/5d1423a8d6190_1561600920_medium.jpg)
- 2019-06-27 02:07:04
- ព័ត៌មាន
អាណិត ជុំ លីណូ ត្រូវឪពុកស្លាប់ចោលទៅហើយ យប់មិញនៅកាល់ម៉ែត្រ
- 2019-06-27 02:07:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិត ជុំ លីណូ ត្រូវឪពុកស្លាប់ចោលទៅហើយ យប់មិញនៅកាល់ម៉ែត្រ
ចន្លោះមិនឃើញ
តាមព័ត៌មានបញ្ចេញដោយលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា លោកឪពុករបស់តារាចម្រៀង ជុំ លីណូ បានទទួលមរណភាពនាយប់មិញនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។
"ពេលនេះលោក ឳពុក របស់តារាចម្រៀងលោក ជុំ លីណូ បានទទួលមរណភាពហើយ R.I.P. !!! សពត្រូវបានដឹកចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ភូមិចន្លោះរេន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងហើ"។ អ៊ឹម ជីវ៉ា ថ្លែង។
មិនទាន់មានព័ត៌មានថា អ្នកមានគុណរបស់ ជុំ លីណូ រូបនេះ មានអាការអ្វីឡើយ មុនពេលមរណភាព។ តាមកម្មវិធីបុណ្យ សពនឹងត្រូវបូជានៅថ្ងៃនេះ វេលាម៉ោង៥រសៀល។ “ខ្ញុំបាទ អុឹម ជីវ៉ា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់លោកឪពុកតារាចម្រៀង លោក ជុំ លីណូ ផង សូមវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"៕