• 2016-05-15 18:22:58
  • ព័ត៌មាន
ស្រី​ស្រស់​ក្រុម​ Girl's Day ​ថា​បុរស​សង្ហារ​​ ល្អ​បាន​តែ ​៣ ​ឆ្នាំ​ប៉ុណ្ណោះ ស្រី​ស្រស់​ក្រុម​ Girl's Day ​ថា​បុរស​សង្ហារ​​ ល្អ​បាន​តែ ​៣ ​ឆ្នាំ​ប៉...
  • 2016-05-15 18:22:58
  • ព័ត៌មាន

Yura សមាជិក​ក្រុម​ Girl's Day ​បាន​និយាយ​ពី​​​បុរស​ដែល​នាង​ប្រាថ្នា​ក្នុង​កម្មវិធី​ទូរទស្សន៍​ឈ្មោះ​ "Tasty Road”។     នៅ​អំឡុង​កម្មវិធី​​ Yura ​និង​ Kim Min Jung​ ដែល​ជា​ពិធីការ​នី​ ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ចូល​រួម​បាន​និយាយ​គ្នា​អំពី​​បុរស​​ក្នុង​ក្ដី​ស្រមៃ​របស់​ពួក​គេ​ម្នាក់ៗ។ Kim Min Jung បាន​​លើក​ឡើង​មុន​គេ​ថា​៖ "ខ្ញុំ​មិន​​គិត​គូរ​ពី​រូប​សម្បត្តិ​ខាង​ក្រៅ​ខ្លាំង​ក្លា​នោះ​ទេ។ ខ្ញុំ​ចូល​ចិត្ត​បុរស​​ដែល​មាន​​អត្ត​ចរិត​ល្អ​ជា​ជាង​រូប​សម្បត្តិ"។     ភ្លាមៗ​នោះ​ Yura បាន​ឯកភាព​នឹង​ការ​លើក​ឡើង​របស់​ Kim Min Jung ​ដោយ​ឆ្លើយ​តប​ថា​៖ "​រូប​សម្បត្តិ​ល្អ​ គឺ​មាន​សុពលភាព​​ត្រឹម​បី​ឆ្នាំ​ប៉ុណ្ណោះ អ្នក​ត្រូវ​រក​បុរស​ណា​​ដែល​មាន​អត្តចរិត​ល្អ"៕ ​​​​ ចុច​អាន៖ ហេតុ​ផល​​សាមញ្ញ​មួយ​ធ្វើ​ឲ្យ​តួ​ស្រី​ F4 កូរ៉េ​​​បាក់​ចិត្តលើគូ​ដណ្ដឹង​   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AllKpop​​​​​

  • 2016-04-18 18:21:34
  • ព័ត៌មាន
៥​រឿង​ដែល​អ្នក​មិន​ដឹង​ពី​ក្រុម​ស្រី​ស្អាត​កំពុង​ឡើង​កូដ Girl’s Day ៥​រឿង​ដែល​អ្នក​មិន​ដឹង​ពី​ក្រុម​ស្រី​ស្អាត​កំពុង​ឡើង​កូដ Girl’s Day
  • 2016-04-18 18:21:34
  • ព័ត៌មាន

