• 2020-01-06 03:46:09
  • ព័ត៌មាន

Momo ផ្ញើសារសរសេរដោយដៃទម្លាយ​អារម្មណ៍ពិត​លើកដំបូង ក្រោយ​ផ្ទុះព័ត៌មានស្នេហា

  • 2020-01-06 03:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ព័ត៌មាន​ស្នេហា​ជាមួយ​នឹង​រៀមច្បង​ Heechul ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​មក​ Momo បាន​ព្យាយាម​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​មាន​ប្រតិកម្ម​អ្វី​ទាំង​អស់​ ប៉ុន្តែ​ពេល​នេះ​នាង​បាន​បង្ហាញ​សារ​យ៉ាង​វែង​មួយ​ ជា​សំណេរ​សរសេរ​ដោយ​ដៃ​ផ្ទាល់​ និង​មាន​សេចក្ដី​ថា៖

«Once!! នេះ​គឺ​ Momo មាន​រឿង​ច្រើន​ណាស់​ដែល​ខ្ញុំ​ចង់​ប្រាប់​ Once (អ្នក​គាំទ្រ​របស់​ TWICE) អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​សម្រេច​សរសេរ​លិខិត​នេះ។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​រៀប​រៀង​ពាក្យ​ដែល​ខ្ញុំ​ចង់​និយាយ​បាន​ល្អ។ រយៈ​ ៥​ឆ្នាំ​ហើយ​ដែល​ពួកយើង​នៅ​ជាមួយ​គ្នា! ជា​ពេល​ដែល​យើង​បាន​ចំណាយ​ពេល​រួម​គ្នា​ ហើយ​វា​ពិត​ជា​មាន​​រយៈ​ពេល​យូរ​ណាស់ ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្លី។ ខ្ញុំ​អាច​ចាំ​បាន​នូវ​គ្រប់​អនុស្សាវរីយ៍​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​រួម​គ្នា​ជាមួយ​នឹង​ Once។

រៀងរាល់​ឆ្នាំ អនុស្សាវរីយ៍​ដែល​ Once បាន​ធ្វើ​បង្កើតជាមួយ​​យើង​គឺ​ខុសគ្នា​ជានិច្ច ហើយ​រាល់​រឿង​រ៉ាង​ទាំង​អស់​ ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​អ្នក​ទាំង​អស់​គ្នា​ក៏​ខុសៗគ្នាដែរ។ គ្រប់​យ៉ាង​ដែល​បន្សល់​ទុក​នៅ​ក្នុង​ការ​ចងចាំ​របស់​ខ្ញុំ​មាន​ខុសៗគ្នា​ជារៀងរាល់​ឆ្នាំ។ ដូច​នៅ​ឆ្នាំ ២០២០​នេះ​ ខ្ញុំ​ចង់ផ្ដល់​នូវ​ភាព​សប្បាយ​រីករាយ​ និង​រឿង​ល្អៗ​ជូន​ចំពោះ​ Once ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ ២០១៩ទៅ​ទៀត​ ហើយ​គោល​ដៅ​របស់​ខ្ញុំ​គឺ​ចង់​បង្កើត​អនុស្សាវរីយ៍​ល្អៗ ធ្វើ​​យ៉ាង​ណា​ឲ្យ​អ្នក​ទាំងអស់​គ្នា​មាន​ក្ដី​សុខ និង​កាន់​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​កាន់​តែ​ច្រើន។

ប៉ុន្តែ​ខ្ញុំ​បាន​ពញ្ញាក់​អារម្មណ៍​គ្រប់​គ្នា​តាំង​ពី​ដើម​ឆ្នាំ ២០២០ ហើយ​ខ្ញុំ​ពិត​ជា​សុំអភ័យ​ទោស។ ខ្ញុំ​ពិត​ជា​ដេក​គិត​យូរ​ណាស់​ទម្រាំ​ដាច់​ចិត្ត​សរសេរ​លិខិត​មួយ​ច្បាប់​នេះ​ឲ្យ​បាន​ល្អ។ ខ្ញុំ​មិន​អស់​ចិត្ត​ ខ្លាច​ថា​សរសេរ​ហើយ​ កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ឈឺចិត្តខ្លាំង​ទៀត។ ខ្ញុំ​គិត​ថា​ វា​នឹង​ធ្វើ​ឲ្យគ្រប់​គ្នា​មាន​អាម្មណ៍​ប្រសើរ​ បើ​មិន​ធ្វើ​អ្វី​ទាំងអស់។ ខ្ញុំ​ប្រយ័ត្ន​ខ្លាំង​ណាស់​ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​និយាយ​ជាមួយ​ Once ច្រើន​ដែរដូចនេះខ្ញុំ​ចង់​បង្កើត​ទំនាក់​ទំនង​បន្ថែម​ជាមួយ​ Once តាម​ចរិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​សម្រេច​សរសេរ​លិខិត​មួយ​ច្បាប់​នេះ​ឡើង​តែម្ដង។

តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំខិត​ខំ​ធ្វើ​ការ​ខ្លាំង​ណាស់​ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​រាំ ចូល​ចិត្ត​ច្រៀង​ ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​ ហើយ​ចង់​ក្លាយ​ជា​តារា។ មួយ​វិញ​ទៀត​ ខ្ញុំ​ក៏​មាន​ក្ដី​រំភើប​ខ្លាំង​ដែរ ដែលបាន​ជួប​ TWICE និង​ក្លាយ​ជា​គ្រួសារ​តែមួយ ហើយ​ក្នុង​នាម​ជា​ TWICE ពួក​យើង​ក៏​បាន​ជួប ONCE។

ពិត​ណាស់​ខ្ញុំ​ស្រលាញ់​ការ​ច្រៀង​ តែ​ខ្ញុំ​ក៏​ពេញ​ចិត្ត​ និង​មាន​ក្ដី​សុខ​ខ្លាំង​ពេល​បាន​និយាយ​លេង​ជាមួយ​ Once ដែរ ហើយ​ទាំង​នេះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត។ ទោះ​បី​នៅ​ពេល​ខ្ញុំ​ទំនេរ​ពី​ការងារ​ ក៏​ខ្ញុំ​ឆ្លៀត​ពេល​និយាយ​លេង​ជាមួយ​ Once ដែរ ដូចនេះ​ហើយ​ បាន​ជា​ខ្ញុំ​តែង​តែ Live ក្នុង​ V app ដល់​ថ្នាក់​បង​ស្រី​បងប្រុស​ដែល​ជា​អ្នក​គ្រប់គ្រង​ចាំ​ឡើង​ហត់​ក៏​ដោយ។ គ្មាន​អ្នកណា​ប្រាប់​ខ្ញុំ​ធ្វើ​វីដេអូ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែចង់​ធ្វើ ក៏ព្រោះ​តែ​ខ្ញុំ​សង្ឃឹម​ថា​ Once ចូលចិត្ត​វីដេអូ។ វា​មិន​មែន​​ជា​រឿង​ការងារ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ ដោយសារ​ជា​ពេល​ឈប់​សម្រាក​ដ៏​មាន​ន័យ ហើយខ្ញុំ​ចង់​ធ្វើ​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ។

បើ​គិត​ទៅ​ នេះ​មិន​មែន​ជា​ការងារ​យើង​ទេ ប៉ុន្តែ​មូលហេតុ​ក៏ព្រោះ​តែ​ខ្ញុំ​ចង់​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ Once ហើយ​ខ្ញុំ​ពិត​ជា​ពេញចិត្ត​ធ្វើ​ ដោយសារ​តែ​ឃើញ Once សប្បាយ​ចិត្ត ហើយ​ខ្ញុំ​ក៏​រីករាយ​ទៅតាម​នោះ។ ខ្ញុំ​រំភើប​ពេល​ Once ចូល​ចិត្ត​ដែរ។ តាមពិត​ទៅ​ខ្ញុំ​មិន​ចង់​អួត​ថា​​ខ្ញុំ​ខំធ្វើ​រឿង​ទាំង​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ឲ្យ​គ្រប់គ្នា​ដឹង​ ពី ទំហំ​ចិត្ត​របស់​ខ្ញុំ​ ថា​តើ​ខ្ញុំ​គិត​ដល់​ Once ខ្លាំង​កម្រិត​ណា។ ខ្ញុំ​ពិត​ជា​អរគុណ​គ្រប់​គ្នា​ដែល​ផ្ដល់​នូវ​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​ និង​តែង​ទាក់ទង​គ្នា​ជាប់​ឥតដាច់។ អ្នក​តែង​តែ​ជា​ថាមពល​របស់​ខ្ញុំ​ ដូច្នេះ​ខ្ញុំ​ក៏​ចង់​ក្លាយ​ជា​កម្លាំង​ចិត្ត​សម្រាប់​អ្នក​ទាំងអស់​ដែរ។

ខ្ញុំ​តែង​តែ​មាន​មោទនភាព​ចំពោះ​អ្នក​ទាំងអស់ ហើយ​គ្រប់​គ្នា​គឺ​សំខាន់​បំផុត​ចំពោះ​ខ្ញុំ។នៅ​ឆ្នាំ​ ២០២០​នេះ​ វាគ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ ដូចនេះ​អាទិភាព​ដំបូង​គឺ​ Once និង​សុខភាព​របស់​ TWICE។

គ្រប់​គ្នា​សុទ្ធ​តែ​មាន​ភាព​លំបាក​ផ្ទាល់​ខ្លួន​ វា​ត្រូវ​តែ​មាន​ពេល​ដែល​រំខាន​ចិត្ត​យើង​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ Once នឹង​មាន​ភាព​រីករាយ​ច្រើន​ជាង​ពេល​ពិបាក។ ខ្ញុំផ្ដល់​ក្ដី​សុខ​ជូន​អ្នក​ទាំងអស់​ ហើយ​ខ្ញុំ​ក៏​សុំទោស និង​អរគុណ! ខ្ញុំ​មិន​ពូកែ​ខាង​រៀប​ពាក្យ​ទេ តែ​អរគុណ​ដែល​អ្នក​ចំណាយ​ពេល​អាន​លិខិត​នេះ​! Once រីករាយ​ឆ្នាំ​ថ្មី!»

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់