• 2022-03-06 01:08:00
  • ព័ត៌មាន

តារា​​ K-Pop ៦រូបជាប់ជា «រាជិនីចិត្តធម៌» តែងបរិច្ចាគ​លុយ​ជួយសង្គមមិនដែល​ខាន

  • 2022-03-06 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃ្លា «​ចេះ​ជួយ​យក​អាសារ​គ្នា​ក្នុង​គ្រា​លំបាក» តែង​នៅ​វិលវល់​ក្នុង​បេះដូង​របស់​តារា​ស្រី​កូរ៉េ​ ៦​នាក់​នេះ​ជានិច្ច។ អ្នក​ទាំង​នេះ​ ត្រូវ​បាន​អ្នក​គាំទ្រ​កត់សម្គាល់​ឃើញ​ថា​ តែង​ធ្វើ​អំពើ​ល្អ​ជួយ​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយជានិច្ច។ ថវិកា​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ទាំងលានៗ​ ត្រូវ​បាន​ចំណាយ​មិន​ខ្វល់​ សំខាន់​ឲ្យ​តែ​បាន​ជួយ​អ្នក​ដែល​ខ្វះខាត។ ជាលទ្ធផល​ ពួកគេ​ក៏​ត្រូវ​លើក​ចូល​ក្នុង​ «សមាគម​កិត្តិយស» ឬ "Honor Club" ដែល​ជា​កន្លែង​ផ្ដុំ​ទៅដោយសកម្ម​ជនមនុស្សធម៌។

១. YoonA

Yoona បាន​ក្លាយ​ជា​តារាស្រី​ដំបូង​ដេល​ត្រូវ​បាន​អញ្ជើញ​ចូល​ក្នុង "Honor Club" របស់​ អង្គការ​ Community Chest of Korea កាល​ពី​ឆ្នាំ​ ២០១៥។ នាង​បាន​បរិច្ចាគ​លុយ​ផ្តាល់​យ៉ាង​តិច​ ៣០០លានវ៉ុន​ (ប្រហែល ២៥៣ ៥០០ដុល្លារ) ចូល​ក្នុង​អង្គការ​នេះ និង​មូលនិធិសប្បុរសធម៌ផ្សេង​ទៀតទៀត​ផង។

២. Suzy

នាង​ក៏​បាន​ក្លាយ​ជា​សមាជិក​​ក្នុង​ "Honor Club" កាល​ពីឆ្នាំ ២០១៥​ដែរ។ តាំង​ពី​ពេល​នោះ​មក​ Suzy តែង​សកម្ម​ជានិច្ច​ ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រី​ក្រ ក្មេង​កំព្រា​ និងកុមារ​ដែល​មាន​ជំងឺ​មហារីក។

៣. Seolhyun

សមាជិក​ក្រុម AOA ម្នាក់​នេះ​ បាន​ជាប់​ជា​តារា​ K-Pop នារី​ទី៣ ដែល​តែង​ផ្ដល់​ជំនួយ​ជួយ​សង្គម។ កាល​ពី​ឆ្នាំ ២០១៨ នាង​បាន​ចូល​ក្នុង​ "Honor Club" ពេល​នោះ​ហើយ​នាង​បាន​និយាយ​ថា៖ "មនុស្ស​ជា​ច្រើន​បាន​ជួយ​ខ្ញុំ​ឲ្យ​មក​ដល់​ថ្ងៃ​នេះ។ ឥឡូវ​ខ្ញុំ​នឹង​តប​ស្នង​នូវ​ក្ដី​ស្រឡាញ់​ទាំង​នោះ​ដល់​អ្នក​គ្រប់គ្នា​វិញ"។

៤. IU

ត្បិត​ IU មិនទាន់​បាន​ចូល​ជា​សមាជិក​កិត្តិយស​ជា​ផ្លូវការ​ តែ​នាង​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ ៦០០លាន​វ៉ុន​ទៅ​ទៀត​ (លើសពាក់កណ្ដាលលានដុល្លារ) ទៅ​ដល់​អង្គការ​ផ្សេងៗ​គ្នា​ជាង​ ១០ ដែល​កំពុង​ត្រូវ​ការ​ប្រាក់ជំនួយ។ IU ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ តារា​ស្រី​ដែល​តែង​បង្ហាញ​មុខ​ជានិច្ច​ក្នុង​សកម្មភាព​មនុស្ស​ធម៌ ហើយ​អ្នក​គាំទ្រ​បាន​លើក​នាង​ជា​រាជិនីចូលចិត្ត​ចែក​រំលែក និង​ចូលចិត្ត​ខ្វល់​ខ្វាយ​ពី​គេ​គ្រប់គ្នា។

៥. Hyeri

នៅ​ឆ្នាំ ២០១៩​ អតីត​សមាជិក​ក្រុម Girls' Day បាន​ក្លាយ​ជា​សមាជិក​ក្មេង​ជាង​គេ​របស់​"Honor Club"​​ ប្រចាំ​អង្គការ​ UNICEF។ ទឹក​ប្រាក់​ដែល​ Hyeri បាន​ឧបត្ថម្ភ​ត្រូវ​បាន​យក​ទៅ​ប្រើ​ដើម្បី​សាងសង់សាលា ជួយ​ជា​សម្ភារៈសិក្សា សម្ភារៈ​សង្គ្រោះបឋម ក៏ដូចជា​ផ្ដល់នូវកម្មវិធី​សិក្សា​អប់រំ​ មេរៀន​ជីវិត​ជា​ច្រើន​ដល់​ក្មេងៗ។ ដូចនេះ​វា​ពិត​ជា​បាន​ផ្ដល់​ជា​ភាព​ងាយស្រួល​ដល់​កុមារ និង​រស់​នៅ​ប្រកប​ដោយ​សុវត្ថិភាព​ ​ជាមួយ​បរិស្ថាន​ល្អជុំវិញខ្លួន។

៦. Taeyeon

ថ្មីៗ​នេះ​ Taeyeon បាន​ក្លាយ​ជា​សមាជិក​កិត្តិយស​ទី ១៣២ របស់កាកបាទក្រហមកូរ៉េ។ នាង​បាន​ក្លាយ​ជា​តារា​ស្រី​ម្នាក់ទៀត​ដែល​តែង​ជួយ​ដល់​ក្មេងស្រី និងយុវនារី​ឲ្យ​ទទួល​បាន​ការ​ថែទាំសុខភាព​បាន​បរិបូរណ៍។ ជាមួយ​ការ​ផ្ដល់​ប្រាក់ឧបត្ថម្ភចំនួន​ដ៏​ច្រើន​ ដល់​ទៅ​រាប់​លាន​វ៉ុនរបស់​ Taeyeon កាកបាទក្រហម​កូរ៉េ​ពិត​ជា​អាច​យក​ទៅ​​ជួយ​ដល់​អ្នក​កំពុង​ត្រូវការ​បាន​យ៉ាង​រលូនជា​ប្រាកដ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់