• 2016-10-21 20:43:11
  • ព័ត៌មាន
ជុំ លីណូ សុំទោស​ទស្សនិកជន រឿង​និយាយ​ខុស ជុំ លីណូ សុំទោស​ទស្សនិកជន រឿង​និយាយ​ខុស
  • 2016-10-21 20:43:11
  • ព័ត៌មាន

តាម​រយៈ​វីដេអូ គម្រោង​ "ផ្លូវ​ទៅ​ស្រុក" របស់​ Sabay តារា​ចម្រៀង​ជុំ លីណូ បាន​ណែនាំ​ពី​រមណីយដ្ឋាន​ ​ក៏​ដូច​ជា​ម្ហូប​អាហារ​ជា​ច្រើន​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ឲ្យ​ទស្សនិកជន​បាន​ស្គាល់។ ក្នុង​នោះ លោក​បាន និយាយ​ច្រឡំ​​ឈ្មោះ រមណីយដ្ឋាន​មួយ​ក្នុង​ស្រុក​បរិបូរណ៍ ។ រមណីយដ្ឋាន​នោះ​គឺ ស្ទឹង​ខ្សាច់​សរ ប៉ុន្តែ លោក​បាន​និយាយ​ថា ទឹក​ជ្រោះយ៉ោក។     ម្សិលមិញ​នេះ លោក ជុំ លីណូ បាន​បញ្ចេញ​សារ​សុំទោស​ទស្សនិកជន​​ដោយ តារា​ចម្រៀង​មាន​កំណើត​មក​ពី​ខេត្ត កំពង់​ឆ្នាំង​រូប​នេះ​បាន​សរសេរ​ដូច្នេះ៖ "​សុំ​ទោស​បង​ប្អូន នៅ បរិបូរណ៍ ខេត្ត កំពង់ឆ្នាំង គឺ​មាន ស្ទឹង ខ្សាច់ ស មិនមែន យ៉ោក​ទេ ។ ដោយ​សា​យ៉ោក​និង​នៅ​ជិត​ពី ខ្សាច់ ស​ដែរ ទើប​ច្រឡំ រមណីយដ្ឋាន ២ នឹង។ សុំទោស វីបសាយ សប្បាយ ផង​ណា។ តែ​នៅកំពង់ឆ្នាំងជាប់បឹងទន្លេសាប មានរមណីយដ្ធាន​ច្រើន​ពិតមែន "៕       អត្ថបទ៖ ខុត សីហា

  • 2016-08-26 17:20:51
  • ជីវិតតារា
ជុំ លីណូ ហេតុការណ៍​​បុក​គេ​ស្លាប់​នៅ​សៀមរាប នៅ​ដក់​ក្នុង​​ខួរក្បាល​​ជា​និច្ច​ ជុំ លីណូ ហេតុការណ៍​​បុក​គេ​ស្លាប់​នៅ​សៀមរាប នៅ​ដក់​ក្នុង​​ខួរក្បាល​​ជា...
  • 2016-08-26 17:20:51
  • ជីវិតតារា

ឆ្លើយ​តប​នឹង​​សំនួរ​របស់​ Sabay ជុំ​វិញ​​​ការ​ចោទសួរ​ពី​អនុស្សាវរីយ​មួយ​ដែល​​​​មិន​អាច​បំភ្លេច​បាន​ក្នុង​អាជីព​សិល្បៈ តារា​​ចម្រៀង​លោក ជុំ លីណូ បាន​ចាត់​ទុក​ថា ហេតុការណ៍​​​គ្រោះថ្នាក់​ចរាចរណ៍​បុក​គេ​ស្លាប់​នៅ​ខេត្ត​សៀមរាប​កាល​ពី​ជាង​១ឆ្នាំ​មុន គឺ​ជា​អនុស្សាវរីយ៍​អាក្រក់បំផុត និង​​ដក់ជាប់​​ក្នុង​ខួរក្បាល​របស់​លោក​ជានិច្ច។     ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​លោក ជុំ លីណូ ដែល​លោក​​គិត​ថា ​បាន​ដក់ជាប់​​ក្នុង​ខួរក្បាល​លោក​ជានិច្ច បាន​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ម៉ោង​ប្រមាណ ៦ ព្រឹក ស្ថិត​ក្នុង​ទឹកដី ស្រុក​ពួក ខេត្ត សៀម​រាប ។   រថយន្ត​របស់​លោក​​ម៉ាក Celica ពណ៌​ទឹក​ប្រាក់​ស្លាក​លេខ ភ្នំពេញ 2W-1055 បើកបរ​ដោយ​បង​ជីដូន​មួយ បាន​បើក​បុក​​ម៉ូតូ C125 មួយ​គ្រឿង​ ជិះ​គ្នា២នាក់។ ហេតុការណ៍​នោះ បាន​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ជាង៥០ឆ្នាំ ម្នាក់​បាន​ស្លាប់ និង ក្មេង​ស្រី​វ័យ​ខ្ទង់​១៨ឆ្នាំ ម្នាក់​​រង​របួស​ធ្ងន់ធ្ងរ។   ទោះបី​ជា​​បច្ចុប្បន្ន​បាន​ដោះស្រាយ​​រួច​រាល់​​ហើយ​ក្ដី ប៉ុន្តែ​លោក ជុំ លីណូ នៅ​តែ​សោកស្ដាយ​ពី កំហុស​អចេតនា​របស់​តៃកុង​ឡាន​របស់​ខ្លួន ដែល​បាន​​បើក​បរ​មិន​ប្រុងប្រយ័ត្ន បុក​គេ​ស្ដាប់​គេ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ធ្វើ​ឲ្យ​មាន​វិប្បដិសារី​រហូត​មក​ទល់​បច្ចុប្បន្ន។     តារា​ចម្រៀង​​មាន​កំណើត​មក​ពី​ខេត្ត​កំពង់ឆ្នាំង​​រូប​នេះ បាន​សុំខមាទោស​ជា​ថ្មី​ម្ដង​ទៀត​ដល់ វិញ្ញាណក្ខន្ធ​ស្ត្រី​ដែល​ស្លាប់ និង ក្រុម​គ្រួសារ ព្រម​ទាំង​សំណូមពរ​ដល់​អ្នក​ដែល​​បើកបរ​ទាំង​អស់ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ល្អ​បំផុត។   សូម​​ទស្សនា​វីដេអូ ស្ដី​ពី​ការ​រៀប​រាប់​អនុស្សាវរីយ​​ដែល ជុំ លីណូ គិត​ថា​មិន​​អាច​បំភ្លេច​បាន​ក្នុង​អាជីព​សិល្បៈ     អត្ថបទ៖ ខុត សីហា

  • 2016-08-02 18:39:15
  • ជីវិតតារា
ជុំ លីណូ រម្លឹក​រឿង ដុត​គ្រាប់​បេ​លេង​កាល​នៅ​ក្មេង ជុំ លីណូ រម្លឹក​រឿង ដុត​គ្រាប់​បេ​លេង​កាល​នៅ​ក្មេង
  • 2016-08-02 18:39:15
  • ជីវិតតារា

បើ​និយាយ​អនុស្សាវរីយ​កាល​នៅ​កុមារភាព​មនុស្ស​គ្រប់រូប ​តែងតែ​មាន​គ្រប់ៗ​គ្នា អ្នក​ខ្លះ​នៅ​​ចង់​ចាំ​​មិន​អាច​បំភ្លេច​បាន ហើយ​អ្នក​ខ្លះ​ទៀត​លុះត្រាតែ​មាន​អ្នក​រម្លឹក​ទើប​នឹក​​ឃើញ។នៅ​ថ្ងៃ នេះ តារា​​ច្រៀង​មក​ពី​ខេត្ត កំពង់​ឆ្នាំង លោក ជុំ លីណូ  បាន​លើក​យក​អនុស្សាវរីយ​​មួយ​ដែល​មិន​អាច​បំភ្លេច​​​បាន ឲ្យ​ទស្សនិកជន​បាន​ដឹង ដែល​អនុស្សាវរីយ​នោះ ធ្វើ​ឲ្យ​លោក​លស់​ព្រលឹង​ផង។     លោក​​បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាល​នៅ​ចាំ​​ចម្ការ​​ឈូក​នៅ​ឯ​ស្រុក​កំណើត ខ្លួន​រួម​ជា​មិត្តភ័ក្ដិ រើស​បាន​ គ្រាប់​​បេ​សល់​ពី​សម័យ​សង្គ្រាម យក​មក​ដុត​លេង​ជិត​ស្រះ​ទឹក​មួយ​ក្នុង​ចម្ការ​ឈូក​របស់​ខ្លួន។ ដុត​បណ្ដើរ​លោត​ទឹក​លេង​បណ្ដើរ​ ទឹក​ដោះ​ម្ដាយ​ថ្លៃ ជីវិត​មិន​ទាន់​អស់ គ្រាប់​ដែល​ដុត​នោះ​ផ្ទុះ​ឡើង​​លាន់ឮ​ជា​ខ្លាំង តែ​សំណាង​ល្អ មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​គ្រោះ​ថ្នាក់​ឡើយ ព្រោះ​គ្រប់​គ្នា​បាន​លោតចូល​ក្នុង​ទឹក​ព្រម​គ្នា មុន​ពេល​​​គ្រាប់​នោះ​ផ្ទុះ។ អនុស្សាវរីយ​​មួយ​នេះ ​បាន​ធ្វើ​ឲ្យ លោក ជុំ លីណូ ចាត់​ទុក​ថា ជា​អនុស្សាវរីយ​សំខាន់​ជាង​គេ​ក្នុង​ជីវិត​របស់​លោក មិន​អាច​​បំភ្លេច​បាន។     ចុះ​សម្រាប់​មិត្ត​អ្នក​អាន​វិញ​ធ្លាប់​មាន​អនុស្សាវរីយ​​ អ្វី​ខ្លះ​មិន​អាច​​បំភ្លេច​បាន ?  អ្នក​ទាំង​អស់​គ្នា​អាច​និយាយ​ជា​មួយ ​Sabay បាន៕     អត្ថបទ៖ ខុត សីហា ​​​​​

