- 2019-01-21 01:16:17
- ព័ត៌មាន
នេះជាសមាជិកទី ៥នៃក្រុម TXT ទាំងសង្ហា និងក្មេង ឯសមត្ថភាពក៏មិនណយដែរ
- 2019-01-21 01:16:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាសមាជិកទី ៥នៃក្រុម TXT ទាំងសង្ហា និងក្មេង ឯសមត្ថភាពក៏មិនណយដែរ
ចន្លោះមិនឃើញ
ឈានចូលដល់ថ្ងៃទី ២១ ខែមករា (ម៉ោងនៅកូរ៉េ) ផលិតកម្មដ៏ល្បី Big Hit បានបង្ហាញមុខសមាជិកថ្មីម្នាក់ទៀតរបស់ក្រុមចម្រៀង TXT។
បន្ទាប់ពី Yeonjun, Soobin, Huening Kai និង Taehyun ពេលនេះសមាជិកទី ៥របស់ TXT បានបង្ហាញខ្លួនហើយ គឺ Beom Gyu។ សមាជិករូបនេះកើតនៅឆ្នាំ ២០០១ ក្នុងទីក្រុង Daegu និងបានចូលជ្រកក្រោមផលិតកម្ម Big Hit ប្រមាណ ៣ឆ្នាំមកហើយ។
យុវតារារូបនេះធ្លាប់ជាអ្នកលេងហ្គីតាសម្រាប់ក្រុមចម្រៀងប្រចាំសាលា។ ផ្អែកតាមប្រភពព័ត៌មានបានឲ្យដឹងថា Beomgyu នឹងក្លាយជាអ្នកកាន់តួនាទីខាងច្រៀង និងរាំនាំមុខប្រចាំក្រុមថ្មី។ ដូចសមាជិកទាំង ៤ផ្សេងទៀតដែរ នៅពេលដែលបង្ហាញខ្លួនភ្លាម ច្បាស់ណាស់ ប្រាកដជាមានអ្នកចង់ឃើញរូបពីមុនៗរបស់ពួកគេម្នាក់ៗជាក់ជាមិនខាន។
ដូចនេះដើម្បី ស្រាយមានមន្ទិលនេះ សូមទស្សនាដូចខាងក្រោម៖