• 2019-03-26 10:49:15
  • ព័ត៌មាន

មើល​ឲ្យ​ជាក់ សម្ផស្សបេក្ខភាព​ ស្រី​ស្អាត ប្រុស​ស្អាត​ ជំនាន់​ទី១៨

  • 2019-03-26 10:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លេច​ៗ​ខ្លួន ​កម្មវិធី​ប្រឡង​ជ្រើសរើស​ស្រី​ស្អាត ប្រុស​ស្អាត​ប្រចាំ​ឆ្នាំ​ហៅ​ថា “Freshie Girls & Boys” បាន​ដំណើរ​ការ រ១៧ ជំនាន់​កន្លង​មក​ហើយ ហើយ​នៅ​ថ្ងៃ​នេះ កម្មវិធី​បាន​ប្រកាស​ឈាន​ជើង​ចូល​ជំនាន់​ទី​១៨ ទៀត ជាមួយ​ការ​បង្ហាញ​ជូន​បេក្ខជន បេក្ខនារី​ចុង​ក្រោយ​ចំនួន ៣៦រូប(បេក្ខជន ១៨ បេក្ខនារី ១៨រូប)។

បេក្ខជន បេក្ខនារី​ទាំង​អស់ គឺ​ជា​បេក្ខភាព​ចម្រាញ់​វគ្គ​ចុង​ក្រោយ ចេញ​ពី​អ្នក​ដាក់​ពាក្យ​សរុប​ប្រមាណ​ជាង ៣ពាន់​នាក់ មក​ពី​ទូទាំង​ប្រទេស​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី។ នេះ​បើ​តាម​ម្ចាស់​កម្មវិធី​បាន​បញ្ជាក់។

លោក មែ វិចិត្រ​បុត្រ នាយកចាត់ការ​ទូទៅ ​ក្រុមហ៊ុន BKA Entertainment ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា អ្វី​ៗ​មិន​ទាន់​ចប់​ត្រឹម​ប៉ុណ្ណេះ​ទេ ពោល​គឺ​ពួក​គេ​ទាំង ៣៦ នៅ​មាន​ការ​ប្រឡង​ប្រជែង​កាន់​តែ​តែង​ជាង​មុន​ទៅ​ទៀត​នៅ​ពេល​ខាង​មុខ នៅ​ក្នុង​ការ​ប្រឡង​ប្រជែង​មួយ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ MyTV ផងដើម្បី​ឆ្ពោះ​ទៅ​កាន់​ជយលាភី។

តាម​ផែន​ការ កម្មវិធី​ប្រកួត​ប្រជែង​នេះ គ្រោង​ចាប់​ផ្ដើម​ការ​ប្រកួត​សប្ដាហ៍​​ទី​១​របស់​ខ្លួន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ខាង​មុខ។ លោក ប៊ុនកើដ អគ្គនាយក​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា លោក​មាន​ក្ដី​សោមនស្ស​រីករាយ​ណាស់ ដែល​អាច​នាំ​យក​កម្មវិធី​បន្ត​ដល់​ឆ្នាំ​ទី ១៨នេះ។ អគ្គនាយក​ជន​ជាតិ​ថៃ​រូប​នេះ បញ្ជាក់​ថា លោក​ចង់​ប្រើ​កម្មវិធី​នេះ ទុក​ជា​កន្លែង​សម្រាប់​ផ្ដល់​ឲ្យ​យុវវ័យ​កម្ពុជា​បាន​បញ្ចេញ​សមត្ថភាព បណ្ដុះ​ទេពកោសល្យ និង​សម្រេច​ក្ដី​សុបិន​ចង់​ក្លាយ​ជា​សិល្បករ​។

ដូច​គ្នា​ដែរ គឺ​ចង់​បញ្ចៀស​ពួក​គេ​ពី​ការ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ខ្លួន​ក្នុង​អំពើ​អបាយមុខ​ផ្សេង។ ដូច្នេះ​ជាមួយ​គ្នា លោក​ស្នើ​បេក្ខភាព​ទាំង​អស់ បន្ត​ការ​សិក្សា​ឲ្យបាន​ទៀង​ទាត់ និង​ប្រើ​ប្រាស់​ត្រឹម​ពេល​វេលា​ក្រៅ​ពី​ម៉ោង​បាន​ហើយ សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី។ តាម​ការ​បញ្ជាក់​ពី​អគ្គនាយក​ដដែល​បាន​ឲ្យ​ដឹង​ថា បេក្ខនារី ១០​រូប បេក្ខជន ១០​រូប នឹង​ត្រូវ​រើស​សម្រាប់​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈ​ពេល ៥​ថ្ងៃ​ទៅ​កាន់​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ។

ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​ហើយ ប៉ុន្តែ​ឥឡូវ​តោះ...មក​មើល​សម្ផស្ស របស់​បេក្ខភាព​ត្រួស​ទាំង​អស់​គ្នា​សិន!

អត្ថបទ៖ ទារិកា

មតិយោបល់