ក្រុម​ចម្រៀង​ស្រី​សមាជិក​៤​នាក់​ Girl’s Day គឺ​ជា​ក្រុម​កំពុង​ទទួល​កា​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​​ដោយ​សារ​ទេពកោសល្យ​និង​ក្បាច់​រាំ​សិចស៊ី​របស់​ពូក​គេ។ ត្បិត​តែ​មាន​អ្នក​ស្គាល់​ក្រុម Girl’s Day ច្រើន​លើ​ឆាក​​និង​តាម​វីដេអូ​ចម្រៀង​ ប៉ុន្តែ​អ្នក​គាំទ្រ​ភាគ​ច្រើន​មិន​ទាន់​បាន​ដឹង​រឿង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ច្រើន​ទេ។ ខាង​ក្រោម​​ជា​រឿង​៥​​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាក់ទង​នឹង​ក្រុម Girl’s Day ៖   ១. សមាជិក Yura គឺ​ជា​អ្នក​គូរ​រូប​ដ៏​ជំនាញ   https://youtu.be/seb-shn0SVo   ​មិន​ត្រឹម​តែ​មាន​ទេពកោសល្យ​ខាង​ច្រៀង រាំ​និង​លេង​ហ្គេម​ទេ Yura មាន​ជំនាញ​ពិសេស​មួយ​ទៀត​គឺ​ខាង​គូរ​រូប។​ ក្នុង​បញ្ជី​ព័ត៌មាន​ខ្លះ​របស់​ក្នុង​ Girl’s Day Yura បាន​និយាយ​ថា នាង​បាន​បោះបង់​​ការ​គូរ​រូប​ដើម្បី​ចាប់​អាជីព​ជា​តារា ហើយ​នាង​នឹង​ផ្ដើម​​អាជីព​គូរ​រូប​ម្ដង​ទៀត​ពេល​ដែល​មាន​អាយុ​ច្រើន។   ២.Sojin  ធ្លាប់​ជា​និស្សិត​​ផ្នែក​វិស្វកម្ម     ​​​​ Sojin ជា​សមាជិក​មាន​ទាំង​សម្រស់​នឹង​ប្រាជ្ញា។ មុន​ពេល​ចូល​ក្នុង​ផលិតកម្ម Dream T នាង​ធ្លាប់​ជា​និស្សិត​ផ្នែក​វិស្វកម្ម​នៅ​សកលវិទ្យាល័យYeungnam ហើយ​ធ្លាប់​គូរ​​ប្លង់​ឡាន​​នៅ​ឆមាស​ដំបូង​ផង​ដែរ។ មូល​ហេតុ​ដែល Sojinរៀន​ខាង​វិស្វកម្មព្រោះ​ នាង​ឃើញ​ឪពុក​ធ្វើការ​ជាមួយ​ឡាន​តាំង​ពី​ក្មេង។   ៣. Sojin ធ្លាប់​ត្រូវ​គេ​បោក     ពេល​ Sojinព្យាយាម​ប្រឡង​ចូល​ផលិតកម្ម​ដំបូង​ នាង​ត្រូវ​បាន​គេ​បោក។ ម្ដាយ​ឪពុក​​ដែល​ធ្លាប់​ប្រឆាំង​មិន​ឲ្យ​នាង​ចូល​សិល្បៈ​តាំង​ពី​ដំបូង​បាន​ឈប់​និយាយ​ជាមួយ​នាង​អស់​​​ជា​ច្រើន​ខែ បន្ទាប់​ពី​មាន​រឿង​នេះ​កើត​ឡើង។ ប៉ុន្តែ​សំណាង​ល្អ ការ​ព្យាយាម​របស់ Sojin ជា​លើក​ទី​២​ក្លាយ​ជា​តារា​បាន​សម្រេច ហើយ​ម្ដាយ​ឪពុក​ក៏​បាន​វិល​និយាយ​រក​វិញ។   ៤. Minah គឺ​ជា​តារា​ភាពយន្ត   https://youtu.be/cVGcZj9gRC0 ​​​ ​Minahមិន​ត្រឹម​តែ​​សម្ដែង​ក្នុង​រឿង​ភាគ​ទេ ប៉ុន្តែ​នាង​ក៏​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​​ផង​ដែរ។ ក្នុង​ឆ្នាំ​២០១៣ Minahបាន​សម្ដែង​ក្នុង​ភាពយន្ត “Holly” ជា​តួ​សិស្ស​វិទ្យាល័យ​​ដែល​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​រាំ​របាំ​ ballerina។   ៥. ក្នុង​ចំណោម​សមាជិក​ទាំង​៤ មាន​តែ​២​នាក់​ទេ​ដែល​​ជា​សមាជិក​នៅ​ជាមួយ​ក្រុម​តាំង​ពី​ដំបូង   Minah និង Sojin គឺ​ជា​សមាជិក​​ដែល​នៅ​ជាមួយ​ក្រុម​តាំង​ពី​​បង្កើត​ដំបូង។ ឯ​សមាជិក​២​រូប​​ទៀត​ចាកចេញ​ពី​ក្រុម​តាំង​ពី​ក្រុម​បង្ហាញ​មុខ​ដំបូង​ ជំនួស​វិញ​ដោយ Yura aនិង Hyeri។ នៅ​មាន​សមាជិក​​ទី​៥​ម្នាក់​ទៀត​ដែល​ចេញ​ពី​ក្រុម​តាំង​ពី​ចុង​ឆ្នាំ​២០១២៕   ចុចអាន៖Hyeri ក្រុម Girl’s Day ឈឺធ្ងន់ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ soompi

