
- សុក្រ, 7 មេសា 2017 03:39
- ព័ត៌មាន
Hyeri ក្រុម Girl's Day សប្បាយចិត្តចង់គាំង ពេលឈ្នះឆ្នោតរង្វាន់ធំរាប់ម៉ឺនដុល្លារ
- សុក្រ, 7 មេសា 2017 03:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyeri ក្រុម Girl's Day សប្បាយចិត្តចង់គាំង ពេលឈ្នះឆ្នោតរង្វាន់ធំរាប់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងស្ទើរមិនជឿ ដែលកើតឡើងចំពោះ តារាចម្រៀង K-pop ដ៏ល្បី Hyeri សមាជិកក្រុម Girl's Day ដោយសារមានសំណាងឈ្នះឆ្នោតរង្វាន់ធំ ជាទឹកប្រាក់រាប់លានវ៉ុនកាលពីពេលថ្មីៗនេះ។
នៅក្នុងកម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា "The New Yang Nam Show” បានអញ្ជើញក្រុមចម្រៀងនារី Girl's Day មកចូលរួមជាភ្ញៀវកិត្តិយស។ ក្នុងកម្មវិធីនោះ ក្រុមការងារបានឲ្យឆ្នោតផ្សងសំណាង ទៅសមាជិកទាំងអស់ក្នុងក្រុមចម្រៀងនារីមួយនេះ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ក្នុងចំណោមនោះមានតែ Hyeri ម្នាក់ប៉ុណ្ណោះ ដែលមានសំណាងឈ្នះរង្វាន់ធំពីកម្មវិធី រហូតទៅដល់ ២០ លានវ៉ុន (១៧,៦៧២ ដុល្លារអាមេរិក)។
តារាស្រីរូបនេះស្ទើរតែមិនជឿខ្លួនឯងថា មានសំណាងដល់ថ្នាក់នេះ ។ ដំបូង ខ្លួនគិតថាជារឿងលេងសើចទេ ប៉ុន្តែពិធីករបានប្រកាសថា វាជារឿងពិតប្រាកដ ១០០ភាគរយ ដែលធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំង ស្ទើរនិយាយមិនចេញ៕