
- ច័ន្ទ, 18 វិច្ឆិកា 2019 03:57
- ព័ត៌មាន
ទេព រិនដារ៉ូ-ហេង វិសាល មួយសារនេះ មើលទៅទំនងសប្បាយណាស់!
- ច័ន្ទ, 18 វិច្ឆិកា 2019 03:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេព រិនដារ៉ូ-ហេង វិសាល មួយសារនេះ មើលទៅទំនងសប្បាយណាស់!
ចន្លោះមិនឃើញ
កំពុងតែខ្លាចខ្ពស់ផង! ចប់ហើយបង រិនដារ៉ូ និង វិសាលតម្រូវឲ្យជិះខ្សែរ៉ូត ក្នុងដំណើរផ្សងព្រេងនៅសៀមរាប។ តាមតានកម្មវិធី “បងធំ ប្អូនប្រុស” ដើម្បីដឹងថាពួកគាត់មានអារម្មណ៍យ៉ាងណា?
តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុន មកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អនឹងគ្នា? “បងធំ ប្អូនប្រុស” ជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ថ្មី មិនធ្លាប់មានពីមុន ដែលមានការចូលរួមដោយដោយតារាភាពយន្តដ៏ល្បីលោក ទេព រិនដារ៉ូ និងតារាល្បីវ័យក្មេងក្នុងបណ្តាញសង្គម លោក ហេង វិសាល។ សម្រាប់វគ្គថ្មីនៅសប្តាហ៍នេះ មានអ្វីថ្មី និងគួរឲ្យចាប់អារម្មណ៍ទៀតហើយ ដោយវិសាល និងបងរិនដារ៉ូ នឹងស្គាល់ពីរសជាតិជីវិតគេងលើផ្ទះទឹកមួយយប់ ដោយមិនមានភ្លើងប្រើគ្រប់គ្រាន់ គ្មានអ៊ីនធឺណិត គ្មានកង្ហារ និងគ្មានម៉ាស៊ីនត្រជាក់។ នៅក្នុងដំណើរផ្សងព្រេងវគ្គនេះ មិនមែនមានតែប៉ុណ្ណឹងទេ ព្រោះតារាទាំងពីរនេះនឹងតម្រូវឲ្យជិះខ្សែរ៉ូតនៅទីខ្ពស់ដ៏គួរឲ្យរន្ធត់។ ចាំមើលពួកគាត់ហ៊ានជិះដែរទេ?
សៀមរាបជាខេត្តទី 5 ហើយ សម្រាប់ដំណើរបេសកកម្មរបស់បងប្អូនទាំងពីរ ដើម្បីធ្វើនូវរឿងរ៉ាវថ្មីៗ មិនធ្លាប់ធ្វើពីមុន បន្ទាប់ពីពួកគាត់បញ្ចប់ដំណើរផ្សងព្រេងដ៏អស្ចារ្យនៅខេត្តកំពត កោះកុង កំពង់ឆ្នាំង និងបាត់ដំបង។ ដំណើរផ្សងព្រេងនេះ នឹងបន្តទៅខេត្តព្រះសីហនុ រតនគិរី និងមណ្ឌលគិរី។ គ្រប់វគ្គនីមួយៗនឹងបង្ហាញឲ្យឃើញតាមរយៈ ទេព រិនដារ៉ូ និងហេង វិសាល នៅក្នុងស្ថានភាពផ្សេងៗ ឬបទពិសោធន៍ធ្វើរឿងរ៉ាវដែលពួកគាត់មិនធ្លាប់ធ្វើពីមុន។ ម្នាក់ៗនឹងបង្ហាញពីការបើកចិត្តទទួលយកបទពិសោធន៍ថ្មីថ្មីៗ និងការបង្កើតចំណងមិត្តភាពល្អនឹងគ្នា។
ជួបជាមូយ ទេព រិនដារ៉ូ និង ហេង វិសាល និងក្នុងកម្មវិធី “បងធំ ប្អូនប្រុស” ដែលនឹងធ្វើការចាក់ផ្សាយតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ 5 នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8:00ល្ងាច ដល់ 8:30ល្ងាច។ ចុចទីនេះ ដើម្បីទស្សនាវីដេអូសាច់រឿងទាំងមូល៖