• 2018-12-24 02:48:33
  • ព័ត៌មាន

នាយ ទុយ សារភាពខ្លួនធ្លាប់វាយ អ៊ឹង និមល ព្រោះតែហាមមិនស្ដាប់រឿងសុំចូលសិល្បៈ(វីដេអូ)

  • 2018-12-24 02:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ឹង រដ្ឋា ហៅ​នាយ​ ទុយ បាន​និយាយ​សារភាព​ថា កន្លង​មក​​លោក​​ធ្លាប់​វាយ​​​តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​ អ៊ឹង និមល ដោយ​សារ​តែ​​ហាម​​នាង មិន​ស្ដាប់​​​រឿង​សុំ​​ចូល​ប្រឡូក​សិល្បៈ​ម្ដង​ហើយ​ម្ដង​ទៀត។

នាយ ទុយ ថា​ត្បិត​​ខ្លួន​ជា​អ្នក​សិល្បៈ​ពិត​មែន​​តែ​​លោក មិន​ដែល​​មាន​ចិត្ត​ចង់​ឲ្យ​ អ៊ឹង និមល ដែល​ជា​ប្អូន​ស្រី​ចូល​​ប្រឡូក​សិល្បៈ​ម្ដង​ណា​ឡើយ។ ដោយ​ចង់​ឲ្យ​នាង ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​​មាន​ការ​ងារ​ល្អ​មួយ​ក្នុង​សង្គម។

លោក​ថា៖" ខ្ញុំ​អត់​ដែល​ចង់​ឲ្យ​ប្អូន​ស្រី​ខ្ញុំ និមល ក្លាយ​ជា​អ្នក​សិល្បៈ​​ទេ។ ខ្ញុំ​វាយ​ប្អូន​នៅ​ពេល​ដែល​ប្អូន​ចូល​សិល្បៈ​ហើយ​ខ្ញុំ​ខឹង​ប្អូន​ខ្ញុំ​ខ្លាំង​ណាស់។ ប៉ុន្តែ​ខ្ញុំ​​បាន​យល់​ព្រម​ឲ្យ​ប្អូន​ខ្ញុំ​ចូល​សិល្បៈ​នៅ​ពេល​ម្ដាយ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​​​ត្រូវ​ការ​លុយ​មើល​ជំងឺ"។

ខណៈ​ពេល​ប្អូន​ស្រី​ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​ អ៊ឹង រដ្ឋា ហៅ​នាយ ទុយ មិន​បាន​នៅ​ស្រុក​ខ្មែរ​ទេ​ពេល​នោះ​គឺ​លោក ជាប់​រវល់​ចេញ​ទៅ​ច្រៀង​នៅ​អាមេរិក​រយៈ​ពេល​៣​ខែ។ ឯ​ប្អូន​ស្រី​ប្រឹង​ប្រែង​រក​លុយ​​​​ និង​មើល​ថែ​អ្នក​ម្ដាយ​តែ​ម្នាក់​ឯង​គិត​ទៅ​ពិត​ជា​សង្វេគ​​ខ្លាំង​ណាស់។​

ចុចមើលចាប់ពីនាទី ទី៦ទៅ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី