• 2018-12-20 07:26:09
  • ព័ត៌មាន

ច្រើនសន្លឹក ណុប បាយ៉ារិទ្ធ ទម្លាយរឿងគ្រួសារខ្លួនហើយធ្លាយដល់គ្រួសារ តាក់ម៉ា និង ស៊ុន ស្រីពេជ្រ ទៀត

  • 2018-12-20 07:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ទម្លាយ​រឿង​រ៉ាវ​ក្រុម​គ្រួសារ​ខ្លួន​ទាំង​មូល​​ថា​ជា​អ្នក​ស្នេហា​វិស័យ​សិល្បៈ​ហើយ​នោះ​តារា​ចម្រៀង​ ណុប បាយ៉ារិទ្ធ ថែម​ទាំង​បាន​ទម្លាយ​រឿង​​ពាក់​ព័ន្ធ​ និង​ក្រុម​គ្រួសារ​ តាក់ម៉ា និង​ ស៊ុន ស្រីពេជ្រ ថែម​ទៀត​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក។

ឪពុក ណុប បាយ៉ារិទ្ធ រូបបាញ់ព្រួញ

តាម​រយៈ​រូប​ថត​ដែល​ ណុប បាយ៉ារិទ្ធ ទម្លាយ​នោះ​បាន​ឲ្យ​ដឹង​ថា​ក្រៅ​ពី​ក្រុម​គ្រួសារ​លោក ជា​អ្នក​សិល្បៈ​ស្រឡាញ់​សិល្បៈ​​ហើយ​នោះ​​ខ្លួន​​មាន​លោក​ពូ អ្នក​មីង​ អុំ​ប្រុស​អុំ​ស្រី និង​​ប្អូន​ប្រុស​ស្រី​ជីដូន​មួយ​ និង​ក្មួយ​ប្រុស​ស្រី​ក៏​ជា​អ្នក​ស្នេហា​វិស័យ​សិល្បៈ​ផង​ដែរ។

ជាក់​ស្ដែង​ប្អូន​ជីដូន​មួយ​របស់​លោក ឈ្មោះ​ ណុប រតនៈ ត្រូវ​ជា​បង​ថ្លៃ​​តារា​ចម្រៀង ស៊ុន ស្រីពេជ្រ គឺ​ជា​អ្នក​សិល្បៈ​មួយ​រូប​ធ្លាប់​សម្ដែង​ក្នុង​រឿង​ "ម៉េច​ដែរ​ខ្លាច​អត់" ដើរ​តួ​ជា​ភេទ​ទី​៣​ឈ្មោះ នាង រ៉ូលែម។ ​ចំណែក​ឯ​អ៊ុំ​បង្កើត​​លោក​ឈ្មោះ ណុប សំអឿន ត្រូវ​ជា​​ឪពុក​តារា​ចម្រៀង​ តាក់ ម៉ាក់ ក៏​ជា​តារា​សម្ដែង​ខ្សែភាពយន្ត​មួយ​រូប​ដ៏​ល្បី​ឈ្មោះ​ផង​ដែរ៕ ​​​​​

ម្ដាយ ណុប បាយ៉ារិទ្ធ
ឪពុក តាក់ម៉ា ត្រូវជាអុំបង្កើត ណុប បាយ៉ារិទ្ធ
បងប្រុស ជីដូនមួយ ណុប បាយ៉ារិទ្ធ ឈ្មោះ ណុប រតនៈ ត្រូវ ជាបងថ្លៃ តារាចម្រៀង ស៊ុន ស្រីពេជ្រ

រូបថត៖ពីហ្វេសប៊ុក ណុប បាយ៉ារិទ្ធ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម