
- 2020-02-11 03:23:36
- ព័ត៌មាន
មានគំនិតអភិវឌ្ឍន៍ ជុំ លីណូ ៖ ខ្ញុំមិនខ្លាចគេនិយាយថា ខ្ញុំរៀបការកំប៉ិតឡិតឡើយ!
- 2020-02-11 03:23:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានគំនិតអភិវឌ្ឍន៍ ជុំ លីណូ ៖ ខ្ញុំមិនខ្លាចគេនិយាយថា ខ្ញុំរៀបការកំប៉ិតឡិតឡើយ!
ចន្លោះមិនឃើញ
លោក ជុំ លីណូ ដែលជាតារាចម្រៀង និងជាតួសម្ដែងប្រុសល្បីៗម្នាក់យូរយាដែរហើយនោះ គ្រោងរៀបការនៅចុងឆ្នាំ២០២០ នេះ ក្រោយបំពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយកញ្ញា ញ៉ បញ្ញា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដោយក្នុងនោះលោកអះអាងថា នឹងមិនធ្វើធំដុំឡើយ។
លោក ជុំ លីណូ និយាយថា ពិធីមង្គលការរបស់លោក នឹងមិនធ្វើធំដុំនោះទេ ព្រោះលោក និងគូដណ្ដឹងចង់ទុកលុយខ្លះសល់ពីរៀបការ ដើម្បីទិញដី និងផ្ទះទុកចំណេញ ព្រមទាំងអាចបើកអាជីវកម្មផ្ទាល់ខ្លួនតូចមួយ បន្ទាប់ពីរៀបការរួច៖" ខ្ញុំមិនធ្វើធំដុំអីទេបង ព្រោះគិតថាវាខ្ជះខ្ជាយលុយ ហើយម្យ៉ាងយើងក៏មិនសូវសម្បូរលុយដែរ។ ឥឡូវនេះ ខ្ញុំកំពុងខិតខំរកលុយ។
លោក ជុំ លីណូ ដែលពេលនេះមានវ័យ៣០ឆ្នាំ និងអនាគតភរិយាមានវ័យ១៩ឆ្នាំ បានប្រាប់ថា លោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំពិធីមង្គលការតូចល្មមមួយនៅចុងឆ្នាំ២០២០ ហើយលោកមិនខ្វល់នឹងការមើលស្រាលពីមហាជនជុំវិញពិធីមង្គលការនេះទេ។ លីណូ៖ " ខ្ញុំមិនខ្លាចគេនិយាយថា រៀបការកំប៉ិតឡិត ហើយតាមពិតការធំដូចយកលុយទៅបោះចោល នៅគ្រាដែលយើងមិនសូវសម្បូរធនធានផងហ្នឹង"។
ចំពោះទំនាក់ទំនងស្នេហាក្រោយភ្ជាប់ពាក្យរបស់លោក និងកញ្ញា ញ៉ បញ្ហា វិញ ត្រូវបានលោកបញ្ជាក់ថា អ្នកទាំងពីរមានភាពផ្អែមល្ហែមមិនចាញ់តារាដទៃប៉ុន្មាននោះទេ ប៉ុន្ដែលោកមិនចូលចិត្ដបង្ហាញពីភាពផ្អែមល្ហែមតាមរយៈហ្វេសប៊ុក។ ព្រោះលោកគិតក្រែងថា នៅថ្ងៃណាមួយស្នេហាជួបរឿងបែកបាក់ ឬមានបញ្ហាអ្វីមួយ ភាពផ្អែមល្ហែមនោះនឹងក្លាយទៅជាវេទិកាជេរគ្នាបែកផ្សែង។
ជាក់ស្ដែងនៅថ្ងៃ១៤ កុម្ភៈ ដែលជាទិវា នៃក្ដីស្រឡាញ់នេះ លោក និងអនាគតភរិយា គ្រាន់តែនាំគ្នាទៅហូបអាហារឆ្ងាញ់ៗនៅហាងណាមួយក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ រង់ចាំរហូតដល់ថ្ងៃចូលរោងការពិតប្រាកមកដល់៕