• 2019-05-28 04:14:24
  • ព័ត៌មាន

Hara ប្រាប់​ពី​ហេតុផល​នាំឲ្យធ្វើ​អត្តឃាត​

  • 2019-05-28 04:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Goo Hara អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ KARA បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ក្រោយ​ពី​ការ​​ប៉ុនប៉ង​ធ្វើ​អត្តឃាត​របស់​ខ្លួន​​ប្រព្រឹត្ត​ទៅ​មិន​បាន​សម្រេច កាល​ពី​​ចុង​សប្ដាហ៍​កន្លង​ទៅ។

នៅ​ថ្ងៃ​ទី ២៨ ខេ​ឧសភា​នេះ​​សារព័ត៌មាន​ជប៉ុន​បាន​ដក​ស្រង់​សំដី​របស់​ Goo Hara ដែល​​បង្ហាញ​ដោយ​អ្នក​​តំណាង​របស់​តារា​ស្រី​រូប​នេះ។ តាម​រយៈ​អ្នក​​តំណាង​ Hara បាន​និយាយ​ថា ៖ "ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​បារម្ភ ដោយ​សារ​ហេតុការណ៍​កាល​ពី​ថ្មីៗ​នេះ។ បច្ចុប្បន្ន​ខ្ញុំ​កំពុង​ថែទាំ​សុខភាព​។ ខ្ញុំ​បាន​មាន​អារម្មណ៍​​ពិបាក​ចិត្ត​ខ្លាំង ដោយ​សារ​តែ​រឿង​រ៉ាវ​​មិន​ល្អ​ជា​ច្រើន​កើត​ឡើង​បន្ត​បន្ទាប់”។

​​​Goo Hara បន្ត​ថា ៖ "ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ​ដើម្បី​ឲ្យ​រឹងមាំ​ជាង​មុន មាន​សុខភាព​ល្អ​ជាង​មុន។ ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​​ខ្លាំង​ណាស់​ចំពោះ​ហេតុការណ៍​ថ្មីៗ​នេះ”។

រំឭក​ថា​កាល​ពី​ថ្ងៃ​ទី ២៦ កន្លង​ទៅ មាន​ការ​រាយការណ៍​ថា​ Goo Hara បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់​​​នៅ​ផ្ទះ​របស់​ខ្លួន ប៉ុន្តែ​សំណាង​ល្អ​ត្រូវ​​អ្នក​គ្រប់គ្រង​របស់​នាង​​ប្រទះ​ឃើញ​ទាន់​ពេល និង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ៕

ចុចអាន ៖ Hara អតីត​ក្រុម KARA ត្រូវ​បាន​សង្គ្រោះ ពីការធ្វើអត្តឃាត​យប់​មិញ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់