• 2019-09-23 02:50:00
  • ជីវិតតារា

តារា​ថៃ​ប៉ុន្មាន​នាក់​នេះ​សុទ្ធ​តែ​ជាមិត្តភក្ដិ​ជិត​ស្និទ្ធ​នឹង​គ្នារាប់​ឆ្នាំ

  • 2019-09-23 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​លំដាប់​ប្រទេស​របស់​ថៃភាគ​ច្រើន​ត្រូវ​បាន​គេ​ដឹង​ថា ជាមិត្តភក្តិ​នឹង​គ្នា​រាប់​ឆ្នាំ​ឯណោះ។ ពួក​គេ​តែង​តែ​ចំណាយ​ពេល​វេលា​ជាមួយ​គ្នា​ក្រោយ​សម្រាក​ពី​ការ​ងារសិល្បៈ ហើយ​នេះ​ក៏ជា​គំរូ​ដ៏​ល្អ​មួយ​ដល់​អ្នក​គាំ​ទ្រ​ផង​ដែរ​។ ខាង​ក្រោម​នេះ​ ជារូបភាព​ដែល​ពួកគេ​បាន​ដើរ​ជាមួយ​គ្នា៖

១. Pinky Savika និង Yard Yardthip

Pinky Savika និង Yard Yardthip បាន​ចំណាយ​ពេល​ដើរ​កម្សាន្ត​នៅ​ទី​ក្រុង​ London ជាមួយ​គ្នា។

២. Mike Pattaradet Pooklook Fonthip និង Aum Patchrapa

តារា​សម្ដែង​ប្រុស​ស្រី​ល្បី​ទាំង​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប ហើយ​ក៏​បាន​បង្ហោះ​រូប​ភាព​ទទួល​ទាន​អាហារ​ជាមួយ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម Instagram ។

៣. Preem Ranida Bua Nalinthip និង Bella Ranee

តារាស្រី​ល្បី​ៗទាំង​ ៣ រូប​នេះ ស្ថិត​ក្រោម​ដំបូល​តែ​មួយ​ ពួក​គេ​ក៏​មិន​ខុស​ពី​តារា​ខាងលើ​ដែរ ដោយ​ពួក​គេបាន​ដើរលេង​ជាមួយ​គ្នា​ទៅ​ប្រទេស​លើ​ទ្វីប​អាស៊ី​និង​អឺ​រ៉ុប​ជា​ច្រើន​។

៤. Kimmy Kimberley Yaya Urassaya និង Margie Rasri

តារា​សម្ដែង​ស្រី​លំដាប់​កំពូល​របស់​ថៃ​ទាំង​ ៣ នាក់​នេះ​មាន​ចំណង​មិត្ត​ភាព​ជិត​ ១០ ឆ្នាំ​មក​ហើយ។ ពួក​គេ​តែង​តែ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ឲ្យ​គ្នា​ជា​និច្ច៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម