
- អាទិត្យ, 28 តុលា 2018 08:15
- ព័ត៌មាន
ទោះបែកក្រុមរយៈពេលយូរ Dara នៅតែបន្តគាំទ្រ CL ពេលចេញបទថ្មី "Dopeness”
- អាទិត្យ, 28 តុលា 2018 08:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះបែកក្រុមរយៈពេលយូរ Dara នៅតែបន្តគាំទ្រ CL ពេលចេញបទថ្មី "Dopeness”
ចន្លោះមិនឃើញ
ទោះបីជាសមាជិកក្រុមចម្រៀង 2NE1 ទាំងពីររូប CL និង Sandara Park បានបែកបាក់ក្រុមអស់រយៈពេលជាយូរមកហើយក្ដី តារាពីររូបនេះនៅតែបន្តជាមិត្តភ័ក្ដិជិតស្និទ្ធនិងគាំទ្រគ្នាគ្រប់ពេល។ ថ្មីៗនេះបន្ទាប់ពី CL បានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀងថ្មីពីក្រុមចម្រៀង Black Eyed Peas បានបញ្ជាក់ថា មេក្រុម 2NE1 រូបនេះនៅតែពូកែខ្លាំង។
បន្ទាប់ពីបទនេះត្រូវបានបញ្ចេញភ្លាម Dara ក៏បានបង្ហោះឈុតឆាកខ្លះៗពីវីដេអូចម្រៀងនេះ ទៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាង ដើម្បីជួយផ្សព្វផ្សាយ។ ក្រោយមក CL ក៏បានឆ្លើយតបដោយ Comment រូបបេះដូងបង្ហាញក្ដីស្រលាញ់ ហើយសមាជិកក្រុម BEP លោក Taboo ក៏បានសរសេរ Comment អរគុណ Dara ដូចគ្នា។
ចំណែកឯសមាជិកមួយរួបទៀតរបស់ 2NE1 គឺ Park Bom ក៏បង្ហាញការគាំទ្រដោយចុច Like លើវីដេអូដែល Dara បានបង្ហោះដូចគ្នា។ គូសបញ្ជាក់ដែរថាបទ "Dopeness” នេះផលិតដោយលោក Will.i.am និងជាបទចម្រៀងទី៦សម្រាប់អាល់ប៊ុមថ្មីរបស់ក្រុម Black Eyed Peas ចំណងជើងថា "Masters of the Sun”៕