
- ព្រហស្បតិ៍, 11 កក្កដា 2019 09:20
- ព័ត៌មាន
ការវិលត្រឡប់មកវិញ នៃ Designers Week នឹងនាំយកការតាំងពិព័រណ៍ម៉ូដ ប្លែកៗទៀតហើយ!
- ព្រហស្បតិ៍, 11 កក្កដា 2019 09:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការវិលត្រឡប់មកវិញ នៃ Designers Week នឹងនាំយកការតាំងពិព័រណ៍ម៉ូដ ប្លែកៗទៀតហើយ!
ចន្លោះមិនឃើញ
ជិតដល់រដូវកាលត្រឡប់មកវិញ នៃការបង្ហាញម៉ូដសំលៀកបំពាក់ របស់ Phnom Penh Designers Week សម្រាប់រដូវកាលទី ១១នេះ មានដំណឹងថា កម្មវិធីនឹងនាំយកម៉ូដគួរឲ្យទាក់ទាញ ដែលធ្លាប់បានបង្ហាញកាលពីឆ្នាំកន្លងៗ មកដាក់ក្នុងពិពរណ៍។
ការតាំងបង្ហាញ នេះពិតជាមានលក្វណៈប្លែក និងពិសេស ដោយសារបានលើកយកស្នាដៃរបស់អ្នករចនាម៉ូដគ្រប់ឆ្នាំទាំងអស់ មកបង្ហាញជាទស្សនីភាពល្អ ប្លែកភ្នែក។ ម៉ូដសំលៀកបំពាក់ ប្លែកៗទាំងនោះ នឹងត្រូវបានដាក់តាំងរយៈពេលមួយខែពេញ នៅក្នុងសណ្ធាគារ ROSEWOOD ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១ព៩ រហូតដល់ ១០ សីហា ២០១៩ និង បើកឲ្យចូលរូមទស្សនា នូវរូបភាពទាំងនោះដោយសេរី ស្តិតនៅ ជាន់ទី៣៥នេះផងដែរ។
កម្មវីធីនេះ ធ្វើឡើង ដើម្បីរលឹកដល់កម្មវិធីចាស់ៗកន្លងមក ពីស្នាដៃច្នៃប្រឌិតរបស់ អ្នកច្នៃម៉ូដទាំងអស់នៅប្រទេសកម្ពុជា ដែលបានខិតខំបង្កើតស្នាដៃល្អៗ។ នេះបើតាមការលោក គេ សុភា ( Sophea ke ) ។
លើសពីនេះ ក៏មានបង្ហាញ Show ដើរម៉ូដពីសម្លៀកបំពាក់ប្លែកៗ ដែលបានដាក់តាំងនោះផងដែរ ត្រូវនឹងថ្ងៃទី៣ សីហាឆ្នាំ២០១៩ នេះ ជាន់ទី៣៦ នៅ ROSEWOOD ភ្នំពេញ។ ចំពោះរបស់ប្រើប្រាស់ គ្រឿងតុបតែងទាំងអស់នៅក្នុងការច្នៃម៉ូដ ក៏មាននៅក្នុងការដាក់តាំង ដែលជាស្នាដៃរបស់លោកស្រិ Christine Gautheir of waterlily។
ព្រឹត្តិការណ៏នេះ មានរយៈពេល១១ឆ្នាំ មកហើយ បើគិតចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ ដែលនៅតែបន្ត នាំយកអ្វីថ្មីប្លែក សម្រាប់ភាពទាក់ទាញ ៕