- 2019-09-16 02:29:47
- ព័ត៌មាន
ក្រោយសង្សារបណ្ដូលចិត្តទម្លាយអារម្មណ៍ពិត តើ Bella តបយ៉ាងណាខ្លះ?
- 2019-09-16 02:29:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយសង្សារបណ្ដូលចិត្តទម្លាយអារម្មណ៍ពិត តើ Bella តបយ៉ាងណាខ្លះ?
ចន្លោះមិនឃើញ
បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមមានអ្នកទី ៣ចូលលូកលាន់ស្នេហា Weir Sokullawat និង Bella Ranee គ្រប់គ្នាពិតជាផ្ដោតការតាមដានមកលើពួកគេថែមមួយកម្រិតផ្សំជាមួយការព្រួយបារម្ភ ប៉ុន្តែក៏ធូរចិត្តឡើងវិញ ក្រោយ Weir ចេញមុខបញ្ជាក់ការពិតឲ្យច្បាស់ថា ក្នុងបេះដូងរបស់លោកមានតែ Bella ម្នាក់គត់គ្មានថ្ងៃប្រែ។
ជាក់ស្ដែងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៩ Bella បានមកចូលរួមកម្មវិធីមួយ ហើយជាឱកាសល្អក្រុមអ្នកសារព័ត៌មានក៏បាននាំគ្នាសួរថាតើមានអារម្មណ៍យ៉ាងណាដែរ ពេលឮ Weir និយាយថាមាននាងស្ថិតនៅលំដាប់លេខ ១ក្នុងបេះដូង?
តួស្រីក្នុងរឿង "បុព្វេសន្និវាស” ក៏បានតបថា នាងដូចជា អៀនបន្តិចដែរពេលឮបែបនេះ។ បន្ថែមពីលើនោះ Bella ថែមទាំងបញ្ជាក់ទៀតថា នៅចុងឆ្នាំនេះ នាងជាមួយនឹងគូស្នេហ៍ ព្រមទាំងមិត្តភ័ក្ដិដទៃទៀតនឹងធ្វើដំណើរកម្សាន្តទៅកាន់តំបន់អឺរ៉ុប។
ក្នុងបទសម្ភាសនោះដែរ Bella ក៏ត្រូវគេសួរសំណួរចាក់ដោតមួយថា ក្នុងដំណើរកម្សាន្តនោះ Weir អាចនឹងសុំនាងរៀបការទេ? តារាស្រីរូបនេះក៏តបថា ប្រហែលជាមិនមានរឿង Surprise អីកើតឡើងទេ។
ស្នេហាតារាប្រុសស្រីខុសផលិតកម្មទាំង ២នេះពិតជាធ្វើឲ្យអ្នកគាំទ្រកាន់តែពេញចិត្ត បើទោះបីពេលខ្លះពួកគេមិនសូវមានពេលឲ្យគ្នា ប៉ុន្តែពួកគេថែចំណងស្នេហ៍យូរឆ្នាំនេះបានល្អណាស់៕