
- អង្គារ, 26 វិច្ឆិកា 2019 02:46
- ព័ត៌មាន
បង ដារ៉ូ និង វិសាល ភ្ញាក់ក្រញាងពេលទស្សនកិច្ចរោងចក្រស្រាបៀរអង្គរទំហំ ១៦ហិកតានៅខេត្តព្រះសីហនុ
- អង្គារ, 26 វិច្ឆិកា 2019 02:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង ដារ៉ូ និង វិសាល ភ្ញាក់ក្រញាងពេលទស្សនកិច្ចរោងចក្រស្រាបៀរអង្គរទំហំ ១៦ហិកតានៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
លោក ទេព រិនដារ៉ូ សិល្បកររៀមច្បងល្បីឈ្មោះ និងវិសាល តារាល្បីលើបណ្ដាញសង្គម បានឈានមកដល់បេសកកម្មថ្មីទៀត ក្រោយមកដល់ទឹកដីខេត្តព្រះសីហនុ ដោយពួកគេត្រូវបានតម្រូវឲ្យចូលទៅទស្សនកិច្ចនៅរោងចក្រស្រាបៀអង្គរដែលមានទំហំជិត ១៦ហិកតា ជាទីដែលពួកគេជួបរឿងខ្លះស្មានមិនដល់។
ទាំងវិសាល និងបង រិនដារ៉ូ ទទួលបានចំណេះដឹងថ្មីៗ អារម្មណ៍រំភើបរីករាយ សម្រាប់ ដំណើរទស្សនកិច្ចនៅរោងចក្រស្រាបៀរ អង្គរ ជាលើកដំបូងនៅខេត្តព្រះសីហនុ។ តារាទាំងពីរនេះបានស្គាល់ពីរសជាតិជិះលើរថយន្តលើកឥវ៉ាន់ បិទស្ទីកគ័រស្រាបៀ និងយកស្រាបៀរទៅដេប៉ូចែកចាយ។
ព្រះសីហនុជាខេត្តទី 6 ហើយ សម្រាប់ដំណើរបេសកកម្មរបស់បងប្អូនទាំងពីរដើម្បីស្គាល់ពីអ្វីថ្មីៗ ធ្វើរឿងរ៉ាវមិនធ្លាប់ធ្វើពីមុន បន្ទាប់ពីពួកគាត់បញ្ចប់ដំណើរ ផ្សងព្រេងដ៏អស្ចារ្យនៅខេត្តកំពត កោះកុង កំពង់ឆ្នាំង បាត់ដំបង និងសៀមរាប។
គ្រប់វគ្គនីមួយៗនឹងបង្ហាញឲ្យឃើញតាមរយៈ ទេព រិនដារ៉ូ និងហេង វិសាល នៅក្នុងស្ថានភាពផ្សេងៗ ឬបទពិសោធន៍ធ្វើរឿងរ៉ាវដែលពួកគាត់មិនធ្លាប់ធ្វើពីមុន។ ម្នាក់ៗនឹងបង្ហាញពីការបើកចិត្តទទួលយកបទពិសោធន៍ថ្មីថ្មីៗ និងការបង្កើតចំណងមិត្តភាពល្អនឹងគ្នា។
និយាយពីបេសកកម្មនៅខេត្តព្រះសីហនុ ក្នុងរោងចក្រស្រាបៀអង្គដ៏ធំជាងគេនៅស្រុកខ្មែរ វិសាល បានឲ្យដឹងថា លោកមិននឹកស្មានថា របស់ខ្លះដែលកើតមាននៅតាំងជំនាន់សម្ដេចតា មកដល់សម័យបច្ចុប្បន្ននេះទៅហើយ នៅតែមានទៀតនោះទេ លោកថា លោកពិតជាមានភាពភ្ញាក់ផ្អើលមែនទែន។ ងាកមកលោក ដារ៉ូ វិញក៏ដូចគ្នា លោកថា តាំងពីដើមឡើយមកលោក មិនដែលដឹងថា ស្រាបៀអ្វីដែលរោងចក្រនេះផលិតមុនគេនោះទេ។ តើប្រិយមិត្តដឹងថា ស្រាបៀដំបូងរបស់រោងចក្រខាងលើផលិត និងនាំចូលទីផ្សារមុនគេ?
ជួបជាមួយ ទេព រិនដារ៉ូ និងហេង វិសាល នៅក្នុងកម្មវិធី បងធំ ប្អូនប្រុស ដែលនឹងចាក់ផ្សាយតាមទូរទស្សន៍ប៉ុស្តិ៍លេខ 5 ចាប់ពីម៉ោង 8:00យប់ ដល់8:30នាទីយប់។
ប៉ុន្តែប្រិយមិត្តក៏អាចទស្សនាឥឡូវនេះបានដែរ...តោះ...ចូលទៅទស្សនារោងចក្រស្រាបៀទំហំ ១៦ហិកតា ជាមួយបងប្អូនទាំងពីរ ថាតើពួកគេ ក៏ដូចជាប្រិយមិត្តជួបរឿងនឹកស្មានមិនដល់អ្វីខ្លះ?