- 2019-02-14 06:24:00
- ព័ត៌មាន
ក្រុមតន្រ្តី Mustache នឹងបើកការប្រគុំតន្រ្តីសាធារណៈរបស់ខ្លួនមួយក្នុងខែ កុម្ភៈនេះ
- 2019-02-14 06:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមតន្រ្តី Mustache នឹងបើកការប្រគុំតន្រ្តីសាធារណៈរបស់ខ្លួនមួយក្នុងខែ កុម្ភៈនេះ
ចន្លោះមិនឃើញ
អ្នកគាំទ្រតារាចម្រៀង ចេន និង Mustache នឹងមានឱកាសចូលរួមទស្សនា ការប្រគុំតន្រ្តី ម៉ាស ស្តាច ចំនុចផ្តើម លើកដំបូងនៅសាធារណៈផ្សារទំនើប អ៉ីអន សែនសុខ ក្នុងថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះហើយ។
ការប្រគុំតន្រ្តីនេះ ធ្វើឡើងដើម្បីជួបជុំអ្នកដែលចូលចិត្តស្តាប់ចម្រៀងរបស់ Mustache Band មកជួបជុំគ្នាហើយទស្សនាការសម្តែងដ៏អស្ចារ្យ៏របស់ពួកយើងដោយផ្ទាល់ ដែលភាគច្រើនពួកគាត់បានស្តាប់តែតាម អនឡាញ ដូចជា ហ្វេសបុក ឬក៏ យូធូប តែប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់របស់ លោក ម៉ានិត អ្នកគ្រប់គ្រងក្រុមតន្ត្រី Mustache ។
លោក ម៉ានិត ក៏បន្តទៀតថា៖ «គោលបំណងដែលបង្កើតការប្រគុំតន្រ្តីនេះ គឺមានចំណុចសំខាន់ៗជាច្រើនដូចជា អ្វីទៅដែលហៅជា Band ? ខ្ញុំចង់ពង្រីកដំណើរវិស័យការប្រគុំតន្រ្តីលក្ខណៈជា Band នេះអោយកាន់តែធំទូលាយ។ ពង្រីកទីផ្សារការប្រគុំតន្រ្តីជា Band អោយកាន់តែលូតលាស់ចង់ដឹងថាអ្នកគាំទ្រររបស់យើងមានចំនួនប៉ុន្មាន?»
ជាចុងក្រោយ តារាចម្រៀង ចេន និងក្រុម Mustache សង្ឃឹមវត្តមានរបស់អ្នកគាំទ្រ ជាច្រើននាក់នឹងចូលរួមរីករាយកម្សាន្តជាមួយក្រុមតន្រ្តី Mustache ក្នុងថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ។