• 2018-11-02 07:05:46
  • ព័ត៌មាន

អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល ក្រោយ​ឃើញ Lee Jong Suk ហាក់​ឡើង​សាច់​ជាង​មុន

  • 2018-11-02 07:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង Lee Jong Suk បាន​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​របស់ COEX Trade Center ដែល​ស្ថិត​ក្នុង​តំបន់ Samsungdong នៃ​ទីក្រុង​សេអ៊ូល។

អំឡុង​ចូលរួម​កម្មវិធី​នោះ​ដែរ តារា​សម្ដែង​ប្រុស​រូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​នឹង​ការ​ប្រែប្រួល​រូបរាង​របស់​លោក។

បើ​តាម​រូបភាព​ជាក់​ស្ដែង តួ​ប្រុស​ក្នុង​រឿង "W-Two Worlds” នេះ​ហាក់​មាន​សាច់​មាន​ឈាម​ជាង​មុន ដែល​ធ្វើ​ឲ្យ​មុខ​របស់​លោក រាង​ហើម​ប៉ោង ខុស​ប្លែក​ជាង​ពី​មុន ដែល​មើល​ទៅ​រាង​ស្គម ឃើញ​ខ្ទង់​ច្រមុះ​ និង​ទម្រង់មុខសិចស៊ី ស្រស់​សង្ហា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់