• 2019-01-27 02:55:00
  • ព័ត៌មាន

អបអរសាទរ! មុននេះបន្តិច ណាំ ប៊ុណ្ណារ័ត្ន ទទួលបានកូនស្រីម្នាក់គួរឲ្យស្រលាញ់

  • 2019-01-27 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ណាំ ប៊ុណ្ណារ័ត្ន ទើប​តែ​ទទួល​បាន​កូន​ស្រី គួរ​ឲ្យ​ស្រលាញ់​នៅ​ថ្ងៃ​នេះ ​បន្ទាប់​ពី​បាន​រៀប​ការ​ជាមួយ​ភរិយា​យ៉ាង​ស្រស់​ស្អាត និង​មាន​កូន​ប្រុស​ម្នាក់​។

នៅ​លើ​បណ្ដាញ​សង្គម ​របស់​ម្ចាស់​បទ "​ម៉ែ" ​បាន​សរសេរ​ថា ៖ Good Morning Kon srey pov” ដែល​មាន​ន័យ​ថា អរុណ​សួ​ស្តី​កូន​ស្រី​ពៅ ដោយ​ទឹកមុខ​របស់​តារា​ចម្រៀង​រូប​នេះ ​ស្រស់​ស្រាយ​សប្បាយ​ចិត្ត​ឥត​ឧបមា។ យ៉ាង​ណា ​គេ​នៅ​មិន​ទាន់​ដឹង​ថា ​កូន​ស្រី​សំណព្វ​របស់​តារា​រូប​នេះ ​មាន​ឈ្មោះ​អ្វី និង​សម្រាល​នៅ​មន្ទីរ​ពេទ្យ​ណា​នោះ​ទេ។

​​ចំពោះ​ជីវិត​ឯក​ជន លោក ណាំ ប៊ុណ្ណារ័ត្ន ហាក់​មិន​សូវ​បង្ហាញ​ឲ្យ​ទស្សនិកជន​បាន​ដឹង​ច្រើន​នោះ​ទេព្រោះ​កន្លង​មក​មហាជន​ធ្លាប់​ភ្ញាក់​ផ្អើល​នឹង​ដំណឹង​រៀប​ការ​ស្ងាត់​ៗ និង​មាន​កូន​ប្រុស​គួរ​ឲ្យ​ស្រលាញ់​ម្តង​រួច​ហើយ។

លោក​បាន​ចាប់​ដៃ​គ្នា​ជាមួយ​ភរិយា ដើរ​លើ​វិថី​ជីវិត​គូ​ប្រមាណ​៣​ឆ្នាំ​ហើយ ​ដោយ​សារ​លោក​មាន​ចរិត​ស្រលាញ់​ភាព​ស្ងប់ស្ងាត់ ទើប​មិន​ចង់​បញ្ចេញ​ព័ត៌មាន​ពី​ការ​មាន​គ្រួសារ​ឲ្យ​មហា​ជន​ដឹង​ជា​សាធារណៈ។

ក្រោយ​ពី​ចាប់​​ដៃ​គ្នា​ធ្វើ​ជា​ស្វាមី-ភរិយា ណាំ ប៊ុណ្ណារ័ត្ន ប្រាប់​ថា ពួក​លោក​បាន​ងាក​មក​ប្រកប​ជំនួញ​បន្ថែម​ ដោយ​បើក​ហាង​លក់​ភេសជ្ជ​យីហោ "ឆបស៍ឆា" ឬ "CHOB CHA” មើល​ការ​ខុស​ត្រូវ​រួម​គ្នា។ មូលហេតុ​នេះ​ហើយ ទើប​មួយ​រយៈ​ចុង​ក្រោយ លោក​កាន់​តែ​រយាល​ពី​ការងារ​សិល្បៈ ៕ ​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី