• 2019-01-22 01:23:09
  • ព័ត៌មាន

នេះ​ជាសមាជិក​ក្រុមថ្មី ITZY របស់ JYP ហើយម្នាក់​ក្នុង​ចំណោម​នោះធ្លាប់​សម្ដែង​ជាមួយ BTS ទៀត

  • 2019-01-22 01:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ថ្មី​ប្រចាំ​ផលិតកម្ម​ JYP បានចេញ​មុខ​ជា​ផ្លូវការ​ហើយ​ ជាមួយ​ឃ្លីប​វីដេអូ​បង្ហាញ​ខ្លួន​កាល​ពី​ម្សិលមិញ​ និង​កំពុង​កេណ្ឌ​ចំណាប់អារម្មណ៍​ជា​មហាជន​ជា​ច្រើន ពិសេស​អ្នក​ស្នេហា​វិស័យ​ K-Pop។

សមាជិក​ទាំង​ ៥​នៃ​ក្រុម​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ ITZY សុទ្ធ​តែ​ជា​យុវតី​កំពុង​ពេញ​ពន្លក​ទាំង​សម្រស់ និង​សមត្ថភាព​ខ្ពស់ៗ។ អ្នក​ទាំង​ ៥​រួម​មាន៖

១. Yeji កើត​ថ្ងៃ​ទី​ ២៦ ខែឧសភា ឆ្នាំ ២០០០

២. Lia កើត​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០០០

៣. Ryujin កើត​ថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ ២០០១

៤. Chaeryeong កើតថ្ងៃទី​ ០៥ ខែ​មិថុនា ឆ្នាំ ២០០១

៥. Yuna កើត​ថ្ងៃ​ទី​ ០៩ ខែធ្នូ ឆ្នាំ ២០០៣

ពីមុន​មក​អ្នក​ទាំង​ ៥​នេះ​ក៏​ធ្លាប់​បង្ហាញ​ខ្លួន​ជា​ហូរហែ​តាម​រយៈ​កម្មវិធី​មួយ​ចំនួន​ដែរ ដោយ​ក្នុង​នោះ​ Yeji បាន​ចូល​រួម​កម្មវិធី​ The Fan របស់​ទូរទស្សន៍ SBS។ Ryujin ធ្លាប់​បង្ហាញ​ខ្លួន​នៅ​កម្មវិធី MIXNINE ស្របពេល​ Chaeryeong ធ្លាប់​ចូលរួម​កម្មវិធី​SIXTEEN និង​ K-Pop Star រដូវ​កាល​ទី២។ កាន់​តែ​ភ្ញាក់​ផ្អើល​ ចំពោះ​ Yuna វិញ​ ក៏​កំពុងធ្វើ​ឲ្យ​អ្នក​ប្រើ​អ៊ីនធើណិត​ច្រួលច្របល់​ដែរ ក្រោយ​ចំណាំ​បាន​ថា​នាង​គឺជា​តួ​ស្រី​ម្នាក់​ក្នុង​វីដេអូ​របស់​ BTS មាន​ចំណងជើងថា "LOVE YOURSELF Highlight Reel”។

យ៉ាង​ណា​មិញ​ នេះ​គ្រាន់​ជា​ការ​ណែនាំ​សមាជិក​នីមួយៗ​ក្នុង​ក្រុមប៉ុណ្ណោះ​ ឯការ​ចេញ​ស្នាដៃ​លើក​ដំបូង​វិញ​ គឺ​អាច​នឹង​នាំ​មក​ជូន​នៅ​ពាក់​កណ្ដាល​ខែក្រោយ៕

ប្រភព៖ Koreaboo | kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់