• 2018-11-12 02:24:00
  • ជីវិតតារា

​​ឃើញ​​​ចូល​ចិត្ត​ច្រៀង​​មែន​ តែ​បើ​ឲ្យ​ថត​រឿង​វិញ តួ​បែប​ណា​ក៏​យូ​រី​អាច​សម្ដែង​បាន​ទាំង​អស់​

  • 2018-11-12 02:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​មិន​សូវ​បាន​​​ថត​ខ្សែ​ភាព​យន្ត​ច្រើន​ក៏​ដោយ ​តែ​តារា​ចម្រៀង​ចូល​ចិត្ត​លេង​ស្ទីល Cute Cute ​កញ្ញា ​យូ​រី ​ប្រាប់​ថា ​តួ​បែប​​ណា​ក៏​កញ្ញា ​អាច​សម្ដែង​បាន​ដែរ .។ បើ​មាន​ឱកាស​ថត​រឿង​ ​​យូរីនឹង​សម្ដែង​ឲ្យ​បាន​ល្អ​បំផុត​ មិន​ធ្វើ​ឲ្យ​ទស្សនិកជន​​ខក​ចិត្ត​នោះ​ឡើយ។​

​​តាម​ពិត ​ក្រៅ​ពី​ចូលចិត្ត​ច្រៀង ​កញ្ញា យូ​រី ​ក៏​ចូល​ចិត្ត​សម្ដែង​ភាព​យន្ត​ដែរ ​ហើយ​បើ​ខាង​ផលិត​កម្ម​​របស់​ខ្លួន​ផ្ដល់​ឱកាស​ឲ្យ​សម្ដែង ​​យូ​រី​និយាយ​ថា ​ត្រូវ​​តែ​សម្ដែង ។ ​សម្រាប់​ជា​តួ​អង្គ​បែប​ណា​ក៏​បាន យូ​រី​ គិត​ថា ​ខ្លួន​អាច​ធ្វើ​បាន​ទាំង​អស់ ​មិន​ថា ក្រមិចក្រមើម លេង​សើច​ច្រើន ​ឬ​តួ​កម្សត់ ​គឺ​អាច​ធ្វើ​បាន​ទាំង​អស់ អាស្រ័យ​លើ​អ្នក​ដឹក​នាំ​រឿង​ចង់​បាន​ប៉ុណ្ណោះ។ ចំពោះ​ការ​​ថត​រឿង​គ្មាន​អ្វី​ពិបាក​សម្រាប់​ខ្លួន​ឡើយ ព្រោះ​កន្លង​មក​​​ យូរី​​ក៏​ធ្លាប់​ថត​បទ​ចម្រៀង​ និង​សម្ដែង​រឿង​មួយ​ចំនួន​ផង​ដែរ​ ។

​កន្លង​មក ​​ម្ចាស់​បទ "​ចាក់​ទឹក​ដូង​" ធ្លាប់​បង្ហើប​ថា ​ខាង​ផលិត​កម្ម​សាន់ដេ បានសរសេរ​រឿង​​ខ្នាត​ធំ​​១​រឿង​ឲ្យ​ខ្លួន​សម្ដែង​ ដោយ​ក្នុង​រឿង​ថ្មី​នោះ ​​នាង​សម្ដែង​ជា​តួ​ឯក​លើក​ដំបូង​ ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ ​ក្រៅ​ពី​នោះ ​គេ​ឃើញ​ស្រី​ស្អាត​រូប​នេះ ​ធ្លាប់​បាន​ថត២ រឿង​មក​ហើយ​ជូន​ផលិតកម្ម​ ដូច​ជា​រឿង "​ព្រាយ​ក្បាល​៨" និង​រឿង​ "សង្សារ​ខ្មោច" ជា​ដើម៕​​​ ​​

អត្ថបទ៖ លឹម សុនា

មតិយោបល់