- 2018-12-04 03:06:43
- ព័ត៌មាន
ជិតដាច់ឆ្នាំ សូ ដានីតា លេងយកឈ្មោះខ្លួនឯងចេញរកស៊ីលើកដំបូងតែម្ដង
- 2018-12-04 03:06:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដាច់ឆ្នាំ សូ ដានីតា លេងយកឈ្មោះខ្លួនឯងចេញរកស៊ីលើកដំបូងតែម្ដង
ចន្លោះមិនឃើញ
នៅមិនដល់១ខែទៀត ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនឹងចូលមកដល់ សូដា នីតា ស្រាប់តែហក់មករកស៊ី ដោយបង្កើតផលិតផលដាក់ពាណិជ្ជនាមខ្លួនឯងជាលើកដំបូងបំផុត។
ផលិតផលថ្មីដែលតារាស្រី នាំមកជូនប្រិយមិត្តក្នុងស្រុកនាពេលនេះ មានយីហោ DNT ជាប្រភេទផលិតផលថែរក្សាសម្រស់ សារធាតុដើមនាំយកពីប្រទេសកូរ៉េ និងវេចខ្ចប់សម្រេចនៅប្រទេសថៃ។ តារាស្រីដែលជាប់មន្ទិលស្នេហ៍ជាមួយ យ៉ែម សំអូន បញ្ជាក់ថា ផលិតផលរបស់នាងខាងលើ មានចែកជា៤មុខទៀត គឺ ១.ឈុតមុខជាំ អាចម៍រុយ មុន នឹងមុខស ទី២.ឈុតកាហ្វេទឹកដោះគោ សម្រកទម្ងន់ ទី៣. ឈុតកាហ្វេក្រាបស្បែកស និងទន់ថ្លា និងទី៤.ឈុតល្មៀតក្រាបស្បែកបែបធម្មជាតិ។
ក្រោយរំលេចបានសមិទ្ធផលខាងលើ សូដា នីតា បញ្ជាក់ថា នាងកំពុងមានគម្រោងពង្រីកតំបន់គ្របដណ្ដប់បន្ថែមទៀត ដើម្បីធានាបានផលិតផលថ្មីរបស់នាង ទៅដល់ដៃបងប្អូនប្រជាពលរដ្ឋបានកាន់តែច្រើន។ "ឥឡូវនេះ ខ្ញុំកំពុងរកតំណាងចែកចាយបន្តទៀត ដែលពួកគាត់ចំណាយតិចតែចំណេញច្រើន។ ម្យ៉ាងផលិតផលនាងខ្ញុំ គឺមានការត្រួតពិនិត្យគុណភាពត្រឹមត្រូវដោយក្រសួងសុខាភិបាល និងមានចេញវិញ្ញាបនបត្រផលិតផលឲ្យផង!”។
មិនមានការបញ្ជាក់អំពីតួលេខនៃខ្ទង់ចំណាយលើការបង្កើតផលិតផលប្រើឈ្មោះខ្លួនឯងឡើយ ប៉ុន្តែតាមការបញ្ជាក់ថារបស់ តារាម៉ូដែលខាងលើ នេះគឺជាលើកដំបូងបំផុតដែលនាងចេញរកស៊ីដោយដាក់ឈ្មោះខ្លួនឯង។ នីតា បញ្ជាក់ថា ពីមុនមកនាងធ្លាប់រកស៊ីជាច្រើនមុខរបររួចមកហើយ ប៉ុន្តែមិនដែលប្រើឈ្មោះខ្លួនឯងឡើយ។ យ៉ាងនេះក្ដី តារាស្រី មិនបានបញ្ជាក់ពីមុខជំនួញទាំងឡាយក្នុងអតីតកាលនោះទេ។
និយាយពីសិល្បករចេញរកស៊ីដោយយកឈ្មោះខ្លួនឯងបង្កើតជាពាណិជ្ជនាមលើផលិតផល សូដា នីតា មិនមែនជាបុគ្គលដំបូងនោះទេ។ កន្លងមក អេឡិច ច័ន្ទត្រា គង់ ចាន់ស្រីមុំ សុខ សោម៉ាវត្តី ឱក សុគន្ធកញ្ញា ជាដើម សុទ្ធតែមានផលិតផលប្រើឈ្មោះខ្លួនឯង។ អេឡិច ច័ន្ទត្រា ស្រីមុំ និងសុខ សោម៉ាវត្តី មានផលិតផលទឹកអប់ប្រើពាណិជ្ជនាមផ្ទាល់ខ្លួន។ ដោយឡែក ឱក សុគន្ធកញ្ញា ខុសគេ ដោយនាងបង្កើតផលិតផលកាបូបទៅវិញ។
ក្រៅពីនេះ ទេព បូព្រឹក្ស ងួន ចាន់ដេវីដ និងលី ច័ន្ទសីហា មានផលិតផលថែរក្សាសម្ផស្សប្រើឈ្មោះខ្លួនឯងរៀងៗខ្លួន ដូចនឹង សូដា នីតា នាពេលនេះដែរ។ ត្បិតថា សុទ្ធជាផលិតផលរបស់តារាល្បីរបស់កម្ពុជា ប៉ុន្តែផលិតផលទាំងនោះ ត្រូវបានគេមើលឃើញថា នៅមិនទាន់ហក់លោតខ្លាំងក្នុងទីផ្សារជែងផលិតផលនាំចូលពីបរទេសនោះទេ។ ងាកមក នីតា ដែលហក់ចូលក្រោយគេ ក៏មិនទាន់ច្បាស់ ត្បិតថា សាមីខ្លួន ក៏មិនបានបញ្ជាក់ពីរឿងនេះដែរ៕