• 2018-11-05 03:43:10
  • ព័ត៌មាន

ចំរើន សុភ័ក្រ្ដ ទម្លាយមូលហេតុខ្លួនគ្មានឱកាសលេចមុខក្នុងខ្សែភាពយន្ត

  • 2018-11-05 03:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​​នេះ​តារា​ចម្រៀង​ប្រុស​ស្រី​​ល្បី​ឈ្មោះ​ហង្ស​មាស​ច្រើន​រូប​បាន​លេច​វត្តមាន​​​ក្នុង​ខ្សែភាពយន្ត​ភាគ​​ជា​បន្តបន្ទាប់។ ដោយ​ឡែក​កញ្ញា ចំរើន សុភ័ក្រ្ដ វិញ​មិន​មាន​សូម្បី​តែ​១​រឿង​ទាំង​ខ្នាត​ធំ​ និង​ភាគ​សម្រាប់​ដាក់​បញ្ចាំង​នៅ​​ប៉ុស្តិ៍​ទូរទស្សន៍។

ចំរើន សុភ័ក្រ្ដ ថា៖"សម្រាប់​ហង្ស​មាស​ខ្ញុំ​មាន​តែ​បទ​ចម្រៀង​សម្រាប់​ចេញ​ទេ បើ​និយាយ​ពី​ថត​រឿង​វិញ​គឺ​អត់​មាន​ទេ​បង។ ប្រហែល​ជា​ខ្ញុំ​មាន​រាង​តូច​ពេក​ទើប​អត់​ត្រូវ​​ទៅ​តាម​ស្តង់ដារ​ដែល​គេ​ជ្រើស​រើស​សម្ដែង​​ណា​បង"។

តែ​មិន​ថ្វី​ទេ​ទោះ​បី​ជា​ ចំរើន សុភ័ក្រ្ដ មិន​​បាន​លេច​មុខ​​​ក្នុង​ខ្សែភាពយន្ត​ដូច​តារា​រួម​ទ្រនំ​ក្ដី​នាង មិន​បាន​​អាក់អន់ចិត្ត​ជាមួយ​ហង្ស​មាស​ឡើយ។ ផ្ទុយ​ទៅ​វិញ​​ម្ចាស់​បទ​"មាន​អាណិត​ដល់​ចិត្ត​ប្រពន្ធ​ខ្លះ​ទេ" មាន​តែ​អរគុណ​ដល់​​ផលិតកម្ម​ហង្ស​មាស​​ដែល​ផ្ដល់​ឱកាស​ឲ្យ​នាង​ក្លាយ​ជា​តារា​ចម្រៀង​​តាម​រយៈ​ការ​ប្រឡង​ក្នុង​កម្មវិធី​ The Voice Cambodia រដូវ​កាល​ទី១។

មាន​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ The Voice Cambodia នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​ទស្សនិកជន​ស្គាល់​រូប​នាង។ បើ​ប្រៀប​ធៀប​កាល​ពី​ពេល​មុន​គឺ​ខុស​គ្នា​ឆ្ងាយ​ឥឡូវ​ដើរ​ទៅ​ណា​មក​ណា​មាន​​ពុក​ម៉ែ​បង​ប្អូន​សុំ​ថត​រូប​​ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​គាំទ្រ​នាង៕​

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី