• 2019-04-25 04:13:30
  • ព័ត៌មាន

តិច​ថា​ភ្លេច​ទៅ! សប្បាយ​បំផុត​យប់​ថ្ងៃ​សុក្រ​នេះ​ហើយ ជាមួយ​តន្ត្រី​ព្រះចន្ទពេញ​វង្ស​ដំបូង​បំផុតជាមួយ idol

  • 2019-04-25 04:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​ព្រឹត្តិការណ៍​ការ​ប្រគំ​តន្ត្រី​ព្រះចន្ទ​ពេញ​វង្ស​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ហៅ​ថា “Giant Moon Live Concert” ដែល​នាំ​មក​ជូន​ដោយ Huawei P30 សេរ៊ី កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ ដែល​នៅ​សល់​ត្រឹម​តែ១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។​ ត្រៀម ស្រែក​ហ៊ោ​កញ្ឆៀវ រាំ​ចង្វាក់ EDM ក្រវី​ជាមួយ​អំពូល LED ទស្សនា​ការ​ប្រគំ​តន្ត្រី​ក្នុង​ពិភព​ភ្លើង​ពណ៌​ចម្រុះ និង​ជួប​ជាមួយ​កំពូល​តារា​ចម្រៀង ដែល​ជា​អាយដូល​ក្នុង​ដួង​ចិត្ត​អ្នក នៅ​ថ្ងៃ​សុក្រ ទី ២៦ មេសា នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ចាប់​ពី​ម៉ោង 4 ល្ងាច​តទៅ!

ធានា​រឹត​តែ​ប្លែក​ភ្នែក ជាមួយ​ការ​សំដែង Show ពិសេស​ពី​កំពូល​តារា​ចម្រៀង កញ្ញា ឱក សុគន្ធ​កញ្ញា និង​លោក នីកូ ដែល​ជា​តារា​តំណាង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Huaweព្រម​ទាំង លោក ឆន សុវណ្ណា​រាជ កញ្ញា សួស វីហ្សា កញ្ញា ប៉ាច គីម​ម៉ួយ ការ​ដើរ​ម៉ូដ​ដ៏​ប្លែក ពោរពេញ​ដោយ​គំនិត​ឆ្នៃ​ប្រឌិត​ខ្ពស់ និង DJ ចង្វាក់ EDM ដ៏​ល្បី នឹង​បំពេញ​បេសកកម្ម​រួម​គ្នា បង្កើត​ភាព​រីករាយ និង​ភាព​ភ្ញាក់ផ្អើល ដែល​ធ្វើ​ឲ្យ​ការ​ប្រគំ​តន្ត្រី​កាន់​តែ​ប្លែក និង​រំជើប​រំជួល ជាមួយ​បទ​ពិសោធន៍​ថ្មី​បំផុត​មិន​ធ្លាប់​មាន ធានា​ថា​មិន​ដូច​ការ​ប្រគំ​តន្ត្រី​ផ្សេង​ៗ​ឡើយ។

ក្រៅ​ពី​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ យើង​ក៏​មាន​ការ​លេង​ហ្គេម​សប្បាយ​ៗ ការ​ដាក់​តាំង​បង្ហាញ​កំពូល​ស្មាត​ហ្វូន P30 សេរ៊ី ដូច​ជា P30 Pro, P30 និង P30 Lite ព្រម​ទាំង​នាឡិកា​ឆ្លាត​វៃ និង​ផលិត​ថ្មី​ៗ​ជា​ច្រើន​ទៀត​របស់ Huawei សម្រាប់​អតិថិជន​សាក​ល្បង​ប្រើ​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ចូល​រួម​ទាំង​អស់​ចាប់​ពី​ម៉ោង ៤​ល្ងាច​ត​ទៅ ក៏​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ឥត​គិត​ថ្លៃ ដូចជា​អាវ​យឺត​ដ៏​ស្រស់​ស្អាត ភេសជ្ជៈ​ទាំង​កេសៗ អំពូល LED ប្លែក ទាន់​សម័យ បាន​ឈរ​នៅ​មុខ​កៀក​ឆាក ដោយ​គ្រាន់​តែ​ធ្វើ​តាម​លក្ខខណ្ឌ​ងាយ​ៗ។

មហា​ព្រឹត្តិការណ៍​ការ​ប្រគំ​តន្ត្រី​នេះ ក៏​មាន​ការ​ចូល​រួម​សហការ​ដោយ​ក្រុម​ហ៊ុន Smart Axiata ក្រុម​ហ៊ុន Pepsi ក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Grab។ អស់​បារម្ភ​លើ​បញ្ហា​ការ​ធ្វើ​ដំណើរ​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​ទៀត​ហើយ អ្នក​កំពុង​ប្រើ​ប្រាស់ Grab នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ 30% ( រហូតដល់ 6,000 រៀល) ចំនួន 2 ដង ដោយ​ប្រើ ប្រូម៉ូសិន​កូដ P30LITE ហើយ​សម្រាប់​អ្នក​ប្រើប្រាស់​ថ្មី នឹង​ទទួល​បាន 8000 រៀល​ឥត​គិត​ថ្លៃ ​ ចំនួន 3 ដង ដោយ​ប្រើប្រូម៉ូសិន​កូដ NEW2GRAB ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​ទៅ​ភ្លក្ស Pepsi ភ្លក្សរសជាតិ​ដ៏​អស្ចារ្យ និង​ប្រូម៉ូសិន​ពិសេស​ៗ​ពី​ក្រុមហ៊ុន Smart។

ឥឡូវ​មក​និយាយ​ពី​ទូរស័ព្ទ​ម្ដង! កំពូល​ស្មាត​ហ្វូន P30 សេរ៊ី មាន​សមត្ថភាព​អស្ចារ្យ ដែល​អាច​ហ្សូម​បាន​ដល់​ឋាន​ព្រះចន្ទ ហ្សូម បាន​រហូត​ដល់ 50X ថត​រូប​ច្បាស់​អស់​ស្ទះ​ក្នុង​ទី​ងងឹត និង​ផ្ដិត​យក​រូបភាព​កាន់​តែ​ដិត​ច្បាស់​យក​ផ្ទៃ​ក្រោយ​ព្រាល​ពន្លឺ​ភ្លើង Bokeh ជាមួយ​ស៊ុបភើ​កាមេរ៉ា​បួន​គ្រាប់​របស់ Leica​។ P30 Pro មាន​តម្លៃ 899$, P30 តម្លៃ 669$ និង P30 Lite តម្លៃ $339 ព្រម​ទាំង​ទទួល​បាន​កាដូ​ជា​ច្រើន​ឥត​គិត​ថ្លៃ។

ចូល​រួម​ទស្សនា​ដោយ​សេរី នៅ​មុខ​សាល​មហោស្រព​កោះពេជ្រ នៅ​ថ្ងៃ​ទី ២៦ មេសា ចាប់​ពី​ម៉ោង ៤​ល្ងាច​តទៅ​ ហើយ​មហា​ព្រឹត្តិការណ៍​ដ៏​វិសេស​វិសាល​នេះ ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​ពិសេស​លើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្សមាស HDTV និង Facebook Page Huawei Mobile ចាប់ពីម៉ោង 7:30 យប់​ផង​ដែរ! អីចឹង កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​ណា!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម