• 2018-10-27 06:56:39
  • ព័ត៌មាន

Kylie Jenner ទិញវីឡាមួយខ្នងទៀតហើយ តម្លៃរាប់លានដុល្លារ ស្អាតដូចវាំង

  • 2018-10-27 06:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កូន​ស្រី​ Stormi មាន​វ័យ​ ៧​ខែ តារា​ទូរទស្សន៍​ Kylie Jenner និង​មិត្តប្រុស​ Travis Scott ​​ក៏​បាន​ទិញ​ផ្ទះ​មួយ​ខ្នង​មាន​តម្លៃ​ដល់​ទៅ​ ១៣ ,៤៥លានដុល្លារ​ ក្នុង​តំបន់​ Beverly Hills។

​​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​បាន​ឃើញ​ Kylie ក៏​បាន​បង្ហាញ​រូប​​មួយ​ចំនួន​ពី​បរិវេណ​ក្នុង​ និង​ក្រៅ​ផ្ទះ​ដូចជា​អាង​ហែល​ទឹក​ដ៏​ធំ ផ្ទះ​បាយ​ និង​សួន​ច្បារ​ជាដើម។

យ៉ាង​ណា​មិញ​ផ្ទះ​មួយ​ខ្នង​នេះ​សាង​សង់​ក្នុង​ឆ្នាំ​ ១៩៧១ និង​លក់​ចេញ​ក្នុង​ឆ្នាំ ២០១២ ក្នុង​តម្លៃ ៦,៣លានដុល្លារ។ ក្រោយ​មក​វា​ក៏​ត្រូវ​បាន​សាង​សង់​ជា​ថ្មី​ និង​បន្ត​លក់​ក្នុង​ឆ្នាំ​ ២០១៧។ អ្វី​ដែល​ជា​ចំណុច​ពិសេស​នោះ​គឺ​ ផ្ទះ​នេះ​មាន​បន្ទប់​គេង​ទំហំ​ ២១៣ម៉ែត្រ​ការ៉េ ស្ថិត​នៅ​ជាន់​ទី​ ២។

ពិត​ណាស់​ រាប់​ទាំង​ផ្ទះ​មួយ​ខ្នង​នេះ​ Kylie មាន​ផ្ទះ​ទាំង​អស់​ ៥​ហើយ ហើយ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​ នាង​នឹង​មាន​វាសនា​បាន​ក្លាយ​ជា​សេដ្ឋីនៅ​វ័យ​ក្មេង​ ជាមួយ​ទ្រព្យ​សម្បត្តិ ៩០០លានដុល្លារ៕

ទស្សនារូបភាព​ដូច​ខាង​ក្រោម៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់