• 2021-11-11 03:19:14
  • ចម្រៀង

ទើបចេញ MV រួមគ្នា! ជុំ លីណូ ទម្លាយចំណុចខ្វះខាតរបស់ប្អូនប្រុញឲ្យដឹង​ម្ដង!

  • 2021-11-11 03:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីប្រជាប្រិយភាព ឬមនុស្សម្នាចាប់អារម្មណ៍ច្រើននោះ គឺប្អូនប្រុញ ស្ថិតនៅលំដាប់លើជុំ លីណូ ហើយ ហើយចំណុចនេះលោកក៏ទទួលស្គាល់ខ្លួនឯងដែរ។ ប៉ុន្ដែបើនិយាយពីបទពិសោធន៍ច្រៀងវិញ គឺជុំ លីណូ ឆ្អិនឆ្អៅទៅហើយ ហើយលោកក៏មើលឃើញចំណុចខ្វះខាតច្រើនរបស់ប្រុញ។

បន្ទាប់ពីចេញ MV ផ្លូវការរួមគ្នា ក្នុងបទ”ជុំ លីណូ និងប្រុញ ស៊ីផុយ” កាលពីដើមសប្ដាហ៍ទី២ នៃខែវិច្ឆិកា នេះ លោក ជុំ លីណូ ប្រាប់Sabay ថា បទនេះ ជាស្នាដៃនិពន្ធរបស់លោកផ្ទាល់ និងដឹកនាំសម្ដែងដោយលោក អ៊ឹង គឹមឌី ក្នុងគោលបំណងឲ្យប្រុញបានចេញមុខក្នុងបទចម្រៀងថ្មីដំបូងរបស់ខ្លួន។

ជុំ លីណូ៖”ខ្ញុំគិតថាបទហ្នឹង អត់មានសន្ទុះអីប៉ុន្មានទេ ព្រោះខ្ញុំចេះតែធ្វើលេងជាមួយប្រុញ…ណាមួយGM របស់គាត់ សុំឲ្យខ្ញុំធ្វើបទដើម្បីប្អូនប្រុញបានច្រៀងជាមួយខ្ញុំ ហើយប្រុញសំឡេងគាត់ច្រៀងបែបតារាកំប្លែងទេ ប៉ុន្ដែទៅថ្ងៃមុខយើងហាត់ពុតគាត់ទៀតក្រែងបានល្អជាងហ្នឹង”។

ត្បិតថាមានវ័យជ្រេបន្ដិច តែ ជុំ លីណូ នៅតែជាតារាចម្រៀងឯករាជ្យ មានទឹកដមសំឡេងពីរោះម្នាក់ ហើយបច្ចុប្បន្នលោកនៅបន្ដផលិតបទចម្រៀងថ្មីៗ ដើម្បីដាក់នៅលើChanel Youtubeឈ្មោះ"Chum lino Cambodia” និងPage facebook ឈ្មោះ”Chum lino Cambodia”។ ទន្ទឹមគ្នានេះ លោកថា មានក្រុមហ៊ុនផលិតស្ពត និងផលិតបទចម្រៀង បានទាក់ទងលោកហូរហែដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់