• 2019-12-18 04:11:58
  • ព័ត៌មាន

HyunA បន្លំខ្លួនធ្វើអ្នកលក់កាហ្វេ មានតិចណាស់ដែលចំណាំនាងបាន

  • 2019-12-18 04:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅ HyunA បាន​ចូល​បង្ហាញ​មុខ​ក្នុង​វគ្គ​ពិសេស​មួយ​នៃ​វីដេអូ​របស់​គណនី​ YouTube ឈ្មោះ FREEMONTH ដោយ​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​លក់​កាហ្វេ​ក្រៅ​ម៉ោង (Part-Time) នៅ​ហាង​មួយ​កន្លែង ក្នុង​គោល​បំណង​សាក​មើល​ថា​មាន​អ្នក​ចំណាំ​តារា​ទោល​ម្នាក់​នេះ​ច្រើន​កម្រិត​ណា។

​​វីដេអូ​ដែល​មាន​រយៈពេល ៩ នាទី បាន​បង្ហាញ​ថា​ មាន​មនុស្ស​តិច​ណាស់​ដែល​អាច​ចំណាំ​មុខ​របស់ HyunA បាន​ភ្លាមៗ ​ហើយ​មាន​ភាគ​ច្រើន​គឺ​ស្ទាក់​ស្ទើរ​​មិន​ជឿ​ថា​ជា​ HyunA ពិត​មែន​ រហូត​ដល់​ធ្វើ​ការ​សួរ​បញ្ជាក់។ ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម ៖ ​​

ចុចអាន ៖ ចៃដន្យពេកទេដឹង? ក្នុងថ្ងៃតែមួយតារាសម្ដែង ៣នាក់នេះសម្រេចចេញផលិតកម្មរៀងខ្លួន

អត្ថបទ៖ សុខហេង

មតិយោបល់