- 2019-12-05 04:08:50
- ជីវិតតារា
តួស្រីក្នុងរឿងដ៏ល្បីរបស់កូរ៉េប្រចាំ ២០១៩ តាមពិតធ្លាប់ថតឈុតក្ដៅសាច់ដោយមិនខ្លាចរអារ
- 2019-12-05 04:08:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួស្រីក្នុងរឿងដ៏ល្បីរបស់កូរ៉េប្រចាំ ២០១៩ តាមពិតធ្លាប់ថតឈុតក្ដៅសាច់ដោយមិនខ្លាចរអារ
ចន្លោះមិនឃើញ
ខ្សែភាពយន្ត "Parasite” របស់កូរ៉េខាងត្បូងទទួលបានជោគជ័យខ្លាំងមិនធម្មតា ដែលវាអាចរកចំណូលបានសរុប ១២៣ លានដុល្លារ គិតត្រឹមបច្ចុប្បន្ននេះ និងអាចឈ្នះបានពានរង្វាន់ជាច្រើន ហើយត្រូវបានទស្សនាវដ្ដី Time របស់អាមេរិកជ្រើសរើសជាខ្សែភាពយន្តកំពូលមួយក្នុងចំណោមខ្សែភាពយន្តកំពូលទាំង ១០ ប្រចាំឆ្នាំ ២០១៩ ទៀតផង។
ជោគជ័យរបស់ខ្សែភាពយន្តនេះបានជួយឲ្យតារាដែលចូលរួមសម្ដែងក្នុងរឿង "Parasite” ល្បីឈ្មោះទៅតាមនឹងដែរ។ តួយ៉ាងតារាសម្ដែង Cho Yeo-jeong វ័យ ៣៨ ឆ្នាំ ដែលសម្ដែងធ្វើជាតួម្ដាយក្នុងគ្រួសារអភិជន ត្រូវបានគេចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពនៃការសម្ដែង រូបសម្ផស្ស រាងរៅ និងប្រវត្តិរូបពីមុន។
Cho Yeo-jeong ធ្លាប់ល្បីឈ្មោះម្ដងកាលអំឡុងឆ្នាំ ២០១០ ដោយការសម្ដែងនៅក្នុងខ្សែភាពយន្តដែលមានចំណងជើងថា "The Servant”។ តួអង្គក្នុងសាច់រឿងដែលមានឈ្មោះថា Chun-hyang ត្រូវបានតារាសម្ដែងស្រីជាច្រើនប្រកែកមិនព្រមសម្ដែង ដោយសារត្រូវថតឈុតឆាកក្ដៅសាច់ជាច្រើន។ យ៉ាងណាក្ដី Cho Yeo-jeong ក្លាហានក្នុងការចាប់យកឱកាសនេះ ដែលជោគជ័យរបស់ខ្សែភាពយន្តនេះ ជួយឲ្យនាងល្បីឈ្មោះមួយរំពេច។ នៅឆ្នាំ ២០១១ Yeo-jeong ល្បីឈ្មោះជាថ្មីម្ដងទៀតតាមការលេចមុខក្នុងខ្សែភាពយន្តភាគ "I Need Romance” ដែលជាប្រភេទរឿងស្រើបស្រាល លាយភាពកំប្លុកកំប្លែង។
មានរឿងដែលមានបញ្ចូលឈុតស្រើបស្រាលជាច្រើនទៀតដែល Cho Yeo-jeong ទទួលសម្ដែង ដោយក្នុងនោះរួមមានភាពយន្ត "The Concubine” នៅឆ្នាំ ២០១២ ភាពយន្ត "Obsessed” នៅឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ សម្ដែងក្នុងភាពយន្ត “Casa Amor: Exclusive for Ladies”។
បកមកការសម្ដែងក្នុងខ្សែភាពយន្ត "Parasite” ឯណេះវិញ វាបានធ្វើឲ្យ Cho Yeo-jeong ឈ្នះពានរង្វាន់ចំនួនពីរគិតត្រឹមបច្ចុប្បន្ននេះ ដែលជាពានតារាសម្ដែងស្រីឆ្នើមដូចគ្នា (Best Actress) បានពីកម្មវិធី Chunsa Film Art Awards លើកទី ២៤ និងកម្មវិធី Blue Dragon Film Awards លើកទី ៤០។ ចំណែកខ្សែភាពយន្ត Parasite ទាំងមូលអាចទទួលបានពានរង្វាន់សរុបចំនួន ៤០ ពីការឈរឈ្មោះប្រកួតចំនួន ៧៤ ពានរង្វាន់៕
ចុចអាន ៖ Dilraba លើកទីមួយបង្អួតសម្រស់ដើមទ្រូងសិចស៊ីសន្លប់ វ៉ាមុខតារាផ្សេងទៀត