  • 2016-01-07 18:30:08
  • Road Safety
Hyeri ទម្លាក់​តំណែង Suzy ក្លាយ​ជា​រាជិនី​ពាណិជ្ជកម្ម Hyeri ទម្លាក់​តំណែង Suzy ក្លាយ​ជា​រាជិនី​ពាណិជ្ជកម្ម
  • 2016-01-07 18:30:08
  • Road Safety

ជាមួយ​នឹង​ប្រជាប្រិយ​ភាព​របស់​រឿង​ភាគ "Reply 1988” សមាជិក​ក្រុម​ចម្រៀង Girls' Day Hyeri ត្រូវ​បាន​ក្រុមហ៊ុន​ជា​ច្រើន​ជ្រើស​យក​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ម៉ាក​យីហោ​របស់​ខ្លួន។   កំឡុង​ពេល​ពី​ឆ្នាំ ២០១២ ដល់ ២០១៤ ប្អូន​ពៅ​របស់​ក្រុម​ចម្រៀង Miss A Suzy គឺ​ជា​តារា​ស្រី​ដែល​រក្សា​តំណែង​តារា​ស្រី​ដែល​មាន​ចំនួន​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ​ នៅ​ពេល​នាង​បាន​ចុះ​កុងត្រា​ថត​ស្ប៉ត​ផ្សព្វផ្សាយ​​បាន​រហូត​ដល់​ទៅ ២៥ ដោយ​ក្នុង​នោះ​រួម​មាន​ផលិតផល​ជា​ច្រើន​ដូច​ជា គ្រឿង​សម្អាង ខោអាវ ទូរសព្ទ​ជា​ដើម។ បើ​ទោះ​បី​ជា​ឥលូវ តារា​ចម្រៀង​អាយុ ២១ ឆ្នាំ ថត​ស្ប៉ត​បាន​ត្រឹម​តែ ៧ ក៏​ដោយ​ តែ​នាង​នៅ​តែ​មាន​មុខ​ក្នុង​តារាង​តារា​ដែល​ថត​ផ្សព្វផ្សាយ​បាន​ច្រើន​ជាង​គេ​ដដែល។   ផ្ទុយ​មក​វិញ ដោយ​ទទួល​បាន​ប្រជាប្រិយ​ភាព​ពី​កម្មវិធី "Real Men” និង​ចុង​ក្រោយ​នេះ​គឺ​រឿង​ភាគ "Reply 1988” សមាជិក​ប្អូន​ពៅ​របស់ Girls' Day នាង Hyeri បាន​ក្ដាប់​តំណែង​តារា​ស្រី​ដែល​មាន​ស្ប៉ត​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ ដោយ​ក្នុង​នោះ​បច្ចុប្បន្ន​នាង​មាន​ស្ប៉ត​ចំនួន ១៥ ហើយ​នៅ​មាន​ស្ប៉ត ១០ ទៀត​ដែល​ត្រូវ​ថត​នៅ​ពេល​ខាង​មុខ៕   ចុចអាន៖ហួស​ចិត្ត​នឹង​សក់​ដែល​ខូច​ខ្ទេច​របស់​តារា​​ប្រុស​ស្រី​កូរ៉េ   ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖koreaboo

  • 2016-05-15 18:22:58
  • ព័ត៌មាន
ស្រី​ស្រស់​ក្រុម​ Girl's Day ​ថា​បុរស​សង្ហារ​​ ល្អ​បាន​តែ ​៣ ​ឆ្នាំ​ប៉ុណ្ណោះ

