- 2017-11-20 03:24:22
- ជីវិតតារា
អ្នកសិល្បៈ៦រូបបង្ហាញមុខកូនប្រពន្ធទាំងគ្មានដំណឹងរៀបការ
- 2017-11-20 03:24:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកសិល្បៈ៦រូបបង្ហាញមុខកូនប្រពន្ធទាំងគ្មានដំណឹងរៀបការ
ចន្លោះមិនឃើញ
ជាធម្មតាមុនចូលរោងការ ឬបញ្ចប់ភាពនៅលីវ អ្នកសិល្បៈភាគច្រើនតែងប្រកាសប្រាប់មហាជនឲ្យបានដឹងជាសាធារណៈជាក់ជាពុំខាន ដោយឡែកអ្នកសិល្បៈ៦ រូបនេះវិញមិនធ្លាប់លេចឮដំណឹងរៀបការអ្វីឡើយ ស្រាប់តែថ្មីៗនេះបង្ហាញមុខប្រពន្ធកូនជាសាធារណៈធ្វើឲ្យផ្អើលអស់មហាជនទាំងក្នុង និងក្រៅសិល្បៈ។
អ្នកសិល្បៈទាំង៦ រូបរៀបរាប់ខាងលើមានដូចជា៖
១/ តារាចម្រៀងផលិតកម្មសាន់ដេ លោក ខាត់ ជេមស៍ បានបង្ហាញមុខមាត់ប្រពន្ធ និងកូនរបស់ខ្លួនជាសាធារណៈក្នុងដំណើរកម្សាន្តមួយនៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ក្រោយពីព្យាយាមលាក់បាំង អស់រយៈពេលជាច្រើនឆ្នាំ។
២/ សម្រាប់ពិធីការិនីចាស់វស្សាអ្នកនាង យុគ ចិន្តា វិញបានប្រកាសទទួលស្គាល់ថាកុមារីវ័យជំទង់ ឈ្មោះ អម អាយុ១៤ ឆ្នាំថាជាកូនស្រីខ្លួន។ ការប្រកាសធ្វើឡើងនៅថ្ងៃ អម ចេញទៅប្រឡងចម្រៀងនៅប្រទេសសិង្ហបុរី ក្រោយពីព្យាយាមលាក់បាំងជាច្រើនឆ្នាំថាកុមារីរូបនេះជាក្មួយស្រីរបស់នាង។
៣/ អតីតតារាចម្រៀងផលិតកម្មថោន លោក ណាំ ប៊ុណ្ណារ័ត្ន ក្រោយពីស្ងប់ស្ងាត់ពីសិល្បៈអស់មួយរយៈមក ស្រាប់តែថ្មីៗនេះលោកបានបង្ហាញមុខកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ទាំងក្នុង និងក្រៅសិល្បៈផងដែរ។
៤/ ចំណែកឯតារាសម្ដែងសាច់សខ្ចីអ្នកនាង ឈិត សុជាតា វិញមិនធ្លាប់លេចឮដំណឹងរៀបការ ឬទាក់ទងជាមួយបុរសណាម្នាក់នោះទេ បែរជាបែកធ្លាយព័ត៌មានថានាងមានកូនភ្លោះប្រុសស្រី ២ រូបយ៉ាងស្រស់ស្អាត។
៥/ ងាកមកចាប់អារម្មណ៍អតីត Freshie Boy ជយលាភីលេខ១ កាលពីឆ្នាំ២០០៨ លោក កែវ បូរ៉ា ឯណេះវិញមិនខុសពីរៀមច្បងសិល្បៈខាងលើប៉ុន្មានឡើយ។ លោកបានបង្ហាញមុខប្រពន្ធកូនទៅកាន់មហាជន ទាំងមិនធ្លាប់លេចឮដំណឹងរៀបការ ឬមានទំនាក់ទំនងជាមួយនារីណាម្នាក់ឡើយ។
៦/ក្រឡេកមកចាប់អារម្មណ៍ ឌីជេ ក្ដឹប វិញក៏មិនខុសពីលោក កែវ បូរ៉ា ប៉ុន្មានដែរ ថ្មីនេះលោកបានបង្ហាញរូបថតប្រពន្ធ និងកូនសម្រាកនៅមន្ទីរពេទ្យមួយ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទៀតផង។
បង្ហាញនារីខ្មែរ១រូបនៅពីក្រោយការបង្កើតកម្មវិធី Miss Global លំដាប់ថ្នាក់ពិភពលោក
មិនធម្មតា! ឈុតតំណាងជាតិរបស់ ប៊ី សុធារី ស្អាតកប់ ឯអត្ថន័យវិញរឹតតែអស្ចារ្យ