- 2018-11-10 02:46:29
- ព័ត៌មាន
ចោម ច័ន្ទ ឆ្លើយតបឡើងឡូយ ក្រោយពាក្យរិះគន់ថាខ្លួនកែមុខមាត់ដូចតុក្កតាសិចជប៉ុន
- 2018-11-10 02:46:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចោម ច័ន្ទ ឆ្លើយតបឡើងឡូយ ក្រោយពាក្យរិះគន់ថាខ្លួនកែមុខមាត់ដូចតុក្កតាសិចជប៉ុន
ចន្លោះមិនឃើញ
ថ្មីៗនេះរូបថតវះកាត់កែកុនមុខមាត់ឲ្យដូចតុក្កតារបស់ ចោម ច័ន្ទ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អមដោយពាក្យសម្ដីសរសើរថាស្អាត និងសាររិះគន់មួយចំនួនថា៖" កែសម្ផស្សច្រើនដងពេក មុខចែឡើងដូចតុក្កតាសិចជប៉ុនហើយ"។
ទាក់ទងការរិះគន់ខាងលើ ចោម ច័ន្ទ បានឆ្លើយតបឡើងឡូយថា នាងគ្មានពាក្យអ្វីត្រូវខ្វាយខ្វល់ច្រើនចំពោះអ្នកគិតអវិជ្ជមានមកលើខ្លួននោះទេ។ អ្វីដែលសំខាន់គឺធ្វើតាមចំណង់ចំណូលចិត្តដែលខ្លួនស្រឡាញ់ និងចង់បានតែប៉ុណ្ណោះ ព្រោះមនុស្សម្នាក់ៗកើតមកធ្វើអ្វីដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន មិនមែនផ្គាប់ចិត្តអ្នកដទៃឡើយ។
បន្ថែមពីនេះបងស្រី ដេនី ក្វាន់ ថា៖" អ្នកណាថាបងដូចតុក្កតាសិចជប៉ុន ថាទៅបងអត់ខ្វល់ ហើយបងគិតថាវាម្យ៉ាងដែរ នៅពេលខ្មែរយើងមានអ្នកកែសម្ផស្សឲ្យដូចតុក្កតា ព្រោះប្រទេសនានា គេក៏កែអ៊ីចឹងដែរ ហើយក្នុងស្រុកខ្មែរមានតែបងម្នាក់ធ្វើបែបហ្នឹងបានគួរតែសរសើរ ដោយសារកម្រមានអ្នកហ៊ានធ្វើបែបហ្នឹងដូចបងណាស់"។
រូបថតច្រើនសន្លឹកដូចតុក្កតាដែល ចោម ច័ន្ទ បង្ហោះកាលពីប៉ុន្មានថ្ងៃមុនមិនទាន់កែកុនបានសម្រេចជាផ្លូវការនៅឡើយទេ អ្នកនាងត្រូវរង់ចាំទៅវះកាត់ម្ដងទៀតដើម្បីសម្រេចលទ្ធផលជាផ្លូវការឲ្យដូចតុក្កតាពេញលក្ខណៈនៅខែធ្នូខាងមុខនេះ៕
រូបថត៖ផ្ដល់ឲ្យដោយ ចោម ច័ន្ទ