Yura សមាជិក​ក្រុម​ Girl's Day ​បាន​និយាយ​ពី​​​បុរស​ដែល​នាង​ប្រាថ្នា​ក្នុង​កម្មវិធី​ទូរទស្សន៍​ឈ្មោះ​ "Tasty Road”។     នៅ​អំឡុង​កម្មវិធី​​ Yura ​និង​ Kim Min Jung​ ដែល​ជា​ពិធីការ​នី​ ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ចូល​រួម​បាន​និយាយ​គ្នា​អំពី​​បុរស​​ក្នុង​ក្ដី​ស្រមៃ​របស់​ពួក​គេ​ម្នាក់ៗ។ Kim Min Jung បាន​​លើក​ឡើង​មុន​គេ​ថា​៖ "ខ្ញុំ​មិន​​គិត​គូរ​ពី​រូប​សម្បត្តិ​ខាង​ក្រៅ​ខ្លាំង​ក្លា​នោះ​ទេ។ ខ្ញុំ​ចូល​ចិត្ត​បុរស​​ដែល​មាន​​អត្ត​ចរិត​ល្អ​ជា​ជាង​រូប​សម្បត្តិ"។     ភ្លាមៗ​នោះ​ Yura បាន​ឯកភាព​នឹង​ការ​លើក​ឡើង​របស់​ Kim Min Jung ​ដោយ​ឆ្លើយ​តប​ថា​៖ "​រូប​សម្បត្តិ​ល្អ​ គឺ​មាន​សុពលភាព​​ត្រឹម​បី​ឆ្នាំ​ប៉ុណ្ណោះ អ្នក​ត្រូវ​រក​បុរស​ណា​​ដែល​មាន​អត្តចរិត​ល្អ"៕ ​​​​ ចុច​អាន៖ ហេតុ​ផល​​សាមញ្ញ​មួយ​ធ្វើ​ឲ្យ​តួ​ស្រី​ F4 កូរ៉េ​​​បាក់​ចិត្តលើគូ​ដណ្ដឹង​   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AllKpop​​​​​

  • 2016-04-18 18:21:34
  • ព័ត៌មាន
៥​រឿង​ដែល​អ្នក​មិន​ដឹង​ពី​ក្រុម​ស្រី​ស្អាត​កំពុង​ឡើង​កូដ Girl’s Day

ក្រុម​ចម្រៀង​ស្រី​សមាជិក​៤​នាក់​ Girl’s Day គឺ​ជា​ក្រុម​កំពុង​ទទួល​កា​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​​ដោយ​សារ​ទេពកោសល្យ​និង​ក្បាច់​រាំ​សិចស៊ី​របស់​ពូក​គេ។ ត្បិត​តែ​មាន​អ្នក​ស្គាល់​ក្រុម Girl’s Day ច្រើន​លើ​ឆាក​​និង​តាម​វីដេអូ​ចម្រៀង​ ប៉ុន្តែ​អ្នក​គាំទ្រ​ភាគ​ច្រើន​មិន​ទាន់​បាន​ដឹង​រឿង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ច្រើន​ទេ។ ខាង​ក្រោម​​ជា​រឿង​៥​​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាក់ទង​នឹង​ក្រុម Girl’s Day ៖   ១. សមាជិក Yura គឺ​ជា​អ្នក​គូរ​រូប​ដ៏​ជំនាញ   https://youtu.be/seb-shn0SVo   ​មិន​ត្រឹម​តែ​មាន​ទេពកោសល្យ​ខាង​ច្រៀង រាំ​និង​លេង​ហ្គេម​ទេ Yura មាន​ជំនាញ​ពិសេស​មួយ​ទៀត​គឺ​ខាង​គូរ​រូប។​ ក្នុង​បញ្ជី​ព័ត៌មាន​ខ្លះ​របស់​ក្នុង​ Girl’s Day Yura បាន​និយាយ​ថា នាង​បាន​បោះបង់​​ការ​គូរ​រូប​ដើម្បី​ចាប់​អាជីព​ជា​តារា ហើយ​នាង​នឹង​ផ្ដើម​​អាជីព​គូរ​រូប​ម្ដង​ទៀត​ពេល​ដែល​មាន​អាយុ​ច្រើន។   ២.Sojin  ធ្លាប់​ជា​និស្សិត​​ផ្នែក​វិស្វកម្ម     ​​​​ Sojin ជា​សមាជិក​មាន​ទាំង​សម្រស់​នឹង​ប្រាជ្ញា។ មុន​ពេល​ចូល​ក្នុង​ផលិតកម្ម Dream T នាង​ធ្លាប់​ជា​និស្សិត​ផ្នែក​វិស្វកម្ម​នៅ​សកលវិទ្យាល័យYeungnam ហើយ​ធ្លាប់​គូរ​​ប្លង់​ឡាន​​នៅ​ឆមាស​ដំបូង​ផង​ដែរ។ មូល​ហេតុ​ដែល Sojinរៀន​ខាង​វិស្វកម្មព្រោះ​ នាង​ឃើញ​ឪពុក​ធ្វើការ​ជាមួយ​ឡាន​តាំង​ពី​ក្មេង។   ៣. Sojin ធ្លាប់​ត្រូវ​គេ​បោក     ពេល​ Sojinព្យាយាម​ប្រឡង​ចូល​ផលិតកម្ម​ដំបូង​ នាង​ត្រូវ​បាន​គេ​បោក។ ម្ដាយ​ឪពុក​​ដែល​ធ្លាប់​ប្រឆាំង​មិន​ឲ្យ​នាង​ចូល​សិល្បៈ​តាំង​ពី​ដំបូង​បាន​ឈប់​និយាយ​ជាមួយ​នាង​អស់​​​ជា​ច្រើន​ខែ បន្ទាប់​ពី​មាន​រឿង​នេះ​កើត​ឡើង។ ប៉ុន្តែ​សំណាង​ល្អ ការ​ព្យាយាម​របស់ Sojin ជា​លើក​ទី​២​ក្លាយ​ជា​តារា​បាន​សម្រេច ហើយ​ម្ដាយ​ឪពុក​ក៏​បាន​វិល​និយាយ​រក​វិញ។   ៤. Minah គឺ​ជា​តារា​ភាពយន្ត   https://youtu.be/cVGcZj9gRC0 ​​​ ​Minahមិន​ត្រឹម​តែ​​សម្ដែង​ក្នុង​រឿង​ភាគ​ទេ ប៉ុន្តែ​នាង​ក៏​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​​ផង​ដែរ។ ក្នុង​ឆ្នាំ​២០១៣ Minahបាន​សម្ដែង​ក្នុង​ភាពយន្ត “Holly” ជា​តួ​សិស្ស​វិទ្យាល័យ​​ដែល​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​រាំ​របាំ​ ballerina។   ៥. ក្នុង​ចំណោម​សមាជិក​ទាំង​៤ មាន​តែ​២​នាក់​ទេ​ដែល​​ជា​សមាជិក​នៅ​ជាមួយ​ក្រុម​តាំង​ពី​ដំបូង   Minah និង Sojin គឺ​ជា​សមាជិក​​ដែល​នៅ​ជាមួយ​ក្រុម​តាំង​ពី​​បង្កើត​ដំបូង។ ឯ​សមាជិក​២​រូប​​ទៀត​ចាកចេញ​ពី​ក្រុម​តាំង​ពី​ក្រុម​បង្ហាញ​មុខ​ដំបូង​ ជំនួស​វិញ​ដោយ Yura aនិង Hyeri។ នៅ​មាន​សមាជិក​​ទី​៥​ម្នាក់​ទៀត​ដែល​ចេញ​ពី​ក្រុម​តាំង​ពី​ចុង​ឆ្នាំ​២០១២៕   ចុចអាន៖Hyeri ក្រុម Girl’s Day ឈឺធ្ងន់ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ soompi

  • 2016-01-07 18:30:08
  • Road Safety
Hyeri ទម្លាក់​តំណែង Suzy ក្លាយ​ជា​រាជិនី​ពាណិជ្ជកម្ម