន្ទុះក្រោយមក កូនចៅក្រុមការងារខ្ញុំ៨នាក់ ត្រូវរន្ទះបាញ់ស្លាប់៤នាក់ របួស២នាក់...អរគុណកម្មវិធីនេះមែនទែន"។
ក្រោយជួបរឿងអកុសលនេះ ពូឃ្លាំង ពិតជាខ្លោចចិត្តអាណិតក្រុមការងារ និងសូមឱ្យប្រជាជនខ្មែរគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិមួយនេះ ជៀសវាងការកើតគ្រោះថ្នាក់ជាយថាហេតុណាមួយ។
ពូឃ្លាំង ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិន ក្នុងកម្មវិធីបាខេមអាស៊ាន ឆ្នាំ ២០១៨ កាលពីថ្ងៃទី២០-២១ ខែតុលា ក្នុងប្រធានបទ "Meet your favorite youtubers: Stories and Inspirations Behind Content Creation”៕