• 2016-08-08 16:26:56
  • Road Safety
វីដេអូ ណាំ ប៊ុណ្ណារ័ត្ន ប្រាប់​មូលហេតុ​បន្ត​សរសេរ​បទចម្លង វីដេអូ ណាំ ប៊ុណ្ណារ័ត្ន ប្រាប់​មូលហេតុ​បន្ត​សរសេរ​បទចម្លង
  • 2016-08-08 16:26:56
  • Road Safety

​ណាំ ប៊ុណ្ណារ័ត្ន បាន​និយាយ​ថា ​លោក​មាន​ការ​សប្បាយ​ចិត្ត​ ពេល​ដែល​ឃើញយុវវ័យកាន់​តែ​ច្រើន​គាំទ្រ​បទ​ភ្លេង​បង្កើត​​ថ្មី​​ក្នុង​ពេល​បច្ចុប្បន្ន ប៉ុន្តែ​លោក​នៅ​តែ​មិន​អាច​បដិសេធចំពោះ​បទ​ចម្លង​បាន​ដែរ។   ណាំ ប៊ុណ្ណារ័ត្ន​ ថ្លែង៖ "បង​សប្បាយ​ចិត្ត​ពេល​ដែល​ឃើញ​បងប្អូន​ជំនាន់​ក្រោយ​ មាន​សមត្ថភាព​ធ្វើ​បទ​ស្នាដៃ​និពន្ធ​ថ្មី​កាន់​តែ​ច្រើន​។ ចំពោះ​បងគ្មាន​បញ្ហា​អ្វី​នោះ​ទេ​​ បង​អាច​និពន្ធ​បាន​ស្នាដៃ​ថ្មីៗ ប៉ុន្តែ​​តើ​យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដែរ​ឬ​អត់? ម្យ៉ាង​បង​ក៏​មិន​អាច​និយាយ​ថា ទេ មិន​ធ្វើ​បទ​ចម្លង​ដាច់​ខាត​នោះ​ដែរ ​ព្រោះ​យើង​មិន​មែន​ជា​អ្នក​មាន​​ទេ យើង​នៅ​មាន​ក្រុម​គ្រួសារ​ដែល​យើង​ត្រូវ​ទំនុក​​បម្រុង"។     អ្នក​និពន្ធ​បទ "ហត់​នឿយ" ឲ្យ​តារា​ចម្រៀង​ មាស សុខ​សោភា បន្ត​ឲ្យ​ដឹង​ទៀត​ថា​​​ ពាក់​ព័ន្ធ​នឹង​ស្នាដៃ​និពន្ធ​ថ្មី​មិន​មែន​ជា​បញ្ហា​ចោទ​សម្រាប់​រូប​លោក​ឡើយ​។​​ លោក​បន្ត​ថា  ​​​គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​ផលិតករ​ បើ​គេ​​ឲ្យ​សរសេរ​បទ​ចម្លង​ លោក​នៅ​តែ​សរសេរ​ដដែល ​ព្រោះ​លោក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​ក៏​ដូចជា​កុង​ត្រា​របស់​ក្រុម​ហ៊ុន​៕   ស្តាប់​ការ​រៀប​រាប់​លម្អិតពី ណាំ ប៊ុណ្ណា​រ័ត្ន​ ​ក្នុង​វីដេអូ​ខាងក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​​

  • 2016-08-04 17:12:38
  • ភាពយន្ត
ណាំ ប៊ុណ្ណារ័ត្ន ចូល​ប្រឡូក​វិស័យ​ភាពយន្ត​លើក​ដំបូង​ ណាំ ប៊ុណ្ណារ័ត្ន ចូល​ប្រឡូក​វិស័យ​ភាពយន្ត​លើក​ដំបូង​
  • 2016-08-04 17:12:38
  • ភាពយន្ត

តារា​ចម្រៀង និង អ្នក​និពន្ធ​បទ​ភ្លេង​ ណាំ ប៊ុណ្ណារ័ត្ន បាន​បង្ហាញ​មុខ​​ជា​តួឯក​ក្នុង​ភាពយន្ត​ថ្មី​​ជាមួយ តារា​ចម្រៀង​គៀត សុវណ្ណាឡាង របស់​ផលិត "Z” ក្នុង​រឿង "អមតៈ" ដែល​បាន​សម្ពោធ​ជា​ផ្លូវ​ការ​កាល​​ពី​យប់​មិញ​នៅ​រោង​ភាពយន្ត Legend Cinema ស្ទឹងមានជ័យ។     លោក ណាំ ប៊ុណ្ណារ័ត្ន លើក​ឡើង​ថា នេះ​គឺ​ជា​លើក​ទី​១​សម្រាប់​លោក​ដែល​​បាន​ចូល​សម្ដែង​ក្នុង​វិស័យ​ភាពយន្ត​ ហើយ​កាល​ដែល​អ្នក​ដឹកនាំ​សម្រេច​ចិត្ត​យក​លោក​មក​ធ្វើ​ជា​តួ​ឯក​ក្នុង​រឿង​ "អមតៈ" ​អ្នក​ដឹកនាំ​មើល​ឃើញ​ពី​សមត្ថភាព​របស់​លោក​នៅ​ពេលស​ម្ដែង​ MV លោក​បញ្ចាក់​ថា "ពី​ដំបូង​ខ្ញុំ​​មិនទាន់​ជឿ​ជាក់​​សម្ថភាព​របស់​ខ្ញុំ​​​ក្នុង​ការ​សម្ដែង​នោះ​ទេ​ព្រោះ​វា​ជា​រឿង​ដំបូង​តែ​​​​បន្ទាប់​ពី​មាន​ការ​លើក​ទឹក​ចិត្ត​​ពី​អ្នក​ដឹកនាំ​មក​ហើយ​ណាមួយ​គាត់​ក៏​ជឿ​ជាក់​ថា​ខ្ញុំ​អាច​សម្ដែង​បាន​ ដូច្នេះ​ខ្ញុំ​ក៏​​សម្រេច​ថា​សម្ដែង​​រឿង​នេះ​តែ​ម្ដង"។     ចំណែក​ឯ​តួ​ឯក​ស្រី​កញ្ញា គៀត សុវណ្ណាឡាង​ វិញ​បាន​ប្រាប់​ថា៖ "នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បាន​សម្ដែង​ជា​មួយ​លោក​ ណាំ ប៊ុណ្ណារ័ត្ន តែ​ពួក​យើង​សម្ដែង​ស៊ី​ចង្វាក់​គ្នា​ល្អ" ។ តួ​ស្រី​ក្នុង​រឿង​នេះ​បន្ត​ទៀត​ថា នាង​តែង​តែ​ដើរ​តួ​ក្នុង​តួ​អង្គ​ប្លែកៗ​រហូត​សម្រាប់​រឿង​"អមតៈ"​នេះ​នាង​សម្ដែង​ជា​​​កូន​ស្រី​របស់​មេទ័ព​ តែ​ត្រូវ​គេ​តាម​ឈ្នានីស​និង​សម្លាប់​១​ពូជ​ មុន​នឹង​ស្លាប់​.   សុវណ្ណាឡាង បាន​បន្ថែម​ថា​នាង​បាន​បន់​ស្រន់​បើ​មាន​ជាតិ​ក្រោយ​សូម​ឲ្យ​នាង​មាន​ជីវិត​អមតៈ​ដើម្បី​ឲ្យ​បាន​សង​សឹក​ជាមួយ​មនុយស្ស​ដែល​តាម​ព្យាបាទ​នាង។ រឿង "អមតៈ" នឹង​ត្រូវ​ចាក់​បញ្ចាំង​​តាម​បណ្ដា​រោង​ភាពយន្ត​ទំនើប​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ៕         អត្ថបទ៖ SAMEDY​​​​​

  • 2016-08-08 16:26:56
  • Road Safety
វីដេអូ ណាំ ប៊ុណ្ណារ័ត្ន ប្រាប់​មូលហេតុ​បន្ត​សរសេរ​បទចម្លង

អត្ថបទថ្មី