• 2019-06-07 08:29:20
  • ព័ត៌មាន

Rihanna ជះ​លុយ​មួយ​ថ្ងៃជាង ២ ម៉ឺនដុល្លារ ជួល​កោះមួយដើម្បី​ផលិត​ចម្រៀង​ថ្មី

  • 2019-06-07 08:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​សប្ដាហ៍​នេះ​តារា​​ចម្រៀង​ស្រី​មាន​ជាង​គេ​ក្នុង​លោក Rihanna បាន​បង្ហើប​ថា​ខ្លួន​កំពុង​ត្រៀម​នូវ​​អាល់ប៊ុម​ថ្មី ក្រោយ​ពី​ខក​ខាន​ចេញ​តាំង​ពី​ឆ្នាំ ២០១៦ ​មក​ម្ល៉េះ ដែល​នេះ​នឹង​ជា​​អាល់ប៊ុម​ចម្រៀង​ទី ៩។

ដើម្បី​ផលិត​ចម្រៀង​សម្រាប់​អាល់ប៊ុម​ថ្មី ម្ចាស់​បទ "Diamond” បាន​ជួល​កោះ​ Osea នៅ​ក្នុង​តំបន់​ Essex នៃ​ចក្រភព​អង់គ្លេស​ ដែល​កោះ​នេះ​មាន​កន្លែង​ហាត់​ប្រាណ​ផ្ទាល់​ខ្លួន, រោងកុន, អាង​ហែល​ទឹក​ និង​កន្លែង​ស្នាក់នៅ​ពោរពេញ​ដោយ​ភាព​ស្ងប់ស្ងាត់​ទៀត​ផង។

ប្រភព​ពី The Mirror បាន​ឲ្យ​ដឹង​ថា​ Rihanna បាន​អញ្ជើញ​គ្រួសារ​របស់​ខ្លួន ដើម្បី​ចំណាយ​ពេល​វេលា​ជា​មួយ​គ្នា ស្រប​ពេល​ខ្លួន​កំពុង​ផលិត​បទ​ថ្មី។ Rihanna មាន​បទ​ចម្រៀង​តិច​តួច​នៅ​ក្នុង​ដៃ ចាប់​តាំង​​​ពី​​ចេញ​អាល់ប៊ុម​ចុង​ក្រោយ​មក ដោយ​សារ​រវល់​នឹង​ជំនួញ​គ្រឿង​សម្អាង និង​សំលៀកបំពាក់​របស់​ខ្លួន។ ​​​

ប្រភព​បន្ត​ទៀត​ថា ​ចាប់​តាំង​ពី​បាន​រើ​ទៅ​នៅ​ទីក្រុង​ឡុងដុង តារា​ស្រី​រូប​នេះ​បាន​​ហៅ​​មិត្តភ័ក្ដិ និង​គ្រួសារ​មក​នៅ​ជា​មួយ​ ដូច​នេះ​នាង​អាច​ធ្វើ​ការ​​តាម​ចិត្ត​របស់​ខ្លួន និង​មាន​ចោមរោម​ដោយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ផង​ដែរ។

គួរ​ដឹង​ថា​កោះ​ Osea ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា "The English Necker” មាន​ថ្លៃ​ជួល​ ២ ម៉ឺន​ផោន (ប្រមាណ​ ២៥ ០០០ ដុល្លារ) ក្នុង​មួយ​ថ្ងៃ៕​​

ចុចអាន ៖ Rihanna ជា​តារា​​ចម្រៀង​ស្រី​មាន​ជាង​គេ​​លើ​ផែនដី ​កាន់ទ្រព្យ ៦០០ លានដុល្លារក្នុងដៃ

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម