• 2017-09-27 23:15:00
  • ជីវិតតារា

ស្ងាត់​ៗ ធ្លាយ​​ដំណឹង ណាំ ប៊ុណ្ណារ័ត្ន មាន​ប្រពន្ធ និងកូនប្រុស​គួរ​ឲ្យ​ស្រលាញ់

  • 2017-09-27 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ព្រឹក​ម្សិលមិញ​នេះ​ប៉ុណ្ណោះ បែក​ធ្លាយ​ដំណឹង​ថា អតីត​តារា​ចម្រៀង​ផលិតកម្ម​ថោន លោក ណាំ ប៊ុណ្ណារ័ត្ន មាន​ប្រពន្ធ ថែម​ទាំង​មាន​កូន​ទៀត បើ​ទោះ​កន្លង​មក​លោក​មិន​ធ្លាប់​បញ្ចេញ​ដំណឹង​រៀបការ​ក៏​ដោយ។

មហាជន​ភ្ញាក់​ផ្អើល ពេល​សាមី​ខ្លួន​បាន​បញ្ចេញ​រូបភាព​ជាមួយ​ក្មេង​ប្រុស​ម្នាក់ ដោយ​ភ្ជាប់​សារ​ថា "ឪពុក និង​កូន"។ ឆ្លើយ​តប​ជាមួយ Sabay តារា​ចម្រៀង​រូប​នេះ ប្រាប់​ថា ជា​ការ​ពិត កុមារា​ក្នុង​រូប​នេះ គឺ​ជា​ពិត​ជា​កូន​បង្កើត​របស់​លោក​ពិត​មែន។ "បាទ​កូន​ខ្ញុំ​បង ទើប​បាន​មួយ​ឲ្យ​គត់ អាយុ​៩​ខែ​ហើយ!”។

កូនប្រុសតារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន

បែប​នេះ​ក្ដី តារា​ចម្រៀង ណាំ ប៊ុណ្ណារ័ត្ន សុំ​មិន​បញ្ចេញ​លម្អិត​ពី​អត្តសញ្ញាណ​របស់​ភរិយា គ្រាន់​តែ​ប្រាប់​ថា ម្ដាយ​របស់​កូន​ប្រុស​លោក មិន​មែន​ជា​សិល្បករ​ទេ ហើយ​មាន​នាទី​ជា​មេផ្ទះ​ប៉ុណ្ណោះ។លោក​បាន​ចាប់​ដៃ​គ្នា​ជាមួយ​ភរិយា ដើរ​លើ​វិថី​ជីវិត​គូ​ប្រមាណ​៣​ឆ្នាំ​ហើយ ​ដោយ​សារ​លោក​មាន​ចរិត​ស្រលាញ់​ភាព​ស្ងប់ស្ងាត់ ទើប​មិន​ចង់​បញ្ចេញ​ព័ត៌មាន​ពី​ការ​មាន​គ្រួសារ​ឲ្យ​មហា​ជន​ដឹង​ជា​សាធារណៈ។

ក្រោយ​ពី​ចាប់​​ដៃ​គ្នា​ធ្វើ​ជា​ស្វាមី-ភរិយា ណាំ ប៊ុណ្ណារ័ត្ន ប្រាប់​ថា ពួក​លោក​បាន​ងាក​មក​ប្រកប​ជំនួញ​បន្ថែម​ ដោយ​បើក​ហាង​លក់​ភេសជ្ជ​យីហោ "ឆបស៍ឆា" ឬ "CHOB CHA” មើល​ការ​ខុស​ត្រូវ​រួម​គ្នា។ មូលហេតុ​នេះ​ហើយ ទើប​មួយ​រយៈ​ចុង​ក្រោយ លោក​កាន់​តែ​រយាល​ពី​ការងារ​សិល្បៈ ដោយ​លោក​បាន​ប្រាប់​ថា ផ្អាក​ច្រៀង​មួយ​រយៈ​ហើយ ដោយ​នៅ​ត្រឹម​ធ្វើ​បទ​ភ្លេង​ឲ្យ​គេ​ប៉ុណ្ណោះ ក្នុង​នោះ​​លោក​ក៏​បាន​សុំ​ឈប់​ពី​ផលិតកម្ម M ទៀត​ផង។

តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និង មាស សុខសោភា ថតនៅក្នុងហាង CHOB CHA

លោក ណាំ ប៊ុណ្ណារ័ត្ន គឺជា​អតីត​តារាចម្រៀង ផលិតកម្ម​ថោន ក្រោយ​មក​បាន​ចេញ​មក​ផលិតកម្ម M ។ ក្រៅ​ពី​អាជីព​សិល្បៈ លោក​គឺ​ជា​មន្ត្រី​រាជការ​បម្រើ​ការ​នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ផង​ដែរ។ ដោយ​រវល់​ការងារ​ និងមុខ​ជំនួញ​ផង លោក និង​ភរិយា ទើប​តែ​មាន​កូន​ប្រុស​ទី​១នេះ និង​មិន​ទាន់​មាន​គម្រោង​យក​បុត្រ​បន្ថែម​ទៀត​ទេ៕

ចុចអាន៖

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទថ្មី