• 2019-01-11 06:45:06
  • ព័ត៌មាន

Girl's Day អាចនឹងរំសាយក្រុម ក្រោយកុងត្រារបស់ពួកគេបានបញ្ចប់

  • 2019-01-11 06:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​កុង​ត្រា​របស់​ពួកគេ​នឹង​ដល់​ថ្ងៃ​បញ្ចប់​ឆាប់​ៗ​ក្នុង​ឆ្នាំ​នេះ រាល់​សមាជិក​ក្រុម​ចម្រៀង Girl's Day ទាំង​អស់​ត្រូវ​បាន​ឲ្យ​ដឹង​ថា នឹង​ស្វែង​រក​ផលិតកម្ម​ថ្មី។

ក្រុម​ចម្រៀង Girl's Day ចាប់​ផ្ដើម​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ ២០១០ ហើយ​រាល់​សមាជិក​ក្រុម​ទាំង​អស់​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​របស់​ពួកគេ​សា​ជា​ថ្មី​ក្នុង​ឆ្នាំ ២០១៧។ រយៈពេល ២ ឆ្នាំ​ក្រោយ​មក កុង​ត្រា​របស់​ពួកគេ​ក៏​ជិត​ដល់​ពេល​បញ្ចប់​ទៀត ហើយ​ក្នុង​ពេល​នេះ មើល​ទៅ​ហាក់​ដូច​ជា​សមាជិក​នីមួយៗ​នឹង​មិន​សម្រេច​ចិត្ត​ចុះ​កុង​ត្រា​ជា​ថ្មី​​សា​ឡើង​វិញ​ឡើយ។

បើ​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា សមាជិក​ទាំង ៤ របស់​ក្រុម​ចម្រៀង​ស្រី​មួយ​នេះ គឺ​មាន​គម្រោង​ចាកចេញ​ពី​ផលិតកម្ម Dream T និង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ថ្មី​រៀង​ៗ​ខ្លួន ដើម្បី​បន្ត​អាជីព​ជា​តារា​សម្ដែង​របស់​ពួកគេ ជា​ជាង​ការងារ​ជា​តារា​ចម្រៀង។

ខណៈ​ខួប​គម្រប់ ៩ ឆ្នាំ​របស់​ក្រុម​ចម្រៀង​មួយ​នេះ កាន់​តែ​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ត្រឹម​តែ​ប៉ុន្មាន​ខែ​ទៀត​នេះ ក្រុម​ចម្រៀង Girl's Day បាន​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់ ថា​តើ​ពួកគេ​នឹង​នៅ​បន្ត​សកម្មភាព​ក្នុង​ក្រុម​នេះ​ទៀត​ឬ​ក៏​សម្រេចចិត្តរំសាយក្រុមដូចដែលអ្វីដែលប្រភពជាច្រើនបានបញ្ជាក់នោះមែន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់