- 2019-01-14 01:52:00
- ព័ត៌មាន
គ្រាន់តែសមាជិកទី ២នៃក្រុម TXT បង្ហាញមុខជាផ្លូវការភ្លាម រូបភាពពីមុនក៏បែកធ្លាយខ្ទេច
- 2019-01-14 01:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែសមាជិកទី ២នៃក្រុម TXT បង្ហាញមុខជាផ្លូវការភ្លាម រូបភាពពីមុនក៏បែកធ្លាយខ្ទេច
ចន្លោះមិនឃើញ
ផលិតកម្ម BigHit បានបង្ហាញមុខសមាជិកម្នាក់ទៀតហើយពីក្រុមចម្រៀងថ្មី TXT មានឈ្មោះថា Soobin បន្ទាប់ពីសមាជិកទី ១ Yeon Jun។
នៅវេលាម៉ោង ១០យប់ ថ្ងៃទី ១៣ ខែមករា (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោង ១២យប់ឈានចូលថ្ងៃទី ១៤ (ម៉ោងនៅកូរ៉េ) ផលិតកម្ម Big Hit បានបង្ហាញវីដេអូខ្លីណែនាំសមាជិកថ្មីនៃក្រុម TXT ដែលមានឈ្មោះថា Soobin។
តារាប្រុសវ័យក្មេងម្នាក់នេះ កើតនៅឆ្នាំ ២០០០ និងជាសមាជិកគ្រួសារដែលក្មេងជាងគេក្នុងផ្ទះ។ យុវជនរូបនេះមានកម្ពស់ ១៨៤សង់ទីម៉ែត្រ និងទម្ងន់ ៦៥គីឡូក្រាម។ បើតាមព័ត៌មានបានឲ្យដឹងថា Soobin គឺជាមេក្រុមថ្មីនេះ។
ស្របពេលបង្ហាញខ្លួននៅពេលនេះ មហាជនជាច្រើនកាន់តែចង់ដឹងព័ត៌មានបន្ថែមផ្សេងៗទាក់ទងនឹងកំលោះរូបនេះ។ ជាលទ្ធផល ក៏ស្រាប់តែបែកធ្លាយរូបថតជាច្រើនមុនចូលសិល្បៈរបស់ Soobin។ តោះទស្សនាកម្សាន្តដូចខាងក្រោម៖