
- ច័ន្ទ, 29 វិច្ឆិកា 2021 02:15
- ព័ត៌មាន
មាសធំប៉ុនភ្នំទៀត ក៏មិនអាចស្មើនឹងមិត្តភាពរបស់តារាស្រី មកពីក្រុមខុសគ្នាទាំងនេះដែរ
- ច័ន្ទ, 29 វិច្ឆិកា 2021 02:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាសធំប៉ុនភ្នំទៀត ក៏មិនអាចស្មើនឹងមិត្តភាពរបស់តារាស្រី មកពីក្រុមខុសគ្នាទាំងនេះដែរ
ក្នុងវិស័យសិល្បៈ ការស្វែងរកមិត្តភាពស្មោះពិតមិនក្លែងក្លាយគឺជារឿងពិបាក ប៉ុន្តែប្រសិនអ្នកណាម្នាក់បានជួបនឹងមិត្តល្អហើយនោះ មានន័យថាពួកគេសំណាងហើយ។ ដូចតារាទាំងនេះស្រាប់ ពួកគេមានការងាររវល់ច្រើនជាមួយនឹងសមាជិករួមក្រុម និងការងារផ្ទាល់ខ្លួនផ្សេងៗ ប៉ុន្តែនិស្ស័យបាននាំពួកគេជួបនឹងមិត្តល្អម្នាក់ ដែលស្រឡាញ់ពួកគេប្រៀបដូចគ្រួសារទៅហើយ។ ត្បិតនៅក្រុមនិងដំបូលផ្សេងគ្នាមែន ប៉ុន្តែឃើញពីមិត្តភាពតារាស្រីទាំងនេះ អ្នកណាៗ ក៏រំភើបចិត្តដែរ៖
១. Rosé (BLACKPINK) និង Hyeri (Girls’ Day)
មិត្តភាពរបស់ពួកគេចាប់ផ្ដើមរីកស្គុសស្គាយ ពេលបានជួបគ្នាកាលពីចូលរយំកម្មវិធី "Amazing Saturday”។ មួយទៀតពេលចូលរួមកម្មវិធី "Knowing Bros” ពួកគេក៏បានឲ្យដឹងដែរថា មូលហេតុដែលនាំឲ្យ ពួកគេស្និទ្ធនឹងគ្នាបែបនេះ ក៏ព្រោះតែចូលចិត្តនេះនោះដូចគ្នា ពេលបាននិយាយគ្នាលេងសប្បាយចិត្ត ចូលចិត្តញ៉ាំ និងទិញឥវ៉ាន់ជាដើម។
២. Jeon Somi និង Chaeyoung (TWICE)
ពួកគេស្គាល់គ្នា ខ្ទង់ ៧ឆ្នាំ ហើយ គិតតាំងពីនៅជាអ្នកហ្វឹកហាត់ចំណូលថ្មីរបស់ JYP មកម្ល៉េះ។ ទោះបីជាក្រោយមក Somi ចេញពី JYP ប៉ុន្តែពួកគេនៅតែរាប់អានគ្នា និងគាំទ្រគ្នាទៅវិញទីមកដដែល។
៣. Hwasa (MAMAMOO) និង Kei (Lovelyz)
ពួកគេជួបគ្នាដំបូងក្នុងកម្មវិធី "Queendom” ហើយទោះបីជារវល់នឹងការងាររៀងខ្លួនយ៉ាងណា ក៏អ្នកទាំងពីរ ឆ្លៀតសួរសុខទុក្ខគ្នា និងជូនកាដូក្នុងឱកាសពិសេសណាមួយដែរ។
៤. Jessi និង Hyolin
មិនមានព័ត៌មានណាមួយបញ្ជាក់ថាពួកគេជាមិត្តចាស់នឹងគ្នាទេ ប៉ុន្តែគ្រប់គ្នាពិតជាដឹងច្បាស់ថា ពួកគេសមនឹងក្លាយជាមិត្តល្អនឹងគ្នាគ្មានទាស់ ដោយផ្អែកលើចំណូលចិត្ត ចូលចិត្តលេងស្ទីលតែងខ្លួន និងបទចម្រៀងបែបកាចៗ មានទេពកោសល្យដូចគ្នា ព្រមទាំងមានចិត្តល្អទៀត។
៥. Ailee និង Amber Liu
ពួកគេបានស្គាល់គ្នាយូរយារណាស់មកហើយ។ មួយទៀតឈានចូលសម័យកូវីដនេះ ម្នាក់ៗត្រូវរក្សាគម្លាតពីគ្នា ប៉ុន្តែមិនមែនជាបញ្ហាសម្រាប់មិត្តល្អមួយគូនេះទេ ព្រោះ Ailee និង Amber តែងរក្សាទំនងល្អឲ្យនៅជាប់គ្នាជានិច្ច។
៦. Nayeon (TWICE) និង Yeri (Red Velvet)
មួយគូនេះស្រឡាញ់គ្នាដល់ថ្នាក់ទិញចិញ្ចៀនពាក់ដូចគ្នា ចូលចិត្តថតរូបលេងជាមួយគ្នា ហើយពេល Yeri បង្កើតកម្មវិធី "Yeri’s Room” Nayeon ត្រូវក្លាយជាភ្ញៀវកិត្តិយសដំបូងប្រចាំកម្មវិធីទៀតផង។ ភាសានិយាយស្ដីរកគ្នា ក៏អាចឲ្យអ្នកគាំទ្រជ្រាបស្រាប់ទៅហើយ ថាពួកគេស្និទ្ធគ្នាយ៉ាងណា។
៧. Chungha និង Sunmi
ពួកគេជួបគ្នាលើកដំបូងពេលចូលរួមកម្មវិធី Weekly Idol ហើយចាប់ពីពេលនោះមក Chungha និង Sunmi ក៏ចេះតែស្និទ្ធស្នាលគ្នាទាំងមិនដឹងខ្លួន។
៨. Yuqi ((G)I-DLE) និង Yeoreum (WJSN)
Yuqi បាននិយាយថា Yeoreum តែងលួងលោមនាងពេលណានាងពិបាកចិត្តរឿងអ្វីមួយ ហើយបន្លប់ឲ្យសើចសប្បាយមកវិញបានគ្រប់ពេល។ Yeoreum វិញក៏បង្ហើបដែរថា Yuqi តែងតែស្ដាប់រាល់បញ្ហារបស់នាង មិនថាមានរឿងអ្វីនាងតែងនៅក្បែរជានិច្ច៕
ប្រភព៖ Soompi ប្រែសម្រួល៖ យី សុធារី