សំ ប៉ូលីដា លាតត្រដាងការពិតរឿងរបួសជើង
នៅក្នុងជំនួបផ្ទាល់ជាមួយ Sabay មុននេះ តារាសម្ដែង និងកំប្លែង សំ ប៉ូលីដា របួសជើងរបស់នាងមិនមែនដោយសារអំពើហិង្សាពីស្វាមី ឬគ្រោះថ្នាក់ចរាចរណ៍ដូចពាក្យចចាមអារ៉ាមលើកឡើងតគ្នានោះទេ។ ប៉ុន្តែអ្នកនាងបានជួបឧប្បត្តិហេតុរអិលដួលខ្ទប់របាំងថ្មក្នុងហាង ពេលកំពុងរត់ឆ្លេឆ្លាយកទឹកកកជូនភ្ញៀវ។
តារាកំប្លែងរូបនេះអះអាងថា ការពិតអ្នកនាងជាអ្នកចម្រៀងនៅក្នុងហាងយីហោ "១សប្បាយមែន" ខណៈប្ដីរបស់ខ្លួនជាមេការហាង ហើយស្នាក់នៅទីនេះតែម្ដង ព្រោះអ្នកទាំងពីរពុំមានផ្ទះសម្បែងផ្ទាល់ខ្លួនហ្នឹងគេឡើយ។ ដោយសារបុគ្គលិកតិច ហើយមានភ្ញៀវទៅច្រើន ទើបនាងប្រឹងរត់ជួយចាប់ទឹកកក ហើយរអិលដួលនៅយប់ថ្ងៃទី២សីហាតែម្ដងរហូតមានរបួសតែម្ដង។ សំ ប៉ូលីដា បញ្ជាក់ថា ភ្លាមៗប្ដីរបស់នាង និងភ្ញៀវមួយចំនួនបានផ្អើលឈូឆរ ហើយនាំយកទៅពេទ្យតែម្ដង។
ចង់ដឹងថា រឿងរ៉ាវយ៉ាងណាបន្តទៀតនោះ សូមទស្សនាវីដេអូដូចខាងក្រោម៖