  • 2016-07-05 16:18:38
  • ព័ត៌មាន
ជុំ លីណូ បើក​ឆាក​​វ៉ុល​ដំបូង​​របស់​​ផលិតកម្ម​ថ្មី ជុំ លីណូ បើក​ឆាក​​វ៉ុល​ដំបូង​​របស់​​ផលិតកម្ម​ថ្មី
  • 2016-07-05 16:18:38
  • ព័ត៌មាន

ក្រោយ​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​លោក ជុំ លីណូ ប្រាប់​ថា ​ឥឡូវ​លោក​​កំពុង​​ជ្រក​ក្នុង​​ផលិត​កម្ម​ សាស្រ្តា ​(Sastra Film) ដោយ​កុង​ត្រា​រយៈ​ពេល​៣​ឆ្នាំ​ មិន​តែ​ប៉ុណ្ណោះ​នឹង​មាន​បទ​ថ្មីៗ​សម្រាប់​បើក​វ៉ុល​ដំបូង​របស់​​​ផលិត​កម្ម​ទៀត​ផង។   ​លីណូ ថ្លែង ៖ “បទ​ថ្មី​របស់​បង​ នឹង​មាន​ចេញ​ក្នុង​វ៉ុល​ដំបូង​របស់​ផលិត​កម្ម​តែ​ម្តង​ ព្រោះ​កន្លង​មក ​​ខាង​ផលិតកម្ម​ប្រាប់​ថា​ មិន​ទាន់​មាន​ចេញ​​ជា CD​លក់​​នៅ​លើ​ទី​ផ្សារ​ទេ"។   យ៉ាង​ណា​មិញ​ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ខាង​ផ្នែក​ស្នាដៃ​និពន្ធ​ថ្មី​ ជុំ លីណូ ប្រាប់​ថា​​ លោក​នឹង​មាន​បទ​ថ្មី​ៗ​សម្រាប់​ចែក​ជូន​បងប្អូន​ស្ដាប់​កម្សាន្ត​ប៉ុន្តែ​មិន​មែន​ជា​បទ​ Original​ សុទ្ធ​សាធ​​នោះ​ទេ។   ​ តារា​និយម​លេង​ស្ទីល​តាម​ក្បាច់​រាំ​របស់ Michael Jackson បន្ថែម៖ "បទ​ទាំង​អស់​ មិន​មែន​សុទ្ធ​តែ​ស្នាដៃ​និពន្ធ​ថ្មី​សុទ្ធ​ទេ​អូន ក្នុង​នោះ​មាន​យក​បទ​ខ្មែរ​យើង​ច្នៃ​ថ្មី​វិញ​ខ្លះៗ ប៉ុន្តែ​ខាង​ក្រុម​ការងារ​ទាំង​អស់​គ្នា​ នឹង​ព្យាយាម​ផលិត​បទ​ស្នាដៃ​និពន្ធ​ថ្មីៗ​ឲ្យ​បាន​ច្រើន​សម្រាប់​បំពេញ​តម្រូវ​ការ​បងប្អូន​ទាំង​អស់​គ្នា"។   បើ​ទោះ​ជា​បទ​ទាំង​អស់​ មិន​មែន​ជា​ស្នាដៃ​និពន្ធ​ថ្មី​សុទ្ធ​សាធ​ក៏​ដោយ​ ប៉ុន្តែ​តារា​ចម្រៀង​ខាង​លើ​មាន​ក្តី​សង្ឃឹម​លើ​ផលិត​កម្ម​ថ្មី​ថា ​នឹង​អាច​មាន​ប្រជា​ប្រិយ​ភាព​ជាង​មុន​ ដោយ​លោក​សម្គាល់​តាម​រយៈ​ការ​ផុស​បទ​ចម្រៀងលោក​​​ក្នុង​បណ្ដាញ​សង្គមនាពេល​​ថ្មីៗកន្លង​មក​នេះ៕   អត្ថបទ៖ ថា​ ម៉ាលីដា

អត្ថបទពេញនិយម