• 2018-11-06 08:20:00
  • ជីវិតតារា

​សំ ប៉ូ​លី​ដា មាន​រថយន្ត​ជិះ ​ហើយ​កូន​ៗ​បាន​រៀន​សូត្រ ​ក្រោយ​សម្រេច​ដាក់​លក្ខខណ្ឌ​ជាមួយ​សា្វ​មី

  • 2018-11-06 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ធ្លាយ​ដំណឹង​ថា ស្វាមី​របស់​អ្នក​នាង សំ​ ប៉ូ​លី​ដា សម្រេច​ចាក​ចោល​អ្នក​នាង ​ទៅ​ភ្ជាប់​ពាក្យ​​ជាមួយ​នារី​ថ្មី ធ្វើ​ឲ្យ​​តារា​កំប្លែង​រូប​នេះ ​ត្រូវ​​រស់​នៅ​យ៉ាង​​តោក​យ៉ាក ​ព្រោះ​មិន​ដឹង​ទៅ​រក​ការងារ​​ ដើម្បី​ចិញ្ចឹម​កូន​តូច​ទាំង​ពីរ។ ​ស្រាប់​តែ​ពេល​នេះ ​មាន​ការ​ភ្ញាក់​ផ្អើល ​ព្រោះ​គេ​ឃើញ​​អ្នក​នាង សំ​ ប៉ូ​លី​ដា ​មាន​រថយន្ត​តម្លៃ​ជាង​មួយ​ម៉ឺន​ដុល្លារ​ជិះ ​និង​ត្រូវ​បាន​គេ​ដឹង​ថា កូន​ៗ​ក៏​បាន​ចូល​រៀន​​ត្រឹម​ត្រូវ​ផង​ដែរ។​​​​

ចំពោះ​ដំណឹង​នេះ ត្រូវ​បាន​សាមី​ខ្លួន​ប្រាប់​ថា ​ប្ដី​របស់​អ្នក​នាង​ បាន​ទិញ​​រថយន្ត​​ម៉ាក Prius ​ឲ្យ​ និង​រ៉ាប់​រង​លើ​ការ​ចិញ្ចឹម​កូន​​​ទាំង​ពីរ ព្រម​ទាំង​​ឲ្យ​ចូល​រៀន​នៅ​សាលា​ក្នុង​ទី​ក្រុង​តាខ្មៅ​ទៀត​ផង។ ​មុន​ទទួល​យក​រថយន្ត​នេះ ​អ្នក​នាង ​សំ ប៉ូ​លី​ដា ​បាន​ដាក់​លក្ខខណ្ឌ​​នឹង​ប្ដី​ថា ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​កូន​ទាំង​ពីរ​មក​លេង​ ​និង​មិន​ត្រូវ​បិទ​សិទ្ធ​ ​ទំនាក់​​ទំនង​រវាង​ម្ដាយ​និង​កូន​នោះ​ទេ។ ​

មូល​ហេតុ ​អ្នក​​នាង ​ព្រម​ផ្ដល់​សិទ្ធ​ឲ្យ​ប្ដី​ចិញ្ចឹម​កូន ​ព្រោះ​អ្នក​នាង​យល់​ថា ខ្លួន​កាន់​តែ​ចាស់​ និង​មាន​ជំងឺ ​។ ម្យ៉ាង​ឃើញ​កូន​ៗ​ក៏​នឹក​រលឹក​​ឪពុក​ដែរ ​ទើប​អ្នក​​នាង សុខ​ចិត្ត​កាត់​ចិត្ត ​ឲ្យ​កូន​ឃ្លាត​ពី​ទ្រូង ​ទៅ​រស់​នៅ​ជាមួយ​ប្តី។ ​សម្រាប់​ តារា​កំប្លែង សំ ប៉ូ​លី​ដា ប្រាប់​ថា ​ពេល​នេះ ​អ្នក​នាង​មក​រស់​នៅ​ភ្នំ​ពេញ ​និង​ច្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​ នៅ​ឯ​ជ្រោយ​ចង្វា​ត្រើយ​ខាង​កើត។

​អ្នក​នាង សំ ប៉ូ​លី​ដា ​បាន​រៀប​ការ​ជាមួយ ស្វាមី​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ តែ​មិន​បាន​ចុះ​អេ​តា​ស៊ី​វិល​នោះ​ទេ។ ថ្មី​ៗ​នេះ​​​​ស្នេហា​​អ្នក​ទាំង​ពីរ​រង្គោះ​រង្គើរ ហើយ​តារា​រូ​ប​នេះ​មិន​ចង់​បាន​ទ្រព្យ​សម្បត្តិ​កេរ​មរតក​ពី​ស្វាមី​នោះ​ទេ គឺ​ត្រឹម​សង​ជំងឺ​ចិត្ត​នូវ​ការ​លះ​បង់​របស់​អ្នក​នាង កាល​គ្រា​ក្រ​ដែល​ខំ​ច្រៀង​រាំ​រក​ប្រាក់​មក​ចិញ្ចឹម​ស្វាមី​២​ឆ្នាំ លុយ​ឡាន​របស់​អ្នក​នាង​ដែល​បាន​លក់​ចាយ​កាល​ពី​រួម​រស់​ជាមួយ​គ្នា​ប៉ុណ្ណោះ ៕​​​